ភាគទី ១២

2.4K 240 0
                                    

« ចុះបើខ្ញុំប្រាប់ថាចង់ឲ្យ Tae ធ្វើជាសង្សាររបស់ខ្ញុំនោះតើអាចដែរទេ? »

« លោ...លោកនិយាយអី? » រាងតូចដកដង្ហើមញាប់ៗនិយាយសឹងតែមិនចង់ចេញ វាដូចជាលឿនជាងផែនការពេកហើយ ។

« ធ្វើជាសង្សារនឹងគ្នាបានទេ Tae? » Jungkook លើកដៃក្រសោបថ្ពាល់ប៉ោងផ្កាឈូកទាំងពីរបម្រុង នឹងទម្លាក់ស្នាមថើបតែភ្លាមនោះ Tae ដឹងខ្លួនក៏លើក ដៃទប់ទ្រូងនាយច្រានឲ្យថយពីខ្លួន ។

« ពួកយើងទើបតែស្គាល់គ្នាប៉ុណ្ណោះខ្ញុំថាលឿនពេក ហើយត្រៀមខ្លួនមិនទាន់ទេ » Tae

« ហេតុអី? នាងមិនស្រឡាញ់ខ្ញុំទេហ្អេ៎? » នាយសួរស្របពេលឈានជើងទៅកាន់តែកៀកដល់រាងតូចបុិតខ្នងនឹងទូទឹកកកហើយលើកដៃឃុំខ្លួនគេ ។

« ខ្ញុំ...អ្ហឹម... » ភ្នែកធំៗទាំងគូបើកក្រឡោតៗពេលត្រូវអ្នកមានមាឌធំជាងអោនទម្លាក់បបូរមាត់ថើប ដៃជើងគេឡើងញ័រអស់ហើយព្រោះមិនធ្លាប់មានអ្នកណាមកថើបគេចឹងទេ វាគឺជាស្នាមថើបដំបូងរបស់ Kim Taehyung!!

" តែងខ្លួនជាមនុស្សស្រីទាក់ទងកូនប្រុសខ្ញុំហើយនាំគេមកសេអ៊ូលវិញ "

_ សម្ដីរបស់ Mrs Jeon បន្លឺឡើងពេញខួរក្បាលធ្វើឲ្យរាងតូចនឹកឃើញហើយប្រើដៃទាំងគូច្រានគេឲ្យចេញពីខ្លួនម្ដងទៀភ្លាម ។

« ខ្ញុំ...ខ្ញុំសុំទៅផ្ទះ...ផ្ទះតូចសិនហើយ » Tae ប្រាប់ទាំងមិនហ៊ានមើលមុខ Jungkook ចំឡើយមុននឹងនាំខ្លួនឯងចេញពីទីនោះឲ្យបានប្រញាប់បំផុតឯរាងក្រាសក៏ស្រាប់តែដឹងខ្លួនថាខុសឡើងមក Tae ជាមនុស្សស្រីខ្លួនតូចទើបតែមកនៅទីនេះម្នាក់ឯងតែគេបែរជាបំពាននាងបែបនេះទៅរួច ។

« ឯងឆ្កួតហើយអាkook ទៅធ្វើបែបនោះដាក់នាង យ៉ាងម៉េចបានទៅវុឺយ!! » នាយច្បូតមុខខ្លួនឯងឲ្យស្វាង មិនដឹងថា Tae ស្អប់គេយ៉ាងណានោះទេ ។

< ក្រឹប > មកដល់បន្ទប់ភ្លាម Tae ក៏ចាក់គន្លឹះទ្វារ ហើយទៅអង្គុយនៅលើកៅអីទល់មុខកញ្ចក់សំអាង មុខមាត់ឡើងក្រហមអស់ បាតដៃស្អាតក៏ស្ទាបប្រអប់ទ្រូងខ្លួនឯងដែលបេះដូងលោតញាប់យ៉ាងខ្លាំងសឹង តែលោតបោលចេញមកក្រៅទ្រូងទៅហើយ ។

CHEATER 🦋 (Completed)Where stories live. Discover now