ថ្ងៃនេះជុងហ្គុកបាននាំថេយ៉ុងទៅក្រុមហ៊ុនជាមួយគ្នាព្រោះតែនាយមិនចង់ទុកអោយគេនៅផ្ទះម្នាក់ឯងទើបនាំទៅបានជាគ្នា ម្យ៉ាងបើបានអង្គុយធ្វើការហើយមានប្រពន្ធនៅជិតទោះការងារហត់យ៉ាងមិចក៏អារម្មណ៍ធូរស្រាលដែរ ។ រាងល្អិតអង្គុយខិតទៅម្ខាងជិតជញ្ជាំងឡានគេចពីដៃរវាមរបស់ប្តីដែលចេះតែលូកលិចលូកកើតមិនខ្មាស់បឺនដែលនៅទីនេះដែរសោះ ។
« ហេតុអ្វីអង្គុយឆ្ងាយម្ល៉េះ? មកអង្គុយជិតបងមក!» រាងក្រាស់ទះកៅអីឡានតិចៗដើម្បីអោយរាងតូចមកអង្គុយជិតគេ ។
« អូនអង្គុយទីនេះបាន!! »
« Ok!! » រាងក្រាស់ងក់ក្បាលទទួលមុននឹងខិតទៅជិតរាងតូចដោយខ្លួនឯង ។
« អេ៎!! បងខិតមកធ្វើអី? »
« អង្គុយជិតអូននោះអី!! ឃើញថាបងហៅអូនមិនទៅមានតែបងខិតមកខ្លួនឯង!! » រាងក្រាស់លើកដៃក្រសោបចង្កេះរបស់រាងតូចរួចអោនថើបថ្ពាល់ទន់ៗនោះមួយខ្សឺត ។
« ជុង! បងធ្វើអីហ្នឹង? មិនចេះខ្មាស់គេទេហ៎? » ថេយ៍លើកដៃក្រសោបថ្ពាល់ខ្លួនត្រង់កន្លែងដែលនាយថើប គេសម្លឹងមុខរបស់រាងក្រាស់ឆ្លាស់គ្នាជាមួយបឺនដែលកំពុងតែបើកឡានតែក៏ញញឹមតិចៗមិនអោយចៅហ្វាយដឹង ។
« ខ្មាស់អ្នកណា?? »
« ទោះជាយ៉ាងណាក៏ខ្មាស់បងបឺនដែរ! »
« បឺន!! អម្បាញ់មិញឯងមានឃើញអ្វីទេ? »
« អត់ទេចៅហ្វាយ!! » នាយកម្លោះយល់សាច់ការក៏ ប្រញាប់ផ្តល់ចម្លើយអវិជ្ជមានភ្លាមៗទាំងការពិតគេបានឃើញពេញៗភ្នែក ។
« ឃើញទេគេមិនបានឃើញអ្វីនោះទេ! »រាងក្រាស់ងាកមកនិយាយជាមួយរាងតូច ។
« អូនមិនដឹងទេ!! ឆាប់ទៅអង្គុយកន្លែងបងវិញទៅ!»រាងតូចយកដៃរុញទ្រូងរបស់គេ រាងក្រាស់មិនតបតែក៏ចាប់លើករាងកាយស្រាលស្ញើកដូចសំឡីមកដាក់អោយអង្គុយលើភ្លាវរបស់ខ្លួន ។
« អាយ៎!! ជុង បងធ្វើស្អី? ដាក់អូនចុះភ្លាម! »
« បងគិតថានៅបែបនេះល្អជាង! »
YOU ARE READING
☀︎︎♡︎ ស្វាមីលក្ខខណ្ឌ ♡︎☀︎︎( 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 )
Romanceនៅក្នុងឆាកជីវិតរបស់មនុស្សម្នាក់ៗតែងតែជួបរឿងគួរឲ្យហួសចិត្តជាច្រើន ប៉ុន្តែរឿងដែលគួរឲ្យហួសចិត្តខ្លាំងបំផុតនោះគឺត្រូវបង្ខំឲ្យរៀបការជាមួយមនុស្សដែលយើងមិនស្គាល់ហើយមានភេទតែមួយដូចគ្នា ។ ស្នាមថើបដំបូងនេះផ្អែមគឺជាគូនឹងល្វីង អ្វីៗគ្រប់យ៉ាងបានបូកបញ្ចូលលាយឡំគ្នា...