ភាគទី ១៥

2.6K 227 0
                                    

« ក្មេងៗនាំគ្នាយកលំហាត់នេះទៅធ្វើនៅផ្ទះចុះស្អែកនេះយកមកឲ្យអ្នកគ្រូវិញណា៎ » Tae ដាក់កិច្ចការផ្ទះក្រោយបង្រៀនចប់ ។

« បាទ/ចា៎ »

« ក្មេងៗទៅផ្ទះបានហើយ » ក្រោយបានការអនុញ្ញាតពួកគេក៏នាំគ្នាចេញទៅផ្ទះអស់រួមទាំង Yesoung ផងដែរនៅសល់តែ Bensou និង Suji ដែលដើរមករករាងតូច ។

« មីងស្អាត យប់នេះទៅលេងបុណ្យនៅចុងភូមិដែរឬអត់បាទ? » Bensou

« បុណ្យ? បុណ្យអីទៅមីងមិនដឹងផង » Tae

« គឺបុណ្យដែលបងរៀបចំឡើងដើម្បីអបអរខែច្រូតស្រូវហើយនោះអី » Jungkook និយាយស្រប ពេលដើរចូលមកល្មម ។

« ពូមេភូមិ!! » Suji

« ចុះម៉េចមិនប្រាប់ខ្ញុំផង? » Tae

« ក៏...គិតថាមកបបួលពេលនេះហើយ ទៅជាមួយគ្នាទៅណា៎ » Jungkook

« តែយប់នេះខ្ញុំចង់រៀបចំវិញ្ញាសារប្រឡងឲ្យក្មេងៗ សង្ស័យតែរវល់ហើយ » Tae

« ទៅៗណា៎អ្នកមីង មួយឆ្នាំពូមេភូមិធ្វើតែម្ដងទេ » Suji ចាប់ដៃរាងតូចបែបរំអុកឲ្យទៅឯ Bensou ក៏ចាប់ដៃគេម្ខាងទៀតដូចគ្នា ។

« យប់នេះដឹងតែសប្បាយហើយណា៎មីងស្អាត
ទៅៗណា៎ចាំខ្ញុំបណ្ដើរមីងទៅអួតគេ » លឺ Bensou ថាចង់បណ្ដើរសង្សាររបស់ខ្លួនឯង Jungkook ក៏ប្រញាប់ទាញដៃ Tae មកកាន់ខ្លួនឯងវិញភ្លាម ។

« នែ៎ៗ Bensou!! ជាក្មេងធ្វើបែបហ្នឹងមិនល្អទេ » Jungkook បញ្ចេញឬកហួងហែងធ្វើឲ្យរាងតូចអស់សំណើចតែម្ដង នេះសូម្បីក្មេងក៏គេមិនលើកលែងឲ្យដែរ ។

« បានហើយៗ ខ្ញុំទៅក៏បានដែរ » Tae

« យេ៎!!! » ក្មេងទាំងពីរស្រែកហ៊ោឡើងទាំងសប្បាយចិត្តឯ Tae និង Jungkook ក៏សប្បាយចិត្តដូចគ្នាដែរ ពិធីបុណ្យយប់នេះដូចតែរាល់ឆ្នាំចឹងគឺមានល្បែងកម្សាន្តជាច្រើនដែលរាងក្រាសជួលពីទីរួម
ខេត្តមកដើម្បីឲ្យអ្នកភូមិបានសប្បាយរីករាយក្រោយ ហត់នឿយក្នុងការច្រូតកាត់ប្រមូលផលស្រូវរួចរាល់ ។

_ ពេលយប់មកដល់ Jungkook ក៏បានបណ្ដើររាងតូចមកកាន់ពិធីបុណ្យ គ្រប់គ្នាក៏សម្លឹងមើលហើយ ស្ងើចសរសើរនឹងសម្រស់របស់ក្រមុំទីក្រុងម្នាក់នេះព្រោះនាងស្អាតហើយគួរឲ្យស្រឡាញ់ទៀតផង ។

CHEATER 🦋 (Completed)Donde viven las historias. Descúbrelo ahora