ស្វាមីលក្ខខណ្ឌ ភាគទី09

6.1K 360 1
                                    

រាងក្រាស់ដើរលេងជាមួយស៊ូមីរហូតដល់ល្ងាចទើបត្រឡប់មកវិញ តែគ្មានមនុស្សនៅផ្ទះសោះមិនដឹងថារាងតូចចេញទៅក្រៅតាំងពីពេលណានោះទេ ។

ពេលយប់___

ឡានសេរីថ្មីតម្លៃកប់ពពកបានឈប់នៅពីមុខផ្ទះរបស់រាងតូច មុននឹងឃើញថេយ៍ចុះពីលើឡានដោយមានបុរសរាងល្អិតម្នាក់ទៀតចុះមកតាមក្រោយ ។

« អរគុណណា៎! សម្រាប់ថ្ងៃនេះ! » គេញញឹមស្រស់ដាក់អ្នកម្ខាងទៀត ។

« អរគុណស្អី! ទុកថាសងជំនួសថ្ងៃដែលយើងមិនបានមកចូលរួមពិធីរៀបការរបស់ឯង! » រាងតុញល្អិតសើចលឹបភ្នែកទាំងគូរដាក់រាងតូច ។ គេគឺ ផាក ជីមីន មិត្តភក្តិរបស់រាងតូចដែលរាប់អានគ្នាតាំងពីវ័យកុមារ ដោយសារតែមិនបានមកចូលរួមពិធីរបស់រាងតូចទើបថ្ងៃនេះគេនាំថេយ៍ចេញទៅក្រៅដើរលេង ញាំុអី ទុកថាជាការសុំទោសព្រោះប្តីស្រាប់តែមានការងារបន្ទាន់នៅParisទើបអូសខ្លួនទៅជាមួយបានជាខកខានបែបនេះ ។

« ចឹងឯងទៅវិញចុះព្រោះមើលទៅយប់ណាស់ហើយ! »

« ដឹងហើយ គ្នាទៅហើយណា៎! » គេចូលមកអោបរាងតូចបន្តិចមុននឹងឡើងឡានទៅដោយមានប្តីជាតៃកុងបើកអោយតែម្តង ។

« លាហើយ មីនមីន បងប្រុស យ៉ុនហ្គី! " រាងតូចលើកដៃបាយៗដាក់អ្នកទាំងពីរ នឹងសម្លឹងមើលឡានដែលបើកចេញទៅរហូតដល់បាត់ស្រមោលទើបចូលផ្ទះ ។

« ទើបមកពីណា!» គ្រាន់តែថេយ៍បោះជំហានចូលដល់ក្នុងផ្ទះភ្លាមគេក៏ទទួលបានសំណួរពីអ្នកដែលអង្គុយលើសាឡុងទាំងមុខមាំភ្លេតតែម្តង ។

« ដើរលេង! » ចម្លើយងាយៗហាក់មិនខ្វល់ រួចរាងតូចក៏ដើរទៅចាក់ទឹកផឹកនៅផ្ទះបាយ ឯរាងក្រាស់ក៏ដើរទៅតាម ។

« ជាមួយប្រុស??» គេសួរបែបនេះព្រោះគ្រប់សកម្មភាពអម្បាញ់មិញគឺគេបានឃើញទាំងអស់តែគេមិនបានដឹងថាមានយ៉ុនហ្គីដែរនោះទេព្រោះគេនៅក្នុងឡាន ទើបគេគិតថារាងតូចទៅតែពីរនាក់

« យ៉ាងមិច.....? » ថេយ៍បង្អូសសម្លេងហាក់ធុញទ្រាន់ ចេះមកសួរដេញដោលទៅកើត ?

« ខ្លួនមានប្តីហើយដើរហើរជាមួយប្រុសគិតថាសមទេ? » គេរាងច្រឡោតបន្តិច អាការៈរបស់គេនៅពេលនេះដូចជាមនុស្សដែលកំពុងតែប្រច័ណ្ឌហួងហែង ។

☀︎︎♡︎ ស្វាមីលក្ខខណ្ឌ ♡︎☀︎︎( 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ) Where stories live. Discover now