ព្រឹកថ្ងៃបន្ទាប់..
រាងតូចកំពុងបើកវាំងននអោយពន្លឺជះចូលបន្ទប់ដើម្បីអោយមើលទៅមានអារម្មណ៍ស្រស់ថ្លាជាពិសេសអ្នកដែលដេកមិនដឹងខ្លួននោះ។ មួយយប់ទល់ភ្លឺគេមិនបានទៅផ្ទះនោះទេ ទោះជីមីននិងយ៉ុនហ្គីធានាខ្លួននៅមើលថែរាងក្រាស់ក៏គេមិនព្រមដែរ ។
ក្រាក~~~
ជីមីនបើកទ្វាបន្ទប់ចូលមកព្រមជាមួយថង់អាហារសំពីងសំពោងរួមទាំងសម្លៀកបំពាក់មកអោយគេផ្លាស់ប្តូរ ។
« Aww មីនមីន!! »
« នេះគេមិនទាន់ដឹងខ្លួនទេឬ? » ជីមីនយួរថង់ទៅដាក់លើកតុក្បែរនោះ ។
« នៅទេ!! នេះឯងយកស្អីមកខ្លះហ្នឹង? »
« អាហារសម្រាប់ឯងនិងជុងហ្គុក នេះយើងក៏ចូលយកសម្លៀកបំពាក់អោយឯងដែរ!! » គេហុចថង់សម្លៀកបំពាក់អោយគេយកទៅផ្លាស់ ព្រោះសម្លៀកបំពាក់លើខ្លួនរបស់គេគឺមានទាន់ដូរតាំងតែពីម្សិល ម្យ៉ាងវាពោរពេញទៅដោយឈាមរបស់រាងក្រាស់ ។
« អរគុណឯងណាស់!! »
« ហុឹម!! ឥឡូវយើងទៅវិញហើយព្រោះរវល់បន្តិច ចាំថ្ងៃចាំយើងមក!! »
« Ok!! »
ពេលគេចេញទៅវិញ ថេយ៍ក៏ចូលបន្ទប់ទឹកជម្រះខ្លួនដូរសម្លៀកបំពាក់ថ្មី មុននឹងចេញមករៀបចំអាហារដាក់ចានសម្រាប់ជុងស៊ុក ។
« អេ៎!! អត់មានផ្លែឈើនោះទេ ជុងខ្សោយបែបនេះគួតែញាំុផ្លែឈើបំប៉នអោយបានច្រើន ទៅទិញមួយភ្លេតក៏មិនអីដែរ!» រាងតូចនិយាយតិចៗ មុននឹងដើរទៅជិតគ្រែរបស់រាងក្រាស់ ។
« អូនចេញទៅតែមួយភ្លេតទេ!! » ថេយ៍អោនថើបថ្ងាស់របស់គេបន្តិចហើយក៏ចាកចេញទៅ ។
គ្រាន់តែដឹងថារាងតូចចេញទៅបាត់ត្របកភ្នែករបស់ជុងហ្គុកក៏បើកឡើង ការពិតគេដឹងខ្លួនយូហើយតែសុខចិត្តបន្លំធ្វើជាដេកមិនដឹងខ្យល់អីទៅវិញ។ រាងក្រាស់សម្លឹងមើលទៅពិដានពណ៌សរបស់មន្ទីពេទ្យ ទឹកភ្នែកមួយដំណក់ក៏ស្រក់ចុះមកដោយមិនបានព្រាងទុក ។ គេច្រត់ដៃងើបឡើងយឺតៗទាំងគ្មានកម្លាំងមុននឹងចាប់ដកម្ជុលសឺរ៉ូមចេញ~~~
YOU ARE READING
☀︎︎♡︎ ស្វាមីលក្ខខណ្ឌ ♡︎☀︎︎( 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 )
Romanceនៅក្នុងឆាកជីវិតរបស់មនុស្សម្នាក់ៗតែងតែជួបរឿងគួរឲ្យហួសចិត្តជាច្រើន ប៉ុន្តែរឿងដែលគួរឲ្យហួសចិត្តខ្លាំងបំផុតនោះគឺត្រូវបង្ខំឲ្យរៀបការជាមួយមនុស្សដែលយើងមិនស្គាល់ហើយមានភេទតែមួយដូចគ្នា ។ ស្នាមថើបដំបូងនេះផ្អែមគឺជាគូនឹងល្វីង អ្វីៗគ្រប់យ៉ាងបានបូកបញ្ចូលលាយឡំគ្នា...