ភាគទី ៣៣

2.9K 222 0
                                    

_ Tae ដែលផ្លាស់ខោអាវហើយចេញពីក្នុងបន្ទប់ក៏ឃើញ Jungkook កំពុងឈរនៅឯផ្ទះបាយដើម្បីស្ងោរពងមាន់ស្អំភ្នែកមិនចឹងនឹងហើមជាំមិនខានទេ ទើបរាងតូចដើរតិចៗចូលមករក ។

« Jungkook ធ្វើអីហ្នឹង? » សម្លេងតូចសួរឲ្យរាងក្រាសងាកមក ។

« ក៏ស្ងោរពងមាន់ស្អំភ្នែកនោះអី » នាយនិយាយហើយទាញដៃរាងតូចមកជិតមុននឹងចាប់ចង្កេះតូចស្ដើងឲ្យអង្គុយលើតុបាយបែរមុខមករកខ្លួន ។

« បង...បងលើកអូនអង្គុយទីនេះធ្វើអី? » Tae សួរទាំងភ័យៗមុននឹង Jungkook យកកន្សែងរុំពងមាន់ហុចឲ្យគេ ។

« ស្អំភ្នែកឲ្យបងតិចមកណា៎ » រាងតូចក៏ងក់ក្បាលហើយទទួលវាយកកាន់តែក៏ភ្ញាក់បន្តិចដែរពេលនាយលោរមុខមកកៀកនឹងមុខរបស់ខ្លួនដល់ថ្នាក់ឃើញមុខខ្លួនឯងលើកញ្ចក់ភ្នែក Jungkook ទៅហើយ ។

« ឆាប់ឡើង » ទាល់តែរាងក្រាសតឿនទើប Tae លើកពងមាន់ក្ដៅឧណ្ហៗនោះស្អំក្រោមភ្នែកគេ ស្រាលៗខ្លាចឈឺដោយសារខ្លួនម្ដងទៀត ។

« ដៃអូនតូចៗសោះតែមុននេះវាយឡើងបងធ្លាក់ពី លើគ្រែតែម្ដង » Jungkook និយាយទាំងអស់សំណើចនឹងមុននេះ គេមាឌធំជាង Tae ដល់ទៅជាងពីរដងតែគ្រាន់តែមួយដៃរបស់រាងតូចធ្វើឲ្យគេសុំខ្លាចតែម្ដង ។

« មកពីអូនភ្ញាក់ផ្អើលហ្នឹងណា៎ស្មានថាបង...បងចង់ធ្វើអីផ្ដេសផ្ដាសតើស » Tae

« បងនិយាយថាមិនធ្វើអីគឺមិនធ្វើហើយ នេះអូនមិនជឿបងទេហ្អេ៎? » Jungkook ធ្វើមុខកម្សត់ឯរាងតូចក៏ធ្វើមុខជ្រេញឡើងមក ។

« ជឿមិនបានទេប្រុសៗសម័យនេះមួយណាក៏ដូច មួយណាដែរ » Tae

« អេ៎តែបងខុសពីពួកគេណា៎ » Jungkook

« ហុឹសមិនជឿទេ » Tae

« បើមិនជឿចាំបងដោះអាវឲ្យអូនមើលបេះដូងស្មោះរបស់បងក៏បានដែរ » នាយប្រុសប្រឡេះឡេវអាវហើយតែភ្លាមនោះ Tae ក៏ចាប់ដៃជាប់មិនឲ្យដោះទេ បើដោះសាកមើលច្បាស់ជាឈាមច្រមុះទៀតមិន ខាន ។

« អេ៎មិនបាច់ទេ!! » Tae ឃាត់តែកុំមើលមុខខ្លាច បាក់ស្បាតឲ្យរាងក្រាសញញឹមហើយលើកដៃឃុំខ្លួនគេឯរាងតូចក៏ស្អំភ្នែកឲ្យបន្ត ។ ទម្រង់មុខមាត់ស្អាតដូចតុក្កតាបាប៊ីរបស់ក្មេងតូចម្នាក់នេះធ្វើឲ្យ Jungkook សម្លឹងមើលមិនដាក់ភ្នែកសោះ បានមើលជិតច្បាស់បែបនេះកាន់តែចង់មើលឲ្យបានយូរជាងមុនទៅ ទៀតដៃក្រាសក៏លើកក្រសោបថ្ពាល់ម្ខាងរបស់Tae។

CHEATER 🦋 (Completed)Where stories live. Discover now