ភាគទី46 : គេមិនខ្វល់នោះទេ

5.5K 372 6
                                    

     រាងក្រាស់ដើរសម្តៅមករករាងតូច ស្រីបម្រើយល់សភាពការណ៍ក៏អោនខ្លួនបន្តិចរួចដើរចេញទៅទុកអោយពួកគេនិយាយគ្នាតែពីរនាក់ ។

     « មកធ្វើអី? ទីនេះមិនទទួលស្វាគមន៍លោកនោះទេ!!» រាងល្អិតស្រដីឡើងទាំងមិនខ្ចីមើលមុខរបស់គេ ។

     « បងគ្រាន់តែចង់បកស្រាយរឿងខ្លះៗជាមួយនឹងអូន!! »

     « ចង់បកស្រាយអីទៀត រវាងយើងគឺវាចប់សព្វគ្រប់ហើយ!! ខ្ញុំនៅតែខ្ញុំ លោកនៅតែលោកពួកយើងគ្មានពាក់ព័ន្ធគ្នាទៀត ចប់ទេ? » ថេយ៍ ងាក់មកសម្លឹងមុខរបស់គេ ។

     « សូមអូនស្តាប់បងតែបន្តិចទៅ!! » នាយលូកដៃទៅចាប់ដៃរបស់រាងតូចតែត្រូវគេគ្រវាសចេញ ។

     « ខ្ញុំមិនចង់ស្តាប់!! ដូច្នេះសូមលោក ចន ត្រឡប់ទៅវិញចុះ ម្ល៉េះសមពេលនេះប្រពន្ធរបស់លោកកំពុងតែចាំផ្លូវផងក៏មិនដឹង!! » ថេយ៉ុងលើកចិញ្ចើមញញឹមឌឺដងអោយគេ តែបែជាមានអារម្មណ៍ថាដូចជាឌឺដងអោយចិត្តរបស់ខ្លួនឯងច្រើនជាង ។

     « ថេយ៍.....!! »

     « បានហើយ!! សូមកុំហៅឈ្មោះរបស់ខ្ញុំ ម្យ៉ាងសូមចេញទៅមាត់របងផ្ទះរបស់ខ្ញុំកំពុងចំហរទ្វាចាំ!! » រាងតូចកាត់សម្តីរបស់គេរួចដើរចេញទៅតែក៏ត្រូវគេកញ្ឆក់យកមកអោបជាប់ ។

     « លែង...លែងខ្ញុំ ចន ជុងហ្គុក !! » ថេយ៍ប្រឹងរើបម្រាស់ពីមនុស្សមាឌធំតែក៏មិនអាច ។

     « អត់ទេថេយ៍!! អត់ទេ សូមស្តាប់ការបកស្រាយរបស់បងផងទៅ តែប្រាំនាទីក៏បានដែរបងសូមអង្វរអូន! »

     « លែង....!! » រាងតូចនៅតែប្រឹងរុញច្រាញគេចេញទាំងទឹកភ្នែកក៏ចាប់ផ្តើមស្រក់មកម៉ាត់ៗ ។

     « អ្ហឹម...!! » បបូរមាត់តូចត្រូវគេលេបត្របាក់ជាប់ រាងក្រាស់ថើបខ្លាំងហាក់ចង់បឺតយកខ្យល់ដង្ហើមរបស់អ្នកម្ខាងទៀត ស្របពេលថេយ៍ប្រឹងគក់ក្តិចខ្ញាំគេអោយលែង ។

     « អ្ហឹម..ហុឹក~~~!! » រាងតូចយំក្នុងបំពង់ក ព្រោះមាត់ត្រូវបានគេគ្រប់គ្រង ទឹកនេត្រាហូរខ្ចាត់ខ្ចាយខឹងខ្លាំងណាស់ ឈឺខ្លាំងណាស់ ។

☀︎︎♡︎ ស្វាមីលក្ខខណ្ឌ ♡︎☀︎︎( 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ) Where stories live. Discover now