រាងកាយក្រាស់របស់ជុងហ្គុកឈរមុខកញ្ចក់តុសម្អាងម្រាមដៃវែងលូកចាប់យកនាឡិកាដៃតម្លៃខ្ទង់លានដុល្លារយកមកពាក់ ព្រោះថាថ្ងៃនេះគេត្រូវទៅចូលរួមកម្មវិធីនៅផ្ទះរបស់លោកប្រធានាធិបតី ។
រូបរាងមាំទាំក្នុងឈុតគ្រ័រហ៊្សេរខ្មៅមួយឈុតថែមជាមួយក្រវ៉ាត់កពណ៌ខ្មៅដែលថេយ៍ជាអ្នកទិញអោយ សក់រលាស់លើកចូលទៅក្រោយទាំងអស់មើលទៅរឹតតែធ្វើអោយភាពស្រស់សង្ហាររបស់គេលេចធ្លោរឡើងនិងមានអំណាចខុសពីសព្វមួយដង។« អូនប្រាកដទេថាមិនទៅជាមួយបង? » រាងក្រាស់ចោទសួរស្រីស្រស់ដែលអង្គុយលើគ្រែរាងកាយល្ហិតល្ហៃដូចជាមិនស្រួលខ្លួន មុននឹងលើកទឹកអប់ម៉ាក Brand nameយកមកបាញ់លើខ្លួន ។
« មែនហើយ!! បងទៅម្នាក់ឯងចុះ! » ស៊ូមីប្រឹងធ្វើសម្លេងខ្សាវៗហាក់ដូចជាអ្នកឈឺពិតៗ ។
« Ok!! បងទៅហើយ ថែខ្លួន!! » រាងក្រាស់ដើរបងអង្អែលក្បាលនាង គេសង្កត់ត្រង់ចុងកន្ទុយពាក្យបន្តិចហើយក៏ដើរចេញទៅ ។
« វូ....!! » នាងល្អព្រូសខ្យល់តាមមាត់នៅពេលដែលគេចេញនៅបាត់ អម្បាញ់មិញនាងប្រឹងសម្តែងណាស់ខ្លាចតែគេនឹងចាប់បាន តែដឹងអីថាប្រុសម្នាក់នេះល្ងង់យ៉ាងនេះនោះ??
រាងក្រាស់អង្គុយនៅក្នុងឡានដែលមានបឺនជាអ្នកបើក ភ្នែកទាំងគូសម្លឹងមើលទៅទេសភាពទីក្រុងនាពេលយប់ដែលមានភ្លើងចម្រុះពណ៌។ ក្នុងចិត្តនិងគំនិតគិតទៅឆ្ងាយអណ្តែតអណ្តូងរកថាមិនត្រូវ បឺនក៏ចេះតែមើលចៅហ្វាយតាមកញ្ចក់តែក៏មិនហ៊ានមាត់កអ្វីព្រោះថាគេស្ងៀមស្ងាត់ខ្លាំងពេករហូតដល់អ្នកនៅក្បែរខ្លាចរអា ។
ងុឺត~~~~~
សម្លេងជាន់ហ្វ្រាំងឡានឈប់ខាងមុខកម្មវិធី បឺនក៏ប្រញាប់ចុះទៅបើកទ្វាអោយចៅហ្វាយ ។ គ្រាន់តែរាងក្រាស់ចុះមកភ្លាមកាមេរ៉ាគ្រប់ដៃក៏បង្វែរមករកគេឈូឆរ ម្នាក់ៗចុចថតដាច់ដៃចោលព្រោះគេជាបុគ្គលល្បីល្បាញក្នុងប្រទេសជាពិសេសរហ័សនាមកំពូលអ្នកជំនួយវ័យក្មេងរបស់គេ ។ រាងក្រាស់ធ្វើមិនខ្វល់ព្រោះវាក្លាយជារឿងធម្មតាទៅហើយសម្រាប់គេ ជំហានវែងក៏ឈានដើរចូលទៅខាងក្នុងក្រោមក្រសែភ្នែករបស់នារីៗដែលជាកូនរបស់លោកធំតាមសម្លឹងគេមិនដាក់ភ្នែកព្រមទាំងកោតសរសើរពីភាពស្រស់សង្ហាររបស់គេ អ្នកខ្លះក៏ប៉ងថានឹងបានធ្វើជាដៃគូរាំរបស់គេនៅយប់នេះ ។ នាយដើរសម្តៅទៅកន្លែងដែលលោកប្រធានាធិបតីកំពុងតែឈរនិយាយជាមួយភ្ញៀវរបស់គាត់ ។
YOU ARE READING
☀︎︎♡︎ ស្វាមីលក្ខខណ្ឌ ♡︎☀︎︎( 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 )
Storie d'amoreនៅក្នុងឆាកជីវិតរបស់មនុស្សម្នាក់ៗតែងតែជួបរឿងគួរឲ្យហួសចិត្តជាច្រើន ប៉ុន្តែរឿងដែលគួរឲ្យហួសចិត្តខ្លាំងបំផុតនោះគឺត្រូវបង្ខំឲ្យរៀបការជាមួយមនុស្សដែលយើងមិនស្គាល់ហើយមានភេទតែមួយដូចគ្នា ។ ស្នាមថើបដំបូងនេះផ្អែមគឺជាគូនឹងល្វីង អ្វីៗគ្រប់យ៉ាងបានបូកបញ្ចូលលាយឡំគ្នា...