ភាគទី ៣

3.4K 282 0
                                    

« ចុះពេញចិត្តធ្វើជាមនុស្សស្រីឬអត់? » Areum
« ពេញចិត្ត... » Tae
« Aww នេះTae ចង់ក្លាយជាមនុស្សស្រីចឹងឬ? » នាងសួរបញ្ជាក់ម្ដងទៀតទើបអ្នកដែលភ្លឹកមុននេះ ប្រមូលស្មារតីមកវិញបានមុននឹងតប ។
« មិនមែនទេៗ ខ្ញុំនិយាយលេងតើស!! ខ្ញុំជាមនុស្សប្រុសម៉េចនឹងចង់ធ្វើជាមនុស្សស្រីទៅ » គេប្រកែក យ៉ាងរហ័សមុននឹងទាញអាវយកមកពាក់វិញទាំងមិន ទាន់ដោះដើមទ្រូងក្លែងក្លាយចេញនៅឡើយ ចំណែក Areumវិញក៏លួចញញឹមនឹងឬកពាររបស់គេ ។
« អ៎.... » Areum ងក់ក្បាល ។
« ពួកយើងចាប់ផ្ដើមបន្តទៅ » Tae
« អឹមដើមទ្រូងបានហើយ គួរតែគិតពីសក់វិញម្ដងមើលទៅមុខ Tae គួរតែពាក់សក់អីទៅ? » Areum
« ខ្ញុំសុំសក់ខ្លីបានទេព្រោះបើសក់វែងដូចជាទើស ទាល់ណាស់ » Tae
« អញ្ចឹងហ្អេស?? យកមួយនេះទៅចុះខ្លីហើយ
មានសក់សេះបន្តិចពីមុខសមនឹងឯងណាស់ » នាងតូចនិយាយស្របពេលលើកសក់ពាក់មួយដូចដែល និយាយហើយយកវាទៅពាក់ឲ្យ Tae ។
« ខ្ញុំប្រាប់ឯងម្ដងទៀតធ្វើយ៉ាងម៉េចក៏ដោយកុំឲ្យបែកការណ៏ឲ្យសោះជាពិសេសគឺដើមទ្រូងនិងសក់នេះហ៊ានតែប្រហែសបន្តិចឯងច្បាស់ជាត្រូវអ៊ុំស្រីកាត់ក្បាលមិនខានទេ » Areum
« កាចម្ល៉េះ?? » Tae
« ត្រូវហើយគាត់កាចណាស់ » Areum
« បើអញ្ចឹងលោកJeon កូនប្រុសគាត់កាចដែរមែន ទេ? » Tae
« អត់ទេបងប្រុសKook ស្លូតបូតហើយសុភាពណាស់មិនចេះរករឿងអ្នកដទៃផ្ដេសផ្ដាសទេ »
« ស្លូតបូត..សុភាព..សុំឲ្យគេបែបហ្នឹងពិតមែនទៅ ចុះ » Tae
< រវល់តែគិតរឿងសក់និងដើមទ្រូងចុះអារបស់មាន ជីវិតផ្សេងទៀតនោះ?? បែបត្រូវរឹតកៅស៊ូវាត់ទៅក្រោយហើយ 😂 >

Skip៚
_ ថ្ងៃនេះជាថ្ងៃដែលរាងតូចត្រូវឡើងឡានទៅស្រុកដែល Jungkook គេនៅដើម្បីឲ្យផែនការណ៏ឆាប់ដំណើរការនឹងអាលសងលុយផុតឲ្យរួចរាល់ ។
« ម៉ាក់!! ពេលខ្ញុំមិននៅម៉ាក់កុំភ្លេចថែរក្សាសុខភាពផង កុំសូវត្បៀតលុយពេកឃ្លានអីក៏ទិញហ្នឹងពិសារទៅហើយបើមានពេលទំនេរខ្ញុំនឹងឧស្សាហ៏ខលមក លេងម៉ាក់ឲ្យបានច្រើន » Tae ផ្ដែផ្ដាំអ្នកម៉ាក់មុននឹងត្រូវឃ្លាតទៅឆ្ងាយបន្ទាប់ពីនៅជាមួយមិនទាន់បាន ប៉ុន្មានថ្ងៃនោះ ។
« ដឹងហើយកូនប្រុសម៉ាក់ ពេលទៅដល់ទីនោះត្រូវធ្វើខ្លួនឲ្យបានល្អកុំឲ្យលោកJeon ចាប់បានឲ្យសោះណា៎ » Mom
« បាទ » Tae, ពួកគេនិយាយផ្ដាំគ្នាទៅវិញទៅមកតែ Namjoon វិញគិតតែពីសម្លឹងមើលមក Tae ដែលតែងខ្លួនជាក្មេងស្រីយ៉ាងស្រស់ស្អាតដូចស្រីបេះបិទតែម្ដងហើយ ។
« អាបងJoon!! អាបង!! » Tae
« ហាស!? » Namjoon ឆ្លើយទាំងភ្ញាក់ព្រើត ។
« បងឯងហាមដាច់ខាតសុំលុយម៉ាក់ទៅដណ្ដឹងប្រពន្ធឯណាទៀតបើខ្ញុំដឹង បងឯងបែកគូទដោយ សារខ្ញុំមិនខាន » Tae
« អឺៗដឹងហើយ » Namjoon
« រកការងារល្អមួយធ្វើចិញ្ចឹមម៉ាក់ផង ចាំខ្ញុំធ្វើការចប់ពួកយើងនៅជាមួយគ្នាវិញ » Tae
« អឹមមើលថែខ្លួនផង ស្អាតៗបែបនេះប្រយ័ត្នអាលោក Jeon ទ្រាំមិនបានចាប់រំលោភបែកការណ៏អស់ទៅ » Namjoon
« ខ្ញុំមិនចិត្តងាយបែបហ្នឹងទេ » Tae
« ឆឹស!! » Namjoon
« ទៅសិនហើយណា៎ម៉ាក់!! » Tae
« ចា៎សុខសប្បាយតាមផ្លូវ » ពួកគេអោបលាគ្នារួច រាល់ហើយ Tae ក៏ត្រូវឡើង ឡានក្រុងដើម្បីទៅ ចំណតរថភ្លើងរួចក៏បន្តជិះទៅឆ្ងាយទៀតទម្រាំតែ ទៅដល់ទីកន្លែងរបស់ Jungkook ត្រូវប្រើពេលជិត បួនម៉ោងឯណោះ ណាមួយតំបន់របស់រាងក្រាសនៅ កន្លែងដាច់ស្រយាលមិនមែនទីប្រជុំជនទេ ។
_ តាមពិតទៅលោកស្រីJeon បានប្រាប់រាងក្រាស រួចហើយថាគាត់នឹងបញ្ជូនក្មេងស្រីម្នាក់ឲ្យទៅជួយ មើលថែគេជំនួសគាត់ មិនដឹងដូចគ្នាថាTae អាចធ្វើអ្វីបានខ្លះតែបើតាមគាត់មើលទៅចរិតនិងខួរក្បាល របស់គេ ជឿជាក់ថាប្រាកដជាអាចអូសទាញឲ្យJungkook ត្រឡប់មកសេអ៊ូលវិញបានជាក់ជា មិនខាន ។

CHEATER 🦋 (Completed)Where stories live. Discover now