ភាគទី40 : បាត់បេះដូង

5.8K 362 5
                                    

     រាងតូចដើរចូលក្នុងផ្ទះរបស់ខ្លួនដូចមនុស្សគ្មានវិញ្ញាណ អ្នកបម្រើក្នុងផ្ទះឆ្ងល់គ្រប់គ្នាហេតុអ្វីនៅ      សុខៗអ្នកប្រុសតូចរបស់ពួកគេស្រាប់តែមកផ្ទះទាំងមានវ៉ាលីស៍ជាប់ខ្លួនបែបនេះ? ទឹកមុខក៏មិនល្អថែមទៀត ។

     « អ្នកប្រុសតូច!! មានរឿងអ្វីមែនទេ? នេះវ៉ាលីស៍របស់អ្នកណា? ចុះឯណាអ្នកប្រុសជុងហ្គុក? » អ៊ុំស្រីមេផ្ទះដែលធ្លាប់មើលថែថេយ៍តាំងពីតូចរត់មកសួរនាំគេ ។

     « ខ្ញុំមិនចង់និយាយពេលនេះទេអ៊ុំ!! ខ្ញុំចង់សម្រាក!»

     « ចា៎!! ចឹងចាំអ៊ុំអោយគេយកវ៉ាលីស៍ទៅដាក់ក្នុងបន្ទប់អោយ!! »

     ថេយ៍មិនតបគ្រាន់តែងក់ក្បាលជំនួស ចម្លើយមុននឹងដើរយោងអាត្មាដែលគ្មានសូម្បីតែកម្លាំងរបស់គេទៅបន្ទប់ ។ ពេញមួយថ្ងៃហើយរាងតូចគិតតែសំងំនៅក្នុងបន្ទប់មិនចេញក្រៅ អ្នកបម្រើលើកអាហារទៅអោយក៏ប្រាប់ថាមិនឃ្លាន ។ ក្នុងបន្ទប់បំភ្លឺត្រឹមអំពូលគោមក្រហមព្រាលៗតែក៏អាចមើលឃើញដល់រាងកាយតូចដែលអង្គុយអោបជង្គុងផ្អែកខ្នងនឹងជើងគ្រែ ។

     « ខ្ញុំនឹកគេ...!ខ្ញុំនឹកគេខ្លាំងណាស់ នឹកស្ទើរដាច់ខ្យល់ស្លាប់ទៅហើយហុឹក....ហុឹក!! » ទឹកភ្នែកដែលខានស្រក់មកមួយល្ងាចហើយនោះក៏ចាប់ផ្តើមហូរសារជាថ្មី ព្រោះម្ចាស់របស់វាទប់លែងជាប់ ចិត្តនឹកចិត្តស្រលាញ់ប្រុសម្នាក់នោះនៅផ្ទុកពេញប្រអប់ទ្រូង ពេញទាំងប្រព័ន្ធនៃវិញ្ញាណរបស់គេ វាពិបាកក្នុងការធ្វើចិត្តអោយភ្លេចងាយៗខ្លាំងណាស់។

     « បងប្រហែលជាកំពុងតែសប្បាយចិត្តខ្លាំងណាស់ហើយពេលគ្មានអូន ហុឹក!! បងពេញចិត្តនឹងសេរីភាពមួយនេះដែរទេ? តែអូន...អូនបែជាពិបាកកាន់តែខ្លាំងនៅពេលដែលគ្មានបង តើអូនធ្លាប់ជំពាក់កម្មបងមែនទេ? ប្រាប់អូនមក ជុង!! ហុឺ..ៗ....!! » រាងតូចស្រែកយំខ្ទរពេញផ្ទះ អ្នកបម្រើដែលបានស្តាប់ឮក៏មានចិត្តអាណិតខ្លោចចិត្តតែក៏មិនដឹងធ្វើអ្វីបាន ចៅហ្វាយដែលជាមនុស្សចូលចិត្តលេងច្រើន ចូលចិត្តសើចរបស់ពួកគេពេលនេះប្រែជាមនុស្សថ្មីដែលស្ងៀមស្ងាត់ ហើយចូលចិត្តស្រែកយំទួញពីទុក្ខសោក។

☀︎︎♡︎ ស្វាមីលក្ខខណ្ឌ ♡︎☀︎︎( 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ) Where stories live. Discover now