ភាគទី ៣៩

2.3K 177 0
                                    

@មួយសប្ដាហ៍ក្រោយមក

_ រយៈពេលមួយសប្ដាហ៍បានកន្លងផុតទៅយ៉ាង រហ័សស្របពេលដែលស្នេហារបស់ Jungkook និង Tae កាន់តែផ្អែមល្ហែមៗទៅទោះបីពេលខ្លះ អ្នកស្រីJeon ព្យាយាមបញ្ជូន Yarin ឲ្យមករកកូន ប្រុសគាត់ដើម្បីយកចិត្តក៏ដោយតែនាយមិនបានបែក ចិត្តចេញពីរាងតូចម្ដងណាឡើយ ផ្ទុយទៅវិញគេកាន់តែស្រឡាញ់ Tae លើសដើមទៅទៀតឯ Yarin គេក៏ទុកជាប្អូនស្រីដូចដែលបានសន្យាគ្នាចឹងឯង ។

« Jungkook Ahh មកញ៊ាំបាយ!! » សម្លេងតូចផ្អែមពិរោះរបស់ Tae ហៅទៅរាងក្រាសដែលកំពុងអង្គុយចុចកុំព្យូទ័រនៅឯសាឡុងបន្ទប់ទទួលភ្ញៀវ នាយប្រឹងធ្វើការណាស់ព្រោះដើម្បីបង្ហាញឲ្យម៉ាក់គេបានឃើញថា Tae ជាកម្លាំងចិត្តជួយឲ្យគេគ្រប់គ្រង
សណ្ឋាគារបានល្អមិនមែនអត់ប្រយោជន៏ដូចដែលគាត់គិតនោះទេ ។

« បាទ » Jungkook បិទកុំព្យូទ័រហើយដើរមកញ៊ាំ បាយជាមួយ Tae វិញ ។

« ហីយ៉ា មើលទៅបងប្រហែលជាត្រូវបញ្ឈប់កុំឲ្យអូនចូលផ្ទះបាយទៀតហើយណា៎ Tae » នាយនិយាយព្រមទាំងបញ្ចេញទឹកមុខរាបស្មើធ្វើឲ្យរាងតូច នឹកភ័យខ្លាចគេមិនពេញចិត្តស្នាដៃធ្វើម្ហូបរបស់ខ្លួន ។

« ហេតុអីទៅ? ឬមួយអូនធ្វើម្ហូបមិនឆ្ងាញ់? » Tae

« អត់ទេ បងខ្លាចថាបងញ៊ាំម្ហូបដែលអូនធ្វើឆ្ងាញ់រាល់ថ្ងៃបែបនេះច្រើនៗ ថ្ងៃណាមួយច្បាស់ជាដុះក្បាលពោះមិនខានទេ » Jungkook សើចនឹងទឹកមុខរបស់រាងតូច Tae លឺដូច្នោះក៏ញញឹមឡើងមកវិញ ។

« ឆ្កួត!! អូនខំតែភ័យ » Tae

« បងនិយាយពិតមែនណា៎ » Jungkook

« ទោះបីបងដុះក្បាលពោះដូចហ៊ីងទៀតក៏អូននៅតែ ស្រឡាញ់ដែរព្រោះបងគឺជា Jungkook ជាប្រុសដ៏ សែនសង្ហារបំផុតក្នុងចិត្តអូននោះអី » Tae

« បានហើយញ៊ាំបាយទៅ » Jungkook ចាប់ផ្ដើមញ៊ាំបាយវិញព្រោះគេខ្លាចទប់មិនជាប់អាចចាប់ក្មេងខ្លះអុកឲ្យបាត់ក្នាញ់នៅកណ្ដាលតុបាយនេះផងក៏ថា បានដែរ ។

_ ព្រះអាទិត្យបានលិចបាត់ដោយជំនួសមកវិញនូវ ព្រះចន្ទពណ៌សស្រទន់ផុសឡើងដើម្បីជាពន្លឺបំភ្លឺឲ្យផែនដី រីឯគូស្នេហ៍ទាំងគូដែលទើបងូតទឹកហើយក៏ ចូលគេងនៅបន្ទប់របស់ Jungkook ព្រោះពួកគេតែងតែបែបនេះ បើមិនបានគេងអោបគ្នានៅបន្ទប់ខាងណាមួយទេច្បាស់ជាគេងមិនលក់ហើយទាញខ្នើយដើរទៅរកម្ខាងទៀតជាមិនខាន ។

CHEATER 🦋 (Completed)Where stories live. Discover now