_ យប់ឡើង Tae បានជួយម៉ាក់គេធ្វើម្ហូបសម្រាប់អាហារពេលល្ងាចហើយក៏មិនភ្លេចប្រាប់រឿងទៅដាក់ពាក្យធ្វើការងារនៅថ្ងៃស្អែកនេះដែរ ។
« ចង់ទៅធ្វើការមានស្គាល់កន្លែងគេមុនឬអត់កូន ប្រយ័ត្នគេបោកប្រាស់ណា៎ » អ្នកម៉ាក់ទូន្មានដោយបារម្ភពីសុវត្ថិភាពកូន ជារឿងធម្មតាទៅហើយដែលម្ដាយគ្រប់គ្នាគិតបែបនេះ ។
« មិនអីទេម៉ាក់ កូនជឿលើ Jimin គេមិនដែលកុហកកូនទេម្យ៉ាងកូនស្ដាប់ទៅក៏ទំនងបើសាកទៅម្ដងក៏ប្រហែលជាមិនអីដែរ កូនចង់បានប្រាក់ខែមកឲ្យម៉ាក់ឆាប់ៗនោះអី » Tae
« តាមសម្រួលក៏បានដែរ Tae... ម៉ាក់មិនបានត្រូវការលុយចាំបាច់អីទេត្រឹមពេលនេះមានផ្ទះស្នាក់ហើយបាននៅជាមួយពួកកូនទៀត ប៉ុណ្ណឹងក៏គ្រប់គ្រាន់ហើយ » រាងចំណាស់និយាយទាំងញញឹមធ្វើឲ្យ Namjoon ដែលដើរចូលមកលឺបែបនេះក៏ទៅអោបស្មារម៉ាក់និងប្អូនប្រុសពីក្រោយឲ្យបានកក់ក្ដៅ ។
« ប៉ុណ្ណឹងនៅមិនទាន់គ្រប់គ្រាន់ទេម៉ាក់ ចាំTae បានអាលោកJeon ធ្វើប្ដីសិនទើបគ្រប់ន៎ប្អូនសម្លាញ់ » នាយញាក់ចិញ្ចើមដាក់ Tae ញ៉ោះគេទៀតឲ្យទាល់តែបាន ។
« អាបងមាត់ឆ្កែនិយាយឆ្កួតៗទៀតហើយ » Tae សង្គ្រឺតធ្មេញសម្លក់ហើយក្ដិចចុងដោះបងប្រុសមួលវាឡើងឲ្យ Namjoon ឈឺស្រែករំអួយភ្លាម ។
« អួយ៎ឈឺ ដាច់ដោះបងឥឡូវហើយ » Namjoon ចាប់ដៃរាងតូចឲ្យដកចេញមុននឹងទាញកអាវឡើងហើយស៊កក្បាលចូលមើលថាដាច់សុដន់មែនឬអត់ បើដៃ Tae ស្រួចក្ដិចឈឺជាងស្រីទៅទៀតផង ។
« ឆើស!! ម៉ាក់មានដឹងថាបងប្រុសព្រឹកមិញធ្វើអីទេ? » Tae
« បងឯងគេធ្វើអី? » Mrs Kim សួរទាំងក្នាញ់កូនៗគាត់ ម្នាក់ៗពេញវ័យឡើងមាឌធំជាងគាត់ទៅទៀតតែចូលចិត្តឈ្លោះគ្នាដូចក្មេងមិនដែលថាស្ងាត់ផ្ទះម្ដងណាឡើយឲ្យតែបាននៅក្បែរគ្នា ។
« គឺគាត់ទៅស្រាតឲ្យ Areum ឃើញអាប្អូនមុខអាក្រក់ នាងស្រែកឡើងគាំងទៀតផង » Tae
« Nam ធ្វើចឹងមែនហ្អេ៎? » Mrs Kim
« ក៏..វាជ្រុះចៃដន្យតើសម៉ាក់ ខ្ញុំឯណាទៅកំណើតឆ្កែចឹងនោះ? » Namjoon