ភាគទី ៤៦

2.4K 185 0
                                    

_ នៅពេលនេះ Tae កំពុងអង្គុយលេងទូរស័ព្ទនៅ លើបង់មួយក្បែរទន្លេហានរីឯ Jungkook នាយដើរទៅទិញរបស់ផឹកហើយក៏មកវិញមុននឹងអង្គុយចុះក្បែររាងតូច Tae គ្រាន់តែដឹងថាគេមកដល់ក៏ទុកទូរស័ព្ទធ្វើស្ងៀមៗវិញ ។

« នេះរបស់អូន » រាងក្រាសហុចភេសជ្ជៈមួយកែវឲ្យតែរាងតូចមិនទទួលបែរជាមើលអ្វីផ្សេងៗដូច Jungkook គ្មានរូបរាងយ៉ាងចឹង ។

« នៅខឹងនឹងបងទៀតមែនទេ? » នាយសួរឡើង រាងតូចនៅតែធ្វើព្រងើយទើបនាយទុករបស់ក្នុងដៃ មួយឡែកហើយងាកមកចាប់ដៃស្រឡូនទាំងគូមកកាន់ធ្វើឲ្យ Tae មើលមុខគេភ្លឹះៗ ។

« បងដឹងថាម្សិលមិញនេះបងខុស មិនស្ដាប់ហេតុ ផលចេញពីមាត់អូនហើយក៏ច្រឡោតមុនធ្វើឲ្យអូនខឹង បងដឹងខុសហើយ អភ័យទោសឲ្យបងបានទេ Tae? » Jungkook សុំទោសចេញពីចិត្ត គ្រាន់តែ មិនបាននិយាយរកគ្នាជិតមួយថ្ងៃគេតឹងទ្រូងសឹងដាច់ខ្យល់ទៅហើយទម្រាំត្រូវរាងតូចមកធ្វើព្រងើយកន្តើយដាក់ដូច្នេះទៀត គេទ្រាំមិនបានទេ ។

« បើអូនអភ័យទោសហើយថ្ងៃក្រោយបងនៅធ្វើដូចម្សិលមិញដដែល អូនមិនព្រមទេ Jungkook... បងធ្លាប់ប្រាប់ថាស្រឡាញ់អូនតែបងបែរជាមិនជឿ ចិត្តអូន នៅស្រែកឲ្យអូនចំពោះមុខស្រីនោះទៀត អូនមិនខ្មាសនាងទេតែអូនអស់សង្ឃឹមពេលមនុស្សខ្លួន ឯងស្រឡាញ់ធ្វើទង្វើបែបនេះបងមានដឹងខ្លះឬអត់?» Tae រៀបរាប់ពាក្យចេញពីចិត្ត រូបភាពដែលគេការពារ Yarin ម្សិលមិញនេះនៅជាប់ខួរក្បាលនៅឡើយធ្វើឲ្យគេនឹកឃើញពេលណាក៏អន់ចិត្តរហូត ។

« បងដឹង...បងដឹងខុសហើយ ចាប់ពីថ្ងៃនេះទៅបង នឹងជឿចិត្តហើយស្រឡាញ់ការពារតែអូនម្នាក់គត់ ពួកយើងត្រូវគ្នាវិញបានទេ? » Jungkook លើកដៃ រាងតូចមកថើបទាំងទឹកមុខទាមទារចង់ត្រូវគ្នាវិញ Tae ក៏ញ័រមាត់និយាយមិនចង់ចេញ ។

« ណា៎...ត្រូវគ្នាវិញទៅ » រាងក្រាសចូលទៅអោបស្មារតូចមកកៀកកើយហើយថើបស្រូបក្លិនក្រអូបនៃ សក់របស់ Tae មកទុកជាការចងចាំដល់ច្រមុះនិងខួរ ក្បាលថានេះជាក្លិនដែលគេចូលចិត្តបំផុតហើយក៏ចង់ថ្នាក់ថ្នមទៅរហូតដែរ ។

« បើត្រូវគ្នាហើយបងត្រូវស្ដាប់អូនគ្រប់យ៉ាង មិនថាអូនធ្វើអីក៏ដោយគឺអូនមិនបានខុស ដាច់ខាតត្រូវឲ្យអូនឈ្នះបងជានិច្ច ហើយត្រូវជឿចិត្តអូនឲ្យលើសជាងគេ បងធ្វើបានឬអត់? » Tae ដាក់កំហិតឲ្យគេ ព្រម មិនចឹងគឺមិនត្រូវគ្នាដាច់ខាត ចង់ថាគេពូកែដាក់ សិទ្ធិក៏បានតែដែលធ្វើទៅព្រោះស្រឡាញ់ហើយមិន ចង់ឲ្យ Jungkook ទៅចាញ់បោកអ្នកណាបានទៀត ប៉ុណ្ណោះ ។

CHEATER 🦋 (Completed)Where stories live. Discover now