បីថ្ងៃក្រោយ...សម្លេងឈ្លោះប្រកែកគ្នាកងរំពងពេញផ្ទះកាត់ព្រលឹម មានទាំងសម្លេងតូចសម្លេងធំដាក់គ្នាទៅវិញទៅមកដោយគ្មានអ្នកណានឹងចុះញ៉ម ។ រាងតូចហៀរហូរទឹកភ្នែករហាមបបូរមាត់ញ័រទទ្រើត សម្លឹងមើលមុខរបស់ស្វាមីដែលកំពុងពាក្យមុខយក្សដាក់គ្នា ។
« បងប្រាប់អូនហើយមែនទេ ថាកុំអោយអូនទៅពាក់ព័ន្ធជាមួយអាម្នាក់នោះ? »
មែនហើយ!! អម្បាញ់មិញសុងយូបានផ្ញើរសាមកសួរសុខទុក្ខរបស់រាងតូច ដែលនាយបានយកលេខរបស់គេកាលពីថ្ងៃមុននោះប៉ុន្តែអ្នកដែលទទួលគឺជា ជុងហ្គុកដែលគេងនៅបន្ទប់ថេយ៉ុងស្រាប់ដោយសារតែយប់មិញពួកគេបានធ្វើរឿងនោះជាមួយគ្នា ចំណែកថេយ៍គេក៏មិនបានដឹងព្រោះខ្លួនកំពុងតែនៅក្នុងបន្ទប់ទឹក ។
« អូនមិនយល់ថាមកចង់និយាយពីអ្វី? »
« មិនយល់ហេស៎? ចុះនេះជាស្អី? » រាងក្រាស់លើកអេក្រង់ទូរស័ព្ទបង្ហាញ់រាងល្អិតមុននឹង~~~
ប៉្រាវ~~~~
ទូរស័ព្ទហោះបុកនឹងជញ្ជាំងបែកខ្ទេចដោយសារស្នាដៃរបស់នាយដែលគប់បញ្ឆិតក្បាលរបស់រាងល្អិត ថេយ៍លើដៃខ្ទប់ត្រចៀកញ័រខ្លួនដូចកូនសត្វ ។
« អូនមិនចេះស្តាប់ភាសាមនុស្សមែនទេ គីម ថេយ៉ុង? អូនថ្លើមធំណាស់ឥឡូវ ដែលហ៊ានអោយលេខប្រុសបែបនេះ! » នាយស្ទុះទៅចាប់អង្រួនស្មារបស់គេស្ទើរតែជ្រុះក្បាលពីកទៅហើយរីឯមុខវិញឡើងក្រហមងាំង ។
« ជុង! បងឆ្កួតស្អីនឹង? លែង..អូនឈឺ ហុឹក~~! » ថេយ៍ប្រឹងរើបម្រាស់ពីកម្លាំងដៃដែលច្របាច់ស្មារបស់គេសឹងតែបាក់នោះ តែក៏មិនបានផលព្រោះគេកាន់តែរើជុងហ្គុកគឺកាន់តែរឹត ។
« បងវាមិនចេះថ្នមដៃដូចប្រុសរបស់អូន! យ៉ាងមិចបងមួយមិនទាន់នឹងអាចធ្វើអោយអូនស្កប់ស្កល់មែនទេ? »
« អាយ៎.....!» ផាច់~~~ រាងតូចស្រែកខ្លាំងៗមុននឹងរើមួយទំហឹង ដៃស្រឡូនក៏គ្រវាស់ចំមុខរបស់រាងក្រាស់ដោយអចេតនា ។
«ជុង! អូន...ហុឹក~~~ហុឹក~~!! » រាងតូចបើកភ្នែកធំមើលទៅមុខប្តីដែលបែទៅម្ខាងព្រោះកម្លាំងទះឆ្លាស់គ្នាជាមួយដៃរបស់ខ្លួន គេគ្មានបំណងទះនាយនោះទេ។ រាងក្រាស់ងើបមុខយឺតៗមើលមកថេយ៍ទាំងកំហឹងពេញបន្ទុក មុននឹងរុញរាងកាយស្តើងទៅបុកខ្នងនឹងជញ្ជាំងមួយទំហឹង ធ្វើអោយគេចុកឆ្អល់ ។
![](https://img.wattpad.com/cover/219468929-288-k151131.jpg)
YOU ARE READING
☀︎︎♡︎ ស្វាមីលក្ខខណ្ឌ ♡︎☀︎︎( 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 )
Romanceនៅក្នុងឆាកជីវិតរបស់មនុស្សម្នាក់ៗតែងតែជួបរឿងគួរឲ្យហួសចិត្តជាច្រើន ប៉ុន្តែរឿងដែលគួរឲ្យហួសចិត្តខ្លាំងបំផុតនោះគឺត្រូវបង្ខំឲ្យរៀបការជាមួយមនុស្សដែលយើងមិនស្គាល់ហើយមានភេទតែមួយដូចគ្នា ។ ស្នាមថើបដំបូងនេះផ្អែមគឺជាគូនឹងល្វីង អ្វីៗគ្រប់យ៉ាងបានបូកបញ្ចូលលាយឡំគ្នា...