ហាងលក់គ្រឿងអលង្ការ
« សួស្ដីលោក!! តើលោកត្រូវការអ្វីដែរ?» បុគ្គលិកក្នុងហាងអោនគោរពជាការស្វាគមន៍ភ្ញៀវមុននឹងសួរពីតម្រូវការរបស់អ្នកទាំងពីរ ។
« ខ្ញុំត្រូវការចិញ្ចៀនរៀបការ! »
« ចា៎! អញ្ចឹងលោកអាចរើសម៉ូតបាន! ខាងនេះសុទ្ធតែជាចិញ្ចៀនរៀបការដែលទើបតែនាំចូលមកថ្មីៗ!! » បុគ្គលិកបង្ហាញពួកគេនូវចិញ្ចៀនរៀបការជាច្រើនគូដែលដាក់ក្នុងទូដាច់ដោយឡែកពីគេ ។
« ថេយ៍ជាអ្នករើសទៅ » រាងក្រាស់ជំរុញអោយរាងតូចជាអ្នករើសចិញ្ចៀនព្រោះគេក៏មិនសូវបុិនរឿង នេះនោះទេ ថេយ៍មិនមាត់គ្រាន់តែងក់ក្បាលមុននឹងអោនមុខសម្លឹងមើលចិញ្ចៀនរៀបការជាច្រើនដែលមានក្នុងទូរកញ្ចក់នោះ រាងតូចស្រាប់តែញញឹមភ្លាមៗព្រោះគេបានរកឃើញចិញ្ចៀនដែលត្រូវចិត្តរបស់គេពេញទំហឹងតែម្តង ។
« ខ្ញុំសុំមើលអាមួយគូនោះ! »
បុគ្គលិកលើកយកចិញ្ចៀនដែលរាងតូចចង្អុលប្រាប់នោះចេញមកអោយគេមើល ចិញ្ចៀននេះមើលទៅសាមញ្ញៗនោះទេ វាមានម៉ូតដូចគ្នាដោយមានដាំត្បូងពេជ្រគ្រាប់តូចៗពីលើនៅកណ្តាលក្រឡឹងជុំវិញរង្វង់ចិញ្ចៀន ប៉ុន្តែមើលទៅក៏ថ្លៃថ្នូរ ។
« ពេញចិត្តមួយគូនេះមែនទេ? »
« មែនហើយ! លោកពេញចិត្តដែរទេ? »
« ស្រេចលើឯងទេ!! ឯងយកអ្វីយើងយកហ្នឹង! »
« Ok! ចឹងខ្ញុំយកមួយគូនេះ! » គេងាកទៅប្រាប់បុគ្គលិក នាងក៏វេចខ្ចប់ដាក់ប្រអប់យ៉ាងស្អាតមុននឹងហុចអោយពួកគេ ជុងហ្គុកហុចកាតខ្មៅអោយនាងដើម្បីគិតលុយ ។
« នេះកាតរបស់លោក!! អរគុណច្រើនសូមអោយអ្នកទាំងពីរសំណាងល្អ!! »
« អរគុណ!! »
« ចង់ញាំុអីទេ? » រាងក្រាស់សួរទៅថេយ៍ពេលចូលដល់ក្នុងឡាន ថ្ងៃនេះគេក៏បើកឡានមកខ្លួនឯងដោយទុកអោយ បឺន មើលការខុសត្រូវនៅក្រុមហ៊ុនជំនួស ។
« អត់ទេ! ចង់ទៅផ្ទះវិញ ព្រោះមិនចង់នៅជិតអ្នកខ្លះ! » រាងតូចអោបដៃឆ្លើយធ្វើហីដាក់គេ ។
YOU ARE READING
☀︎︎♡︎ ស្វាមីលក្ខខណ្ឌ ♡︎☀︎︎( 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 )
Romanceនៅក្នុងឆាកជីវិតរបស់មនុស្សម្នាក់ៗតែងតែជួបរឿងគួរឲ្យហួសចិត្តជាច្រើន ប៉ុន្តែរឿងដែលគួរឲ្យហួសចិត្តខ្លាំងបំផុតនោះគឺត្រូវបង្ខំឲ្យរៀបការជាមួយមនុស្សដែលយើងមិនស្គាល់ហើយមានភេទតែមួយដូចគ្នា ។ ស្នាមថើបដំបូងនេះផ្អែមគឺជាគូនឹងល្វីង អ្វីៗគ្រប់យ៉ាងបានបូកបញ្ចូលលាយឡំគ្នា...