ភាគទី ៥៨ (ភាគបញ្ចប់)

6.3K 371 4
                                    

_ នៅក្នុងភូមិគ្រឹះធំស្កឹមស្កៃដែលថ្ងៃនេះអ្នកស្រីJeon បានអញ្ជើញគ្រួសាររបស់ Tae ព្រមទាំងអ្នកជិតស្និទ្ធទាំងអស់ឲ្យមកញ៊ាំបាយល្ងាចនៅផ្ទះរបស់គាត់ផង ដែរ ។

< ងុឺត!! > រថយន្តទំនើបបើកចូលមកឈប់នៅខាង មុខផ្ទះស្របពេលដែល Jungkook ចុះមកបើកទ្វារឡានឲ្យអ្នកម៉ាក់និងរាងតូចបានចុះមក ម្នាក់ៗមានទឹក មុខញញឹមស្រស់ស្រាយព្រោះតែគ្រប់យ៉ាងកំពុងត្រឡប់មកជាល្អប្រសើរវិញហើយ ដោយសម្លេងឡាននេះដែរធ្វើឲ្យអ្នកស្រីJeon ជាម្ចាស់ផ្ទះលឺហើយដើរចេញមកទទួលដោយខ្លួនឯងតែម្ដង ។

« ម៉ាក់!! » Jungkook ហៅទៅអ្នកម៉ាក់ដែលដើរ ចូលមកទាំងញញឹមស្រស់ ។

« មកហើយហ្អេ៎ អ៊ីចឹងពួកយើងចូលទៅខាងក្នុងទៅតោះ » គាត់និយាយហើយដើរមកអោបដៃអ្នកស្រី Kim ស្និទ្ធស្នាលធ្វើឲ្យគាត់ភ្ញាក់តិចតួចតែក៏ជំទាស់មិនបានមានតែចូលទៅតាមឯរាងក្រាសនិង Tae ឃើញហើយក៏អស់សំណើចទៅវិញ ។

« ពួកយើងចូលទៅ Tae » Jungkook បោះដៃឲ្យរាងតូចកាន់ហើយក៏បណ្ដើរគ្នាចូលទៅក្នុងផ្ទះ មួយ សន្ទុះក្រោយឡានមួយគ្រឿងទៀតក៏បើកចូលមកតាមក្រោយមុននឹងរាងសង្ហារ Namjoon ដែលថ្ងៃនេះរៀបចំតុបតែងខ្លួនសង្ហារប្លែកជាងថ្ងៃណាៗទាំងអស់ដើរចុះមកបើកទ្វារឲ្យសំណព្វចិត្តរបស់ខ្លួន គ្មានជាអ្នកណាក្រៅពី Areum នោះទេ ហីយ៉ា!! តាំងតែ ពីថ្ងៃដែលរួមគ្នាចាត់ការ Yarin មក Namjoon ក៏ចាប់ផ្ដើមតាមញ៉ែនាងរៀងរាល់ថ្ងៃរហូតទាល់តែចិត្តទន់បានក្លាយជាសង្សារដូចជាពេលនេះនោះអី ។

« អរគុណ » Areum និយាយអរគុណមុននឹង បណ្ដើរគ្នាជាមួយ Namjoon ចូលទៅមិនទាន់ផុតពីរ នាទីផង ឡានទំនើបមួយទៀតក៏បើកឡានចូលមកតាមពីក្រោយ អាចជានរណាបានទៀតទៅក្រៅតែពី Yoongi និង Jimin ដែលជាក្មួយម្ចាស់ភូមិគ្រឹះនោះ។ នាយសង្ហារក៏ដូចគ្នាទៅនឹងអ្នកឯទៀត គ្រាន់តែចុះពីឡានហើយក៏ដឹកដៃគ្នាចូលទៅខាងក្នុងដើម្បីញ៊ាំអាហារពេលល្ងាចដូចដែលបានសន្យាគ្នាទុករួចរាល់។

_ បរិយាកាសតុបាយថ្ងៃនេះមានសភាពអ៊ូអរខុសពីថ្ងៃផ្សេងៗព្រោះពួកគេញ៊ាំបាយបណ្ដើរជជែកគ្នាបណ្ដើរនិយាយពីនេះពីនោះជាទូទៅ រហូតដល់ពេលនេះក៏ត្រូវដល់ពេលញ៊ាំបង្អែមវិញម្ដង ។

CHEATER 🦋 (Completed)Where stories live. Discover now