« អ្ហា៎ ហត់ដល់ហើយ » Jungkook និយាយស្រប ពេលទម្លាក់ខ្លួនទ្រេតលើសាឡុងព្រោះថ្ងៃនេះ
សណ្ឋាគារមានភ្ញៀវជាលក្ខណៈTour មកប្រើសេវាកម្មទើបគេត្រូវចុះទៅមើលដោយផ្ទាល់ដើម្បីយកបទ ពិសោធន៏ហើយក៏ហត់មិនធម្មតាដែរ ។ Tae ឃើញ បែបនេះយល់ចិត្តក៏ចូលទៅយកទឹកផ្លែឈើក្រឡុកដែលខ្លួនបានធ្វើទុកយកមកឲ្យនាយភ្លាម ។« បងផឹកទៅក្រែងលោបាត់ហត់ណេះ » រាងក្រាស បើកភ្នែកឡើងមើលរាងតូចនៅចំពោះមុខមុននឹងចាប់ចង្កេះតូចឲ្យអង្គុយច្រកគៀវលើភ្លៅរបស់គេ ។
« ផឹកប៉ុណ្ណឹងមិនបាត់ហត់ទេ » Jungkook
« អ៊ីចឹងធ្វើម៉េចទើបបងបាត់ហត់? » Tae
« ថើប » នាយថាហើយក៏បិទភ្នែកបួញមាត់ចាំរាងតូចថើបធ្វើឲ្យ Tae ញញឹមទុកកែវទឹកផ្លែឈើទៅលើតុហើយងាកមកច្របាច់ថ្ពាល់គេលេងតិចៗ
ស្អប់ណាស់ឲ្យតែនៅជាមួយគេចូលចិត្តធ្វើចរិតកូន ក្មេងរហូតទាំងដែលពីមុនមិនធ្លាប់សោះហ្នឹង។« អូនមិនដែលលឺថាថើបជួយឲ្យបាត់ហត់ទេ កុំមកក្បាលខូចណា៎ » Tae
« មិនដឹងទេ ថើបសិនមកបងដឹងតែបាត់ហត់ភ្លាម ហើយ » Jungkook នៅតែបិទភ្នែកចាំស្នាមថើប ទើបរាងតូចខ្ចិលប្រកែកលោរទៅថើបមួយខ្សឺតតែ ភ្លាមនោះ Jungkook ក៏កម្រើកបបូរមាត់ថើបខ្លាំងៗធ្វើឲ្យអ្នកទាំងពីរតបតស្នាមថើបគ្នាយ៉ាងក្ដៅគគុកតែអ្វីមួយដែលឲ្យTae មិនអស់ចិត្តគឺស្នាមក្រែមពណ៌ផ្កាឈូកស្រាលៗនៅលើកអាវរបស់រាងក្រាស ច្បាស់ណាស់ថាជារបស់មនុស្សស្រីឬមួយក៏ជា Yarin?
@New Day
_ គូស្នេហ៍ទាំងគូបានក្រោកពីគេងហើយងូតទឹកជាមួយគ្នាយ៉ាងផ្អែមល្ហែមមិនមានការលាក់បាំង រឹតតែគួរឲ្យត្រេកអរនោះគឺ Tae លែងឈាមច្រមុះពេលឃើញសាច់ដុំរបស់ Jungkook ទៀតហើយទើបបានជាមានឱកាសស្និទ្ធស្នាលជាមួយគ្នាខ្លាំងឡើង ។
« Jungkook ថ្ងៃនេះពេលចេញពីធ្វើការទៅផ្ទះជប់លៀងខួបកំណើតអូនជាមួយគ្នាបានទេ? » Tae សួរខណៈកំពុងជួយចងក្រវ៉ាត់កឲ្យនាយ ។
« ថ្ងៃនេះខួបកំណើតអូនហ្អេ៎? បងមិនដឹងសោះ » Jungkook ធ្វើមុខភ្ញាក់ផ្អើលហើយក៏អន់ចិត្តដែលមិនដឹងថាខួបកំណើតមនុស្សខ្លួនឯងស្រឡាញ់នៅថ្ងៃណាសោះ បែរជាមកដឹងថ្ងៃតែមួយទៅវិញ ។