ភាគទី12 : លេងសើចអារម្មណ៍ខ្ញុំពេកហើយ

6.6K 386 3
                                    

@ទន្លេហាន

     ជុងហ្គុកកាន់ដៃរាងតូចដើរតាមដងទន្លេមើលទៅពន្លឺភ្លើងដែលចាំងចូលផ្ទៃទឹកពិតជាស្អាតខ្លាំងណាស់ ជាពិសេសគឺមនុស្សដែលនៅជិតខ្លួនគេ ។

     « ឯងចូលចិត្តទេ? »

     « ប្រាកដហើយ! ព្រោះខានមកទីនេះយូរហើយ! »

     « ហេតុអ្វី? »

     « គឺប៉ាបញ្ចូនអោយទៅរស់នៅParis ពេលមកវិញក៏ចាប់អោយការតែម្តងរកតែដើរលេងអីបន្តិចមិនបាន! »

     « អ៎!...តែថាឯងក៏សំណាងហើយដែលមានប្តីសង្ហាដូចយើង! »

     « ជឿជាក់ពេកហើយ! ខ្ញុំថាសំណាងអាក្រក់សមជាង! »

     « តែក៏អាចធ្វើអោយឯងលង់មិនចឹង? »

     « ប្រុសឡប់! អ្នកណាថាខ្ញុំលង់និងលោកនោះ? »

     « ក៏..សង្កេតតាមកែវភ្នែក! » ថាហើយគេក៏អោនមកជិតរាងតូចហើយសម្លឹងកែវភ្នែកថ្លាយ៉ង់របស់ថេយ៉ុង រាងតូចធ្វើភ្នែកក្រឡាប់ចាក់ លោកអើយ! លេងមកសម្លឹងដល់បែបនេះអ្នកណានឹងហ៊ានសម្លឹងទៅប្រុសចម្កួត ?

     « បងជុងហ្គុក » ពួកគេទាំងពីត្រូវភ្ញាក់ព្រើតរហស័ដកខ្លួនឆ្ងាយពីគ្នា ហើយងាកមករកប្រភពសម្លេងឃើញថាម្នាក់នោះជា ចាង ស៊ូមី  ។

     « ជុងហ្គុក! បងមកទីនេះមិចមិនប្រាប់អូន!" នាងដើរទៅបេះដៃរាងក្រាស់ដែលកាន់ដៃរាងតូចហើយជ្រៀតចូលកណ្តាលរួចអោបដើមដៃរបស់នាយ ។

     « មិចក៏អូនមកទីនេះ? » គេសួរព្រោះនាងមិនចូលចិត្តកន្លែងបែបនេះទេ ភាគច្រើននាងទៅ club shopping ទៅកន្លែងស្ប៉ាជាដើម ។

     « អ៎! គឺអូនចង់ផ្លាស់ប្តូរបរិយាកាសនឹងណា៎!» តាមការពិតនាងនិយាយកុហកទេ នាងមិនបានមកលេងតែមកតាមទើបត្រូវ ព្រោះពេលនាងចេញពីហាងអាហារជិតសួនកម្សាន្តនោះក៏ឃើញឡានរបស់រាងក្រាស់បើកចេញពីសួនកម្សាន្តទើបតាមមកតែម្តង ហើយរឿងអម្បាញ់មិញនេះនាងក៏បានឃើញដែរ វាក្តៅចិត្តស្ទើរតែផ្ទុះទៅហើយ ប៉ុន្តែក៏ប្រឹងធ្វើជាធម្មតាដើម្បីកុំអោយគេចាប់បានប៉ុណ្ណោះ ។

     « ប្លែកណាស់! »

     « អីយ៉ាកុំគិតច្រើន!! ជុងហ្គុក បងកំដរអូនដើរលេងណា៎!! » ដើម្បីកុំអោយគេសង្ស័យនាងក៏រហ័សបង្វែររឿងនិយាយ រាងក្រាស់មើលមករាងតូចដែលសម្លឹងមកគេដូចគ្នា តាមកែវភ្នែករបស់ប្រពន្ធបញ្ជាក់ថាគឺអន់ចិត្ត តែអោយគេចោលអ្នកជាសង្សាយ៉ាងមិចទៅ?

☀︎︎♡︎ ស្វាមីលក្ខខណ្ឌ ♡︎☀︎︎( 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ) Where stories live. Discover now