@New day
« តោះក្មេងៗយកសៀវភៅដាក់ចូលកាតាបឲ្យអស់ទៅ បន្តិចទៀតយើងប្រឡងណា៎ » Tae ប្រាប់ទៅកូនសិស្សទាំងអស់ឲ្យរៀបចំខ្លួនមុននឹងសរសេរវិញ្ញាសារប្រឡងលើក្ដារខៀន ។
« មួយម៉ោងទៀតអ្នកគ្រូប្រមូលក្រដាស ចាប់ផ្ដើមធ្វើចុះ » ក្មេងៗក៏នាំគ្នាយកចិត្តទុកដាក់ប្រឡងយ៉ាងស្ងៀមស្ងាត់ ឯរាងតូចក៏ដើរមើលតាមតុជារឿយៗ រហូតទៅដល់តុ Yesoung នឹកស្មានថានាងរៀនមិនទាន់ក្មេងតែតាមពិតទៅនាងក៏មិនអន់អីណាស់ណា ដែរ ។
<តុកតុក> សម្លេងគោះទ្វារបន្លឺឡើងហៅឲ្យ Tae ងាកទៅក៏ឃើញ Jungkook កំពុងឈរញញឹមដាក់ខ្លួនទើបប្រញាប់ដើរទៅរក ។
« មានការអីមែនទេ? » Tae
« បន្តិចទៀតបងនាំ Yoongi Hyung ទៅជួបម្ចាស់ ដីហើយកន្លែងនោះក៏នៅជិតផ្សារដែរ Tae ចង់ញ៊ាំ បង្អែមឬអត់ ចាំបងទិញផ្ញើរ » Jungkook
« ខ្ញុំញ៊ាំអីក៏បានដែរឲ្យតែ Jungkook ទិញឲ្យ » Tae
« គួរឲ្យស្រឡាញ់ណាស់ សុំថើបមួយ » នាយប្រុងថើបថ្ពាល់រាងតូចតែ Tae ក៏រហ័សទប់ទ្រូងគេមិនឲ្យថើបទៅវិញ ។
« អេ៎មិនបានទេ ប្រយ័ត្នក្មេងៗឃើញ » Jungkook ក៏ចាប់អារម្មណ៏ក្មេងៗដែលកំពុងអង្គុយក្នុងថ្នាក់ច្រើនគគោកទើបនាយកាន់ឯកសារក្នុងដៃមកបាំងចំហៀងមុខរាងតូចវិញ ធ្វើចឹងទើបពួកគេមិនឃើញ ។
« ចុះបែបនេះថើបបានហើយនៅ? » រាងតូចញញឹមក្នាញ់ចរិតខិលរបស់នាយហើយនៅស្ងៀមឲ្យគេថើបថ្ពាល់តាមសម្រួល ។
« សឺត...ក្រអូបណាស់ » Jungkook និយាយទាំងញញឹមស្រស់ក្រោយដកមាត់ចេញ ។
« បានហើយទៅចុះ » Tae
« ទៅហើយណា៎ កុំនឹកបងឲ្យសោះ » Jungkook
« មិននឹកទេឆាប់ទៅៗ » រាងក្រាសក៏ចេញទៅឡើងឡានដែល Yoongi អង្គុយចាំរួចជាស្រេចមុននឹង បញ្ឆេះម៉ាស៊ីនបើកចេញទៅ Jimin ក៏ដើរចេញពីក្នុងផ្ទះមកល្មម ។
« Tae!! ធ្វើអីហ្នឹង? » Jimin
« កំពុងមើលក្មេងៗប្រឡងណា៎ឯង » Tae
« អ៎...ក្មេងតូចៗគួរឲ្យស្រឡាញ់ដល់ហើយ » Jimin
« ពួកគេឆ្លាតហើយស្ដាប់បង្គាប់ណាស់ និយាយក៏ ស្រួលស្ដាប់ទៀតផងលើកលែងតែម្នាក់ស្រីអង្គុយនៅខាងក្រោយ ឆ្នាស់រកលេខដាក់គ្មានទេ » Tae សំដៅលើ Yesoung ធ្វើឲ្យមិត្តសើចតាមដែរ ។