ភាគទី ២៨

3.4K 245 0
                                    

« លោកអគ្គនាយកថាម៉េច? » Tae សម្រួលអារម្មណ៏សួរសិន បើគ្មានហេតុផលអីគេដូចជាមិនចាំបាច់ធ្វើតាមនោះឡើយ ។

« ខ្ញុំប្រាប់ថាឲ្យចាក់គន្លឹះស្ដាប់មិនយល់ទេឬ? បើបែបៗនេះឲ្យខ្ញុំទទួលមកធ្វើជាបុគ្គលិកយ៉ាងម៉េចទៅ Kim Taehyung? » Jungkook ក៏មិនណយតបតទៅវិញយ៉ាងដាច់ចិត្ត គេចង់ដឹងថាក្មេងនេះព្រមធ្វើគ្រប់យ៉ាងដើម្បីដោះដូរជាមួយការងារឬក៏អត់ ។

« តែបើអ្វីដែលលោកឲ្យខ្ញុំធ្វើមិនសមរម្យទេ ខ្ញុំក៏មានសិទ្ធិសុំមិនធ្វើបានដូចគ្នាដែរ » Tae

« បើអ៊ីចឹងក៏មិនបាច់ធ្វើការទៅចុះ កន្លែងខ្ញុំមិនត្រូវ ការបុគ្គលិកបែបនេះនោះទេ » រាងតូចកាលបើលឺ ដូច្នោះក៏មិនចាវចិត្តរហ័សពាក់ស្បែកជើងខ្លួនឯងវិញភ្លាម ។

« បើខាងលោកមិនត្រូវការទៅហើយខ្ញុំក៏មិនគួរនៅ បន្តទៀតដែរ លាសិនហើយ » Tae និយាយហើយទាញអាវក្រៅដើរចេញយ៉ាងលឿនតែបែរជាមិនអាច បើកទ្វារបានព្រោះមុននេះ Jungkook បានចុចបញ្ជា Lock វាមុនរួចស្រេចទៅហើយ ។

« ជាប់ស្អីគេអញ្ចេះ ម៉េចក៏បើកមិនចេញ? » Tae

« បើកមិនចេញហើយប្រឹងបើកធ្វើអីទៀត Kim Taehyung ក្មេងឆ្កួត!! » សម្លេងហៅឈ្មោះព្រម ទាំងលាយពាក្យក្នក់ក្នាញ់របស់នាយធ្វើឲ្យរាងតូចស្ងៀមទ្រឹងមុននឹងងាកមកក៏ឃើញ Jungkook ឈរ ពីក្រោយខ្នងទៅហើយ ។

« Jung...Jungkook? » គេហៅសឹងមិនចង់ចេញ ជាពិសេសពេលរាងខ្ពស់លើកដៃចាប់ស្មារសងខាងរបស់ខ្លួនយ៉ាងទន់ភ្លន់ មើលក៏ដឹងថានាយនឹក រលឹកគេខ្លាំងដែរ ។

« ត្រូវហើយគឺបង យ៉ាងម៉េចចំណាំសម្លេងប្រុសម្នាក់ នេះមិនបានទេហ្អេ៎ ឬមួយក្នុងចិត្តអូនសូម្បីការចងចាំបន្តិចពីបងក៏គ្មានដែរហាស Tae? » Jungkook អោនមើលមុខតូចតែ Tae ក៏ពេបមាត់អោនមុខចុះ អណ្ដឺតអណ្ដក់គ្មានហេតុផលដូចកូនក្មេងយ៉ាងចឹង ។

« កើតអី? » Jungkook

« លោកធ្វើ...ធ្វើបាបខ្ញុំ » Tae

« ធ្វើបាបអីគេ? » Jungkook

« នៅមកសួរទៀតហុឹក...មុននេះនិយាយកាចៗដាក់ខ្ញុំហើយនៅប្រើឲ្យធ្វើអីផ្ដេសផ្ដាសថែមទៀត
លោកអាក្រក់ណាស់!! » Tae វាយដើមដៃរាងក្រាសមួយដៃស្រាលៗតាមកម្លាំងខ្លួនឯងធ្វើឲ្យ Jungkook ញញឹមព្រោះភាពគួរឲ្យស្រឡាញ់មួយនេះ ។

CHEATER 🦋 (Completed)Hikayelerin yaşadığı yer. Şimdi keşfedin