ភាគទី ១០

2.9K 252 0
                                    

« អ៊ីចឹងពួកយើងទៅផ្ទះវិញទៅអ្នកនាង Tae » Jungkook

« មីងលាសិនហើយណា៎ចាំជួបគ្នាទៀត » Tae លាក្មេងៗទាំងអស់ហើយក៏ដើរយឺតៗមកឈរក្បែរ រាងក្រាសកុំឲ្យគេចាប់បានថាធ្វើពុតកុហក ។

« អ៎មែនហើយលោកពូ នេះគឺអ្នកនាងTae ដែលខ្ញុំប្រាប់មុននេះហើយ Tae!! នេះជាពុករបស់ Yesoung ដែលជាអនុប្រធានភូមិនេះ » Jungkook ណែនាំពួកគេទៅវិញទៅមក ។

« សួស្ដីលោកពូ » Tae អោនគោរពគាត់ ។

« បាទ អរគុណក្មួយស្រីច្រើនហើយដែលខំមក បង្រៀនក្មេងៗនៅទីនេះ » ពុក Yesoung

« ចា៎មិនអីទេ ខ្ញុំពេញចិត្តនឹងធ្វើស្រាប់ហើយព្រោះខ្ញុំជា... »

« ជាមិត្តរបស់ខ្ញុំ » Jungkook និយាយកាត់ភ្លាមព្រោះគេខ្លាច Tae និយាយថាជាកូនបំណុល គេមិនពេញចិត្តពាក្យនេះឡើយ ដែលធ្វើឲ្យរាងតូចងាក មើលមុខនាយភ្លាមដោយឆ្ងល់ ។

« បានក្មួយមានចិត្តល្អបែបនេះប្រសើរខ្លាំងណាស់ ពូនេះក៏ធ្លាប់ចង់ឲ្យ Yesoung ទៅបង្រៀនក្មេងៗដែរតែឲ្យបង្រៀនយ៉ាងម៉េចកើតបើសូម្បីតែកូនស្រីពូខ្លួនឯងរៀនមិនទាំងចេះផងហ្នឹង »

« ពុក!!! មកទាក់ទងអីនឹងខ្ញុំទៀតហើយ? » Yesoung រអ៊ូដាក់ពុកនាងដែលបកអាក្រាតខ្លួនឯង ទើបនាងរហ័សបែរខ្នងដើរចូលទៅក្នុងផ្ទះភ្លាមខ្លាច Tae សើចចំអកឲ្យ ។

« កុំប្រកាន់អី គេតែចឹងស្រាប់ហើយ » ពុក Yesoung

« មិនអីទេ តែបើនាងទំនេរលោកពូឲ្យនាងទៅរៀនជាមួយខ្ញុំក៏បានដែរដើម្បីកុំឲ្យចាញ់ក្មេងៗ » Tae

« ល្អណាស់ចាំពូដេញគេទៅរៀនជាមួយក្មួយចុះណា៎ »

« ចា៎ » Tae

« អ៊ីចឹងខ្ញុំសុំនាំអ្នកនាង Tae ទៅផ្ទះវិញសិនហើយ » Jungkook

« ប្រញាប់ទៅណា? នៅហូបបាយជាមួយគ្នាសិនទៅ » ពុក Yesoung

« មិនអីទេ ពួកខ្ញុំមានការត្រូវនិយាយគ្នាទៀត » រាងក្រាសនិយាយបែបនេះធ្វើឲ្យ Tae នឹកឆ្ងល់ឡើងមក ការអី? គេមិនដឹងទេ ។

« អ៎ចឹងមិនអីទេ » ពួកគេទាំងពីរក៏លាមកផ្ទះវិញ ស្រាប់តែពេលមកដល់រាងតូចប្រុងថានឹងទៅផ្ទះតូចតែ Jungkook បែរជាចាប់ដៃគេនាំចូលទៅក្នុងផ្ទះធំភ្លាម ។

CHEATER 🦋 (Completed)Where stories live. Discover now