_ ព្រឹកព្រលឹមឡើងស្រាងៗ ពួកគេនាំគ្នារៀបចំខ្លួន ដើម្បីទៅសេអ៊ូលវិញ Jungkook ក៏បានផ្ញើរការងារ ទុកនៅ Tammo សិនដែរ ។
« ទៅសិនហើយណា៎ ផ្ញើរអ្នកក្នុងភូមិផង » Jungkook
« អឺៗ ឯងនេះនិយាយធ្វើមើលតែទៅហើយមិន
ត្រឡប់មកវិញចឹង » Tammo ទះស្មារមិត្តតិចៗ មើលទៅទឹកមុខគេបារម្ភហើយមិនដាច់ចិត្តទៅចោលអ្នកភូមិសោះ ។« គ្រាន់តែផ្ញើរសិន ប៉ុន្មានថ្ងៃទៀតយើងក៏មកវិញហើយ » Jungkook
« អឺសំណាងល្អ ជូនពរឲ្យម៉ាក់ឯងឈប់ចាប់ការជាមួយស្រីផ្សេងក្រៅពីអ្នកនាង Tae ទៅចុះ » Tammo និងរាងក្រាសញញឹមដាក់គ្នាស្របពេលរាងតូចដើរចូលមកល្មម ។
« លោកTammo អរគុណដែលបានមើលថែកំឡុង ពេលនៅទីនេះណា៎ » Tae
« មិនបាច់អរគុណទេ គ្រាន់តែអោបខ្ញុំក៏បានដែរ » Tammo និយាយហើយបម្រុងចូលទៅអោបលារាងតូច ស្រាប់តែ Jungkook មកឈរបាំងភ្លាម ។
« ហុឺយៗ សង្សារយើងទេ » Jungkook ញាក់មុខ ដាក់បែបហួងហែងទើប Tammo សើចឈានជើងមកវិញ ។
« ទៅសិនហើយ » រាងក្រាសលាមិត្តមុននឹងនាំ Tae និងខ្លួនឯងឡើងឡានផ្ទាល់ខ្លួនរួចបើកចេញទៅ ដោយមាន Yoongi និងប្រពន្ធរបស់គេអង្គុយនៅខាងក្រោយស្រាប់ ។
« លោក!! » ខណៈពេលដែលប្រុងឈានជើងដើរចូលផ្ទះ Tammo ក៏លឺសម្លេងមនុស្សស្រីហៅមុននឹង ងាកមកវិញឃើញមនុស្សស្រីដែលគេស្រឡាញ់ហើយក៏ធ្លាប់បដិសេធរូបគេដូចគ្នាដែរ តែទោះយ៉ាងណានាយក៏ប្រឹងញញឹមហើយដើរមករកនាង ។
« Bokju មានការអីហ្អេ៎? មករកអាមេភូមិមែនទេ?» នាយសួរឡើងភ្លាមពេលឃើញកាហ្វេនិងមីគាវនៅ ក្នុងដៃនាង ប្រាកដណាស់ថាយកមកឲ្យ Jungkook មិនខាន ។
« Jungkook មិននៅទេទើបតែទៅសេអ៊ូលអំបាញ់មិញនេះ Bokju មកខាតជើងហើយ » Tammo
« ខ្ញុំមិនបានមករកលោកមេភូមិទេ » Bokju និយាយឡើងធ្វើឲ្យនាយម្លោះជ្រួញចិញ្ចើម ។
« គឺខ្ញុំយករបស់នេះមកឲ្យលោក » នាងលើករបស់ក្នុងដៃឲ្យគេទាំងអៀនទាំងខ្លាច តាមពិតតាំងចិត្តមកពីផ្ទះហើយថាធ្វើរបស់អស់នេះយកមកឲ្យ Tammo ដោយផ្ទាល់ព្រោះនាងបានពិចារណាសម្ដី Yesoung អស់មួយយប់ហើយក៏គិតចេញថានាងមិនគួរនៅត្រាំត្រែងជាមួយ Jungkook ទាំងដែលមិនធ្លាប់ឲ្យក្ដីសង្ឃឹមលើនាងសោះ មានតែ Tammo ទៅវិញទេ ដែលយកចិត្តទុកដាក់និងបារម្ភពីនាងរហូតមកគេទើបសាកសមទទួលបានក្ដីស្រឡាញ់ពីនាងច្រើនជាង ។