ភាគទី ៣១

2.8K 224 0
                                    

< Ring~~~ > ទូរស័ព្ទលើតុរបស់ Tae រោទិ៏ឡើងធ្វើឲ្យរាងក្រាសងាកមើលមុខគេឯដៃតូចលើកទទួល មុននឹងវាដាច់ទៅ ។

« អាឡូ...អ៎ចាំខ្ញុំចុះទៅ » រាងតូចនិយាយហើយក៏ ដាក់ចុះរួចងើបចេញពីតុសំដៅទៅមាត់ទ្វារភ្លាម ។

« ឈប់សិនTae!! ទៅណា? » Jungkook

« អ៎គឺលោកKey ហៅអូនចុះទៅយកឯកសារឲ្យបង ស៊ីញ៉េទៅសិនហើយ » Tae ញញឹមដាក់ហើយក៏ បើកទ្វារចុះទៅរក Key តែម្ដង ។

« នេះជាឯកសារតែពីរផ្នែកប៉ុណ្ណោះ Taehyung ជួយឲ្យលោកអគ្គនាយកស៊ីញ៉េហើយយកមកឲ្យខ្ញុំវិញផង » Key ហុចវាឲ្យរាងតូចកាន់បន្តដោយមិន ភ្លេចផ្ដែផ្ដាំផងដែរ ។

« បាទអ៊ីចឹងខ្ញុំទៅវិញហើយ » Tae ទទួលរួចកាន់វា យកមកប្រអប់ជណ្ដើរយន្តវិញចំពេលដែលអ្នកស្រី Jeon និង Yarin ទើបតែចូលទៅមុននេះបន្តិចធ្វើឲ្យរាងតូចទៅដល់ឃើញពួកគេក៏ភាំងមិនស្ទើរឡើយ ។

« អ្នក...អ្នកស្រី សួស្ដី!! » Tae និយាយសួស្ដីហើយអោនខ្នងគោរពគាត់តាមសុជីវធម៌ទោះបីដឹងថាគាត់មិនចូលចិត្តខ្លួនក៏ដោយ ។

« នៅឈរធ្មឹងៗធ្វើអីទៀតឬមិនចង់ឡើងទៅធ្វើការវិញទេ? » រាងចំណាស់សួរដោយមិនពេញចិត្តនឹងក្មេងឈរធ្វើមុខស្លើមិនដឹងខ្យល់អីនៅចំពោះមុខទើបលឺដូច្នោះហើយTae ក៏ប្រញាប់ចូលហើយឈរនៅជ្រុងបំផុតមុននឹងបម្រុងចុចជាន់ជណ្ដើរយន្តតែថាមិនបាច់ទេព្រោះមុននេះ Yarin នាងជួយចុចទៅខ្លួនឯង រួចហើយទើបរាងតូចឈរកាន់ឯកសារយ៉ាងត្រង់ភ្លឹងមិនហ៊ានសូម្បីតែដកដង្ហើមខ្លាំងៗទៀតផង ។

« ធ្វើការនៅទីនេះដំបូងៗប្រហែលជា Jungkook មិនទាន់ទម្លាប់បានទេតែខ្ញុំសង្ឃឹមថាឯងនឹងជួយកូនខ្ញុំជំនួសការធ្វើឲ្យគេឈឺក្បាលទៅចុះ » អ្នកស្រីJeon និយាយឡើងទាំងមិនសម្លឹងមុខរាងតូចដែលឈរនៅខាងក្រោយខណៈនៅក្នុងប្រអប់យន្តមានតែគ្នា 3នាក់ទើបគាត់ត្រូវនិយាយត្រង់ៗបែបនេះ ។

« បាទខ្ញុំយល់ហើយ » Tae លឺហើយមិនប្រកែក មានតែសម្របតាមព្រោះគេដឹងថាខ្លួនឯងនៅខ្សោយខាងធ្វើការនេះហើយក៏មិនចង់នាំរឿងឲ្យJungkook ដូចគ្នាដែរ ។

« ឈ្មោះ Tae មែនទេ? ខ្ញុំឈ្មោះ Yarin » នាងតូច Yarin ងាកមកសួរនាំព្រមទាំងញញឹមស្រស់ឲ្យ Tae ឆ្ងល់ប្រិចភ្នែកញាប់ៗតែក៏មិនភ្លេចបោះដៃទៅចាប់ដៃ Yarin ដែលកំពុងបោះមកឲ្យគេដែរ ។

CHEATER 🦋 (Completed)Tempat cerita menjadi hidup. Temukan sekarang