ជុងហ្គុកឈប់ឡានហើយដើរចូលទៅក្នុងផ្ទះក៏មិនឃើញរាងតូច ជើងដែលបម្រុងបោះជំហានឡើងទៅបន្ទប់ក៏ត្រូវផ្អាកវិញព្រោះឮសម្លេងចេញមកពីផ្ទះបាយទើបដឹងច្បាស់ថាប្រពន្ធកំពុងតែនៅទីនោះ។
រាងក្រាស់ដើរលបៗចូលទៅមិនអោយអ្នកម្ខាងទៀតដឹងខ្លួន រួចឈរក្រោយខ្នងរាងតូចសម្លឹងគេធ្វើម្ហូបមើលទៅដូចជាយកចិត្តទុកដាក់ណាស់ គ្រប់កាយវិការដូចជាចុងភៅអាជីពអីបែបនឹង« អូស៎...!! » រាងតូចភ្ញាក់ព្រើតព្រោះសុខៗក៏ត្រូវចាប់ក្រសោបចង្កេះបែបនេះ ថេយ៍បម្រុងនឹងរើពីការអោបតែក៏ឈប់វិញនៅពេលដែលច្រមុះស្រង់ក្លិនដែលភាយចេញពីរាងកាយអ្នកខាងនោះទើបដឹងច្បាស់ថាជាអ្នកណា ។
« ស្រែកអីក៏ស្រែកម្ល៉េះ? ចង់បែកក្រដាសត្រជៀកយើងហើយនៀក៎! » មាត់និយាយថាចង់បែកក្រដាសត្រជៀកតែមុខរុលមកដាក់លើកញ្ចឹងករាងតូចនៅលួចឆ្មក់ថើបតិចៗថែមទៀត ។
« លោក!! បើលេងមកស្ងាត់ៗបែបនេះអ្នកណាមិនភ័យ! ! ចុះបើថ្ងៃក្រោយខ្ញុំជ្រុលដៃដាក់លោកមួយវែកឆាបែកក្បាលនោះគិតយ៉ាងមិច? » គេលើកវែកឆាក្នុងដៃបង្ហាញរាងក្រាស់ ។
« ក៏រំលោភឯងដល់ដើរមិនរួចមួយអាទិត្យអីបែបហ្នឹង!! »
« ប្រុសគម្រក់! ! មើស៎! លែងទៅទើសណាស់!! » រាងតូចបេះដៃអ្នកជាប្តីចេញតែគេមិនព្រមលែងសោះ ។
« នៅបែបនេះល្អហើយ គ្មានឃើញទើសត្រង់ណាផង!! »
« លោកមិនទើសតែខ្ញុំទើស បើមកអោបចង្កេះបែបនេះអ្នកណាទៅធ្វើម្ហូបកើតនោះ!! »
« បើនៅអោបចង្កេះទៅឯងទើស ចឹងធ្វើបែបនេះវិញប្រហែលជាល្អជាង!! » គេដកដៃចេញពីចង្កេះតូច តែក៏ប្ដូរមកមកអោបស្មាររាងតូចពីក្រោយវិញ ។
« ហេុីយ....!! » រាងតូចបានត្រឹមតែដកដង្ហើមធំ ហើយក៏ឈប់មាត់ព្រោះតែខ្ជិលប្រកែកច្រើន នឹងបណ្តោយអោយគេអោបតាមចិត្តរហូតដល់ធ្វើម្ហូបហើយ ។ ពួកគេទាំងពីរចាប់ផ្តើមញាំុអាហារថ្ងៃត្រង់នឹងនិយាយគ្នាពីនេះពីនោះរហូតដល់រួចរាល់។
ជុងហ្គុកក៏ឡើងទៅផ្លាស់សម្លៀកបំពាក់ចេញ រួចចុះមកវិញក្នុងឈុតអាវយឺតសជាមួយខោសាច់ក្រណាត់ខ្មៅធម្មតាៗសម្រាប់នៅផ្ទះតែចំពោះគេទោះស្លៀកយ៉ាងមិចក៏នៅតែសង្ហារជានិច្ច ។ រាងក្រាស់អង្គុយលើសាឡុងមើលទូរទស្សន៍ ឯរាងតូចទើបនឹងដើរចេញពីផ្ទះបាយព្រោះត្រូវរៀបចំទុកដាក់ចានឆ្នាំងនឹងរបស់របរដែលទិញមកពីព្រឹកនោះ ។
YOU ARE READING
☀︎︎♡︎ ស្វាមីលក្ខខណ្ឌ ♡︎☀︎︎( 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 )
Romanceនៅក្នុងឆាកជីវិតរបស់មនុស្សម្នាក់ៗតែងតែជួបរឿងគួរឲ្យហួសចិត្តជាច្រើន ប៉ុន្តែរឿងដែលគួរឲ្យហួសចិត្តខ្លាំងបំផុតនោះគឺត្រូវបង្ខំឲ្យរៀបការជាមួយមនុស្សដែលយើងមិនស្គាល់ហើយមានភេទតែមួយដូចគ្នា ។ ស្នាមថើបដំបូងនេះផ្អែមគឺជាគូនឹងល្វីង អ្វីៗគ្រប់យ៉ាងបានបូកបញ្ចូលលាយឡំគ្នា...