« អរគុណ » រាងតូចច្រឡឹងនិយាយអរគុណទៅ Jungkook ដែលបើកឡានមកដល់សណ្ឋាគារហើយក៏ប្រញាប់ចុះមកបើកទ្វារឲ្យភ្លាមតែម្ដង ពួកគេ បណ្ដើរគ្នាចូលទៅដោយម្ដងនេះ រាងក្រាសអោបស្មារ Tae យ៉ាងស្និទ្ធស្នាលដោយមិនខ្វល់ខ្សែភ្នែកមនុស្សទាំងអស់នោះឡើយ ។
« លោកអគ្គនាយក » Key ដើរចូលមកទទួលគេ ។
« មានការអី? » Jungkook
« គឺ...អ្នកស្រីនិងអ្នកនាងYarin កំពុងចាំលោកនៅអូហ្វីសបាទ » លឺ Key ប្រាប់ដូច្នោះ អ្នកទាំងពីរក៏ ងាកមើលមុខហើយញញឹមដាក់គ្នាដូចជា អ្នកស្រី Jeon និងស្រីម្នាក់នោះមិនបានមានឥទ្ធិពលអីមកលើ ស្នេហាពួកគេនោះឡើយ ។
« ខ្ញុំទៅផ្លាស់ខោអាវសិន លោកទៅប្រាប់ម៉ាក់ឲ្យចាំ 15នាទីសិនទៅ » Jungkook ប្រាប់រួចក៏នាំរាងតូចទៅបន្ទប់ផ្ទាល់ខ្លួនតែម្ដង ។
_ ប៉ុន្មាននាទីក្រោយមក រាងក្រាសក៏នាំ Tae មករកម៉ាក់គេនៅបន្ទប់ដែលគ្រាន់តែបើកទ្វារចូលទៅ ភ្លាម ភ្នែកពីរគូក៏បាញ់សម្លឹងមើលមកពួកគេបែបជិនឆ្អន់ឡើងមក ។
« Taeធ្វើការសិនឬអត់?» នាយងាកមកសួររាងតូច។
« អឹម...អូនចង់នៅក្បែរបងច្រើនជាង » Tae ញញឹមហើយអោបដៃ Jungkook យ៉ាងគួរឲ្យ
ស្រឡាញ់ទើបរាងក្រាសញញឹមនាំគេទៅអង្គុយលើ សាឡុងទល់មុខអ្នកម៉ាក់និង Yarin ។« ម៉ាក់មករកខ្ញុំទាំងព្រឹកបែបនេះមានការអីឬ? » Jungkook
« ព្រឹកចឹងហ្អេ៎ Jungkook? កូនមើលម៉ោងទៅ មើល នេះម៉ោង10 ជិត11ហើយណា៎ » Mrs Jeon
« អេ៎...គេថាពេលមនុស្សយើងបាននៅក្បែរអ្នក ដែលខ្លួនឯងស្រឡាញ់គឺពេលវេលាដើរយឺតមែន ទែន Jungkook!! អូនថាបងកំពុងតែបែបហ្នឹងហើយ » Tae វាយដើមដៃរាងក្រាសស្រាលៗបែបស្ដីឲ្យតែកំពុងឌឺដងឲ្យអ្នកខ្លះមើលទៅវិញទេ ។
« ពិតមែនហ្អេ៎? អ៊ីចឹងបានន័យថាបងស្រឡាញ់អូនខ្លាំងពេកហើយ » Jungkook ច្បិចចុងចង្ការរាងតូចថ្នមៗញញឹមបែបក្នក់ក្នាញ់មុខគេទៀតផង ។
« បងនៀកនិយាយអីចឹង? អៀនណាស់ » Tae នេះវិញក៏មិនណយ លើកដៃច្បិចថ្ពាល់នាយដូចអៀន ប្រៀនទៅកើតធ្វើឲ្យអ្នកស្រី Jeon ឃើញបែបនេះ ហួសចិត្តនិយាយមិនចង់ចេញតែម្ដង ខំបំបែកច្រើន ដងហើយនៅតែមិនសម្រេចបែរជាត្រូវមកអង្គុយមើលពួកគេសារសងគ្នាបញ្ឈឺចិត្តទៅវិញ ។