ភាគទី ១៨

2.2K 206 0
                                    

_ បន្ទាប់ពីញ៊ាំអាហារពេលព្រឹករួច Jungkook ក៏នាំ Yoongi និង Jimin ទៅមើលដីនៅភូមិផ្សេងទុកឲ្យ Tae នៅផ្ទះបង្រៀនក្មេងៗតាមទម្លាប់ ។

« ក្មេងៗ ថ្ងៃស្អែកនេះយើងប្រឡងហើយថ្ងៃខាន ស្អែកអ្នកគ្រូនឹងប្រាប់លទ្ធផលឲ្យហើយ » Tae និយាយទៅកាន់សិស្សទាំងអស់លើកលែងតែ Yesoung ម្នាក់ទេដែលមិនឃើញមករៀន ។

« ពេលប្រឡងរួចជប់លៀងម្ដងទៅណា៎អ្នកគ្រូ » Bensou

« មែនហើយអ្នកគ្រូ » ក្មេងៗនាំគ្នាស្នើរឡើងធ្វើឲ្យរាងតូចនឹកឃើញថាទម្រាំដល់ថ្ងៃនោះគេប្រហែលជាត្រូវនាំJungkook ត្រឡប់ទៅទីក្រុងវិញទៅហើយ។

« ប្រហែលជាមិនបានទេ » Tae

« ហេតុអីទៅអ្នកគ្រូ? » Suji

« ដល់ថ្ងៃនោះ អ្នកគ្រូត្រូវត្រឡប់ទៅសេអ៊ូលវិញលែងបាននៅទីនេះទៀតហើយណា៎ » Tae និយាយបែបនេះធ្វើឲ្យក្មេងៗធ្លាក់ទឹកមុខភ្លាម ។

« អ្នកគ្រូកុំទៅអី!! បើអ្នកគ្រូទៅបាត់ ពួកខ្ញុំច្បាស់ជា នឹកអ្នកគ្រូខ្លាំងណាស់ » Bensou ចេញពីតុហើយដើរមកចាប់ដៃរាងតូចទាំងសោកស្ដាយមិនចង់ឲ្យចាក ចេញ ក្មេងៗឯទៀតក៏នាំគ្នាដើរមករកគេគ្រប់គ្នា ។

« អ្នកគ្រូកុំទៅចោលពួកខ្ញុំអីណា៎នៅមានពូមេភូមិទៀត អ្នកគ្រូដាច់ចិត្តទៅចោលគាត់ដែរមែនទេ? » កាលបើលឺ Suji រំលឹកពីរាងក្រាស Tae ក៏កាន់តែធុញថប់លើសដើមទើបរហ័សដេញពួកគេចូលតុវិញ។

« កុំនិយាយរឿងនេះទៀតអីនាំគ្នារៀនវិញទៅ » រាងតូចចាប់ផ្ដើមបង្រៀនបន្ត ទោះបីដឹងថាក្មេងៗ
ស្រឡាញ់ចង់ឃាត់ឲ្យនៅយ៉ាងណាក៏ដោយតែពេលវេលាគេអស់ត្រឹមនេះហើយ នៅទៀតនាំតែធ្វើឲ្យរឿងស្មុគស្មាញជាងនេះប៉ុណ្ណោះ ។
_____

« ដីនៅទីនេះមានច្រើន តម្លៃក៏រៀងធូរថ្លៃជាងនៅ ភូមិរបស់ខ្ញុំដែរតែទីនេះមានទាន់មានអគ្គិសនីមកដល់ទេ Hyung ពិចារណាមើលសិនទៅ » Jungkook ណែនាំក្រោយជូនបងប្រុសនិងបងថ្លៃដើរមើលដីអស់ជាច្រើនកន្លែង ។

« គិតយ៉ាងម៉េចដែរ Jimin? » Yoongi

« ក៏ល្អដែរតែអូនថាបើយើងទិញដីនៅភូមិរបស់ Jungkook តែម្ដងបែបស្រួលជាងព្រោះនៅភូមិជាមួយគ្នាស្រាប់ងាយចាត់ចែងរឿងប្លង់ដី បងថាល្អទេ? » Jimin

CHEATER 🦋 (Completed)Wo Geschichten leben. Entdecke jetzt