ភាគទី ៤២

2.2K 180 0
                                    

_ Yarin ត្រូវបានគ្រូពេទ្យនាំចូលទៅពិនិត្យ
មួយសន្ទុះក៏ចេញមកវិញទើបអ្នកស្រីJeonប្រញាប់ចូលទៅសួរភ្លាមឯ Jungkook ក៏មកតាមក្រោយ ។

« អ្នកគ្រូពេទ្យ! តើក្មួយខ្ញុំគេយ៉ាងម៉េចទៅហើយ?» Mrs Jeon

« អ្នកជំងឺមានសុខភាពទន់ខ្សោយណាស់ហើយ មើលទៅប្រហែលជាមួយរយៈនេះនាងគិតស្ត្រស ច្រើនពេកទើបបណ្ដាលឲ្យទៅជាខ្សោយហើយសន្លប់បែបនេះ » លឺគ្រូពេទ្យប្រាប់ដូច្នោះធ្វើឲ្យ Jungkook យល់ថាខ្លួនឯងជាដើមហេតុធ្វើឲ្យនាងក្លាយជាបែបនេះ ។

« បើចឹងគួរធ្វើយ៉ាងម៉េចទៅ? » Mrs Jeon

« សូមមើលថែអ្នកជំងឺឲ្យបានល្អ ចៀសវាងដាច់ខាតកុំឲ្យនាងរំជួលចិត្តហើយនៅតែម្នាក់ឯងអីក្រែងលោ នាងគិតធ្វើអ្វីផ្ដេសផ្ដាសប៉ះពាល់ដល់ជីវិតបាន » Doctor

« ខ្ញុំដឹងហើយអរគុណលោកណាស់ » Mrs Jeon

« សូមអញ្ជើញទៅបង់ប្រាក់នៅមុខផងលោក » Doctor ងាកទៅប្រាប់ Jungkook ដែលកំពុងឈរ ស្ងៀម អារម្មណ៍កំពុងបារម្ភពីអ្នកនៅខាងក្នុង ។

« ឆាប់ទៅ Jungkook » Mrs Jeon តឿនបន្ថែម ។

« បាទ » រាងក្រាសក៏ដើរទៅបង់ប្រាក់ ពេលគេទៅផុតអ្នកស្រីJeon ក៏ងាកមកចាប់ដៃគ្រូពេទ្យភ្លាម ។

« អរគុណច្រើនហើយណា៎ក្មួយដែលបានជួយមីង » គាត់និយាយអរគុណព្រោះអ្វី? ព្រោះគ្រូពេទ្យម្នាក់ នេះជាកូនស្រីរបស់មិត្តគាត់ ហើយគាត់ក៏បានពឹងឲ្យគេជួយកុហកពីអាការៈជំងឺរបស់Yarin ដោយបាន
ដាក់ម៉ូគ្នាតាំងតែពីយប់មកម្ល៉េះព្រោះដើម្បីឲ្យ Jungkook គេងាកមកថែទាំហើយស្និទ្ធស្នាលជាមួយ Yarin វិញនោះអី ឃើញទេថាពេលនេះផែនការក៏បានផលពិតមែន ។

« ខ្ញុំថាកុហកលោកJungkook បែបហ្នឹងមិនល្អទេ ដឹងអ្នកមីង? » Doctor

« ហឹមមិនអីទេ ក្មួយកំពុងតែជួយគេទៅវិញទេកុំគិត ច្រើនអី » Mrs Jeon

« ចា៎បើអ៊ីចឹងខ្ញុំសុំលាទៅធ្វើការសិនហើយ » នាងលាទៅធ្វើការតាមតួនាទី ទោះបីដឹងថាធ្វើបែបនេះមិនល្អក៏ដោយតែនាងក៏មិនហ៊ានបដិសេធនឹងគាត់ដូចគ្នាដែរ ។

« នេះចា៎វិក្ក័យប័ត្ររបស់លោក » Jungkook ទទួលវាបន្ទាប់ពីបង់ថ្លៃព្យាបាលរបស់ Yarin រួចទូរស័ព្ទក្នុងហោប៉ៅនាយញ័រឡើងទើបគេដកវាមក មើលក៏ឃើញថាជាលេខរបស់ Tae ។

CHEATER 🦋 (Completed)Dove le storie prendono vita. Scoprilo ora