ស្វាមីលក្ខខណ្ឌ ភាគទី02

7.1K 412 2
                                    

បន្តិចក្រោយមករាងក្រាស់ក៏ចុះមកញាំុបាយដោយមានអ្នកស្រីដែលកំពុងអង្គុយញាំុម្នាក់ឯង ។

« Aww! កូនប្រុសក្រែងថាមានណាត់មែនទេ? » អ្នកស្រីសួរពេលឃើញកូនប្រុសស្លៀកពាក់ខោអាវគេងយប់ទាំងអម្បាញ់មិញប្រាប់ថាមានណាត់ ។

« ស៊ូមី callមកប្រាប់ថាជាប់រវល់ភ្លាមៗមិនបានទៅ! » រាងក្រាស់ឆ្លើយទាំងមុខងាប់ មុនញាត់អាហារចូលក្នុងមាត់ ។

« ហុឹសៗៗ......! » អ្នកជាម្តាយសើចរបៀបសមចិត្ត ព្រោះគាត់ក៏មិនចង់អោយកូនប្រុសរបស់គាត់ទៅរវីរវល់ទាក់ទងនឹងស្រីម្នាក់នោះដែរ ។

« ម៉ាក់សើចអី? » រាងក្រាស់ដាក់សមស្លាបព្រាចុះហើយសួរទៅម្តាយ នេះសើចចម្អកអោយគេមែនទេ?

« អេ៎!! ពេលម៉ាក់សើចចាំបាច់ជម្រាបប្រាប់កូនដែរមែនទេ? »

« តែកូនដឹងថាម៉ាក់កំពុងចម្អកអោយកូន!" រាងក្រាស់ពេលនេះមុខឡើងស្អុយដូចបាយផ្អូម ។

« Ahhh!បានហើយៗ!! ញាំុបាយទៅម៉ាក់ឈប់សើចហើយ!! » គាត់ឃើញទឹកមុខកូនមិនស្រួលទើបសម្រួល រាងក្រាស់ឈប់មាត់គិតតែពីឈ្ងោកញាំុអាហាររហូតដល់អស់ មុននឹងងើបដើរទៅអង្គុយលើសាឡុងក្នុងបន្ទប់ទទួលភ្ញៀវដែលមានអ្នកស្រី ចនអង្គុយក្បែរ តែគេមិនខ្វល់ធ្វើជាបើកទូរទស្សន៍មើលធ្វើមិនដឹង ។

« កូនប្រុស!ថ្ងៃស្អែកពេលនាំប្អូនដើរលេង កូនធ្វើអោយស្និទ្ធស្នាលសមជាគូរដណ្ដឹងនឹងគ្នាបន្តិចទៅណា! » គាត់និយាយបែបនេះព្រោះដឹងពីចរិកកូនប្រុសច្បាស់ បើមិនប្រាប់មុនបែបនេះគេច្បាស់ជាសោះកក្រោះដាក់រាងតូចមិនខាន ។

« ម៉ាក់! ម៉ាក់កុំនិយាយពីក្មេងម្នាក់នោះមួយពេលតើបានទេ?" រាងក្រាស់ងាកមុខចេញពីកញ្ចក់ទូរទស្សន៍ មកនិយាយជាមួយម៉ាក់របស់ខ្លួន នេះស្អីណាស់ណាទៅបានចាំបាច់រំលឹកពីក្មេងម្នាក់នោះគ្រប់ពេលបែបនេះ? ចង់រំខាន់សរសៃរប្រសាទគេអោយឆ្កួតមែនទេ?

« គេជាកូនប្រសាររបស់ម៉ាក់ ជាអនាគតប្រពន្ធរបស់កូន បើមិនអោយម៉ាក់និយាយពីគេតើអោយម៉ាក់និយាយពីអ្នកណា? »

« ប្រពន្ធ?? កោតតែម៉ាក់និយាយចេញមករួចគេជាប្រុសកូនក៏ជាប្រុស ដឹងដល់ណាខ្មាស់គេដល់នឹង កូនប្រុសតែមួយរបស់ត្រកូល ចន ហើយជាអគ្គនាយកក្រុមហ៊ុនល្បីល្បាញម្នាក់ បែជាត្រូវម្តាយចាប់បង្ខំអោយរៀបការជាមួយប្រុសដូចគ្នា បើព័ត៌មានចេញមកបែបនេះម៉ាក់ពេញចិត្តមែនទេ? » រាងក្រាស់និយាយផាំងៗដាក់អ្នកស្រី ។ តើគាត់រៀបចំបែបនេះមានគិតពីមុខមាត់របស់គ្រួសារដែរឬទេ?

☀︎︎♡︎ ស្វាមីលក្ខខណ្ឌ ♡︎☀︎︎( 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ) Where stories live. Discover now