ភាគទី ៤៤

2.2K 189 0
                                    

_ ស្របពេលដែលមេឃចាប់ផ្ដើមបាក់ងងឹតហើយ Yarin នាងញ៊ាំថ្នាំរួច Jungkook ក៏អង្គុយកំដរទាល់តែនាងគេងលក់ទើបនាយដកខ្លួនប្រញាប់មក
សណ្ឋាគាររក Tae វិញតែពេលមកដល់កន្លែង Lobby បុគ្គលិកម្នាក់ប្រញាប់ដើរមកនាយភ្លាម ។

« លោកអគ្គនាយកចា៎ » Girl

« មានការអី? » Jungkook

« គឺលេខារបស់លោកផ្ញើរ Keycard បន្ទប់ទុកឲ្យលោកហើយផ្ដាំទៀតថាបើគ្មានការសំខាន់មិនបាច់ឲ្យលោកទាក់ទងទៅរកគាត់ទេ» Jungkook ទទួល យក Keycard ទាំងចងចិញ្ចើមចូលគ្នា នេះគេនៅ មិនទាន់បាននិយាយគ្នាស្រួលបួលផង រាងតូចក៏រត់ចោលគេបាត់ទៅហើយ ។

« ក្មេងម្នាក់នេះចំមែនហើយ!! » រាងក្រាសរអ៊ូតិចៗ មុននឹងឡើងទៅបន្ទប់របស់ខ្លួនដើម្បីមើលថាខោអាវ របស់ Tae មានបាត់ឬអត់តែការពិតគ្មានបាត់សូម្បីមួយ គ្រឿងសម្អាងក៏នៅពេញតុទៀតបាត់តែមនុស្សប៉ុណ្ណោះ ។

« គេអាចទៅណាបានទៅ? អូ៎មែនហើយ ច្បាស់ជា ទៅផ្ទះម៉ាក់មិនខានទេ » គិតអស់មួយសន្ទុះហើយ Jungkook ក៏ប្រញាប់ចុះទៅខាងក្រោមហើយបើកឡានសំដៅទៅផ្ទះម៉ាក់របស់Tae ដឹងច្បាស់ណាស់ថាគ្មានកន្លែងណាដែល Tae អាចទៅលាក់ខ្លួនក្រៅតែពីទីនោះឡើយ ។

@Tae's home

_ ងាកមករាងតូចវិញ ព្រោះតែមិនចង់ជួបមុខ Jungkook គេសុខចិត្តទៅសណ្ឋាគារផ្ញើរKeycard នៅនឹងបុគ្គលិកហើយពេលនេះក៏សំងំធ្វើគីមឈីជាមួយម៉ាក់គេទៅវិញ ។

« មែនហើយម៉ាក់ភ្លេចសួរឲ្យឈឹង កូនមកផ្ទះមាន បានប្រាប់ Jungkook ឬអត់ហ្នឹងហាស? » រាងចំណាស់សួរឡើងព្រោះមកដល់ផ្ទះ Tae មិននិយាយអីច្រើនទេគ្រាន់តែអោបគាត់ហើយប្រាប់ថានឹកប៉ុណ្ណឹងឯង ។

« ប្រាប់ធ្វើអីម៉ាក់? បើគេមិនខ្វល់ពីកូនដដែលហ្នឹង គេមានអ្នកដែលត្រូវឲ្យគេមើលថែហើយ កូននៅជាមួយគេក៏មិនដឹងថានៅបានការអីដែរ » រាងតូច ប្រាប់ទាំងទឹកមុខស្រងូតស្រងាត់ធ្វើឲ្យអ្នកម៉ាក់ឃើញហើយបានត្រឹមដកដង្ហើមធំប៉ុណ្ណោះ អាការៈបែបនេះ បង្ហាញឲ្យឃើញច្បាស់ណាស់ថាមានរឿងមិនយល់ចិត្តគ្នាជាមិនខាន Jungkook ស្រឡាញ់ Tae សឹងស្លាប់ ទៅណាក៏ទៅតាមមិនឲ្យបាត់មុខតែមើលឥឡូវនេះចុះ Tae ដូចខ្លែងដាច់ខ្សែចឹង ។

CHEATER 🦋 (Completed)Where stories live. Discover now