ភាគទី33 : បងជឿគេ??

4.9K 351 10
                                    


     ពេលនេះរសៀលទៀតហើយតែជុងហ្គុកនៅតែមិនទាន់ឃើញត្រឡប់មកវិញ ចំណែកថេយ៍ចាំទាំងអន្ទះសារទឹកភ្នែកក៏ហូរមិនដាច់ពីថ្ពាល់ ។ បន្តិចក្រោយមកសម្លេងឡានបើកចូលមក រាងតូចដឹងច្បាស់ថាជាឡានរបស់អ្នកណា ទើបប្រឹងជូតទឹកភ្នែកចេញពីថ្ពាល់ស្ទុះស្ទារត់ទៅទទួលរាងក្រាស់ ប៉ុន្តែខ្លួនប្រាណរបស់គេស្រាប់តែគាំងឆ្កឹងនៅមួយកន្លែង ស្នាមញញឹមក៏រលុបបាត់អស់សល់ត្រឹមទឹកមុខដែលពោរពេញដោយចម្ងល់??

     កែវភ្នែកដក់ដោយទឹកថ្លាសម្លឹងចំមុខប្តីហាក់រកចម្លើយ នៅពេលឃើញថានាយមិនបានមកតែម្នាក់ឯង ប៉ុន្តែនៅពីក្រោយគេនៅមានវត្តមានរបស់ ចាង ស៊ូមីម្នាក់ទៀត អ្វីដែលកាន់តែពិសេសហើយគួអោយឆ្ងល់នោះគឺក្នុងដៃរបស់នាងមានកាន់វ៉ាលីមកជាមួយ ស្អីគេនេះ??

     « ជុង!! នេះ...នេះជាស្អី? » 

     « ចាប់ពីថ្ងៃនេះទៅស៊ូមីនឹងរើមកនៅជាមួយពួកយើង!! ហើយក៏រស់នៅទីនេះក្នុងនាម.....ក្នុងនាមជាប្រពន្ធរបស់បង!! » រាងក្រាស់ឆ្លើយទាំងមិនមើលចំមុខរបស់គេ ។

ផាំង!! !

     ដូចត្រូវគេទះប្រាំដៃកណ្តាលមុខ រាងតូចបើកភ្នែកធំៗហាក់មិនជឿនឹងត្រចៀកខ្លួនឯង ទឹកភ្នែកដែលម្ចាស់វាប្រឹងជូតអម្បាញ់មិញក៏ស្រក់ហូរសាជាថ្មី ។

     « បង...បងនិយាយអ្វីហ្នឹងជុង! »

     « ដូចដែលឯងស្តាប់ឮនោះអី!! »

     « នាងកុំចេះ!! យើងសួរប្តីរបស់យើង!! » រាងតូចសម្លុតនាងដែលលូកមាត់ចូល ។

     « យើងចង់ចេះតើវាយ៉ាងមិច? យើងកោតតែឯងថាគេជាប្តីទាំងការពិតគ្រាន់តែជាការរៀបការតាមលក្ខខណ្ឌប៉ុណ្ណោះ!! ដល់ពេលក៏គេទាត់ចោលដូចសម្រាម!! »

ផាច់.....!

     មួយកំផ្លៀងចំកណ្តាលមុខស្រីជើងល្អដោយស្នាដៃរបស់ថេយ៍ធ្វើអោយនាងយកដៃក្តោបថ្ពាល់ងាក់មកសម្លឹងមុខរបស់គេដូចចង់សុីសាច់ហុតឈាម ឯងរាងតូចក៏មិនណយដែរសម្លក់មុខនាងឡើងញ័រអស់ទាំងខ្លួន ។

     « គីម ថេយ៉ុង~~~! » (ផាច់!! ) រាងក្រាស់ស្រែកគំហកគេមួយទំហឹងមុននឹងយារដៃទះថ្ពាល់សរលោងរបស់រាងល្អិតមួយទំហឹងរហូតដល់គេទប់លំនឹងមិនជាប់ដល់ទៅលើឥដ្ឋ ។ ថេយ៍ស្រស់ទឹកភ្នែកតក់លើការ៉ូដៃស្រឡូនលើក្រសោបថ្ពាល់ដែលរាងក្រាស់ទះអម្បាញ់មិញ វាឈឺតែនៅឈឺចាញ់ដុំសាច់ដែលនៅក្នុងទ្រូងខាងឆ្វេងរបស់គេទេ ។

☀︎︎♡︎ ស្វាមីលក្ខខណ្ឌ ♡︎☀︎︎( 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ) Where stories live. Discover now