ភាគទី ៥៣

2.6K 181 0
                                    

_ ថ្ងៃនេះ អ្នកស្រីJeon បានត្រឡប់មកពីខេត្តវិញ ពេលមកដល់ Yarin នាងក៏ធ្វើជាយំសោកបោក ខ្លួនបោកប្រាណថា Jungkook រំលោភនាងអស់ភាពបរិសុទ្ធធ្វើឲ្យគាត់ខឹងជាខ្លាំងទើបហៅកូនប្រុស ពីសណ្ឋាគារឲ្យមកផ្ទះដោះស្រាយជាបន្ទាន់ ។

« មានរឿងធំថ្នាក់នេះហើយ កូនគិតយ៉ាងម៉េចទៀត ហាស Jungkook? ម៉ាក់មិននឹកស្មានថាកូនប្រុស ម៉ាក់ជាមនុស្សនិយាយក្រឡាស់សម្ដីហើយគ្មានភាពជាមនុស្សប្រុសចឹងសោះ កូនធ្វើឲ្យម៉ាក់ខកបំណងពិតមែន » រាងចំណាស់ស្ដីឲ្យនាយផាំងៗទាំងក្នុងចិត្តខឹងក្ដៅងំ ខំធ្វើរឿងជាច្រើនដើម្បីឲ្យកូនប្រុសព្រម រៀបការតាមសម្រួលតែបែរចុងក្រោយមកធ្វើឲ្យអង្ករក្លាយជាបាយទៅវិញ ។

« ហុឹកៗខ្ញុំខ្លាចណាស់ម៉ាក់អ៊ំ បើប៉ាម៉ាក់គាត់ដឹងរឿង នេះច្បាស់ជាខឹងហើយកាត់កាលខ្ញុំចោលមិនខានទេ ហុឹកៗ ម៉ាក់អ៊ំជួយរកយុត្តិធម៌ខ្ញុំផង » Yarin យំ សសឹកហើយចូលទៅអោបអ្នកស្រីJeon យ៉ាងគួរឲ្យអាណិត ឯរាងក្រាសដែលអង្គុយស្ងៀមៗ អារម្មណ៍ មិននៅក្នុងខ្លួនព្រោះមនុស្សដែលគេស្រឡាញ់សុំចែកផ្លូវគ្នាហើយ គេគ្មានអារម្មណ៍ចង់ធ្វើអ្វីទៀតទេ ។

« ចាំអ៊ំជួយ Yarin ឈប់យំទៅ » គាត់អង្អែលក្បាលលួងលោមនាងមុននឹងងាកមករក Jungkook វិញ ។

« គិតយ៉ាងម៉េច Jungkook? » សម្លេងហៅឈ្មោះធ្វើឲ្យរាងក្រាសងាកមករកគាត់ ។

« បាទ? » Jungkook

« ម៉ាក់សួរថាកូនគិតចង់ធ្វើយ៉ាងម៉េចបន្ត? បើឲ្យអ្នកផ្សេងដឹងលឺរឿងអស់នេះ Yarin និងម៉ាក់មិនដឹងថា យកមុខទៅទុកឯណានោះទេ » ប្រយោគរបស់គាត់ ស្រាប់តែធ្វើឲ្យ Jungkook នឹកឃើញដល់សម្ដីចុងក្រោយរបស់ Tae ភ្លាម....

" បើជ្រុលជាមានអីៗជាមួយស្រីនោះហើយ មេត្តាជួយធ្វើជាសុភាពបុរសទទួលខុសត្រូវឲ្យកិត្តិយស នាងដោយការរៀបការផង កុំធ្វើខ្លួនឲ្យខ្ញុំស្អប់លោកជាងនេះទៀតអី "

« ចុះបើ...ខ្ញុំចង់ទទួលខុសត្រូវដោយការរៀបការ ម៉ាក់គិតថាសមឬអត់? » ព្រោះតែមិនចង់ឲ្យ Tae ស្អប់ខ្លួនខ្លាំងលើសដើមទើបនាយនិយាយវាចេញមក បើធ្វើវាហើយគេអាចនៅមានឱកាសជួបមុខ Tae ទៀត គេព្រមនឹងធ្វើ ។ កាលបើបានសមបំណងបែប នេះ អ្នកស្រីJeon ក៏ញញឹមឡើងភ្លាមដោយមិនដឹងថាវាជាល្បិចកលពិសពុលរបស់ស្រីដែលគាត់ចង់ បានធ្វើជាកូនប្រសារនោះឡើយ ។

CHEATER 🦋 (Completed)Tempat cerita menjadi hidup. Temukan sekarang