ភាគទី16 : ប្រច័ណ្ឌ!!

6.4K 511 3
                                    

     ដោយសារតែចង់អោយប្រពន្ធមានភាពស្រស់ស្រាយក៏ដូចជាបំភ្លេចរឿងកើតឡើងកាលពីព្រឹកមិញ ជុងហ្គុកបាននាំរាងតូចទៅញាំុអាហារពេលល្ងាចជាមួយគ្នា ។ រាងក្រាស់បណ្តើរប្រពន្ធចូលភោជនីយដ្ឋានលំដាប់ផ្កាយ ដៃមាំអោបចង្កេះប្រពន្ធជាប់ហាក់បញ្ជាក់សិទ្ធិរបស់ខ្លួន អោយប្រុសៗដែលកំពុងសម្លឹងមកប្រពន្ធរបស់គេទាំងនោះ មិនចម្លែកទេដែលគេសម្លឹងមិនដាក់ភ្នែកបែបនេះ ព្រោះប្រពន្ធរបស់ខ្លួនទាំងស្អាត ទាំងមាន ជាមនុស្សប្រុសមែនតែល្អឥតទាស់ ដូច្នេះការពារគឺប្រសើជាងព្យាបាល ។

     « ន៎ែ!លោក មិចចាំបាច់អោបរឹតខ្លាំងម្ល៉េះ? » រាងតូចងាកមកវ៉ៃដៃរាងក្រាស់ដែលអោបចង្កេះគេ ។

     « គ្រាន់តែការពាររបស់! »

     « ការពារឆ្កួតស្អីលោកនឹង? រឹតឡើងថប់ដង្ហើមហើយ! »

     « បានហើយកុំនិយាយច្រើនឆាប់ដើរទៅ! » នាយនាំគេដើរទៅតុVIPដែលបានកក់ទាំងមិនភ្លេចសម្លក់ពួកប្រុសៗដែលសម្លឹងមកប្រពន្ធរបស់គេធ្វើដូចចង់សុីទាំងរស់នោះ ធ្វើអោយពួកគេរាងរអាមិនហ៊ានសម្លឹងតទៀត ។

                       ......................

      បន្ទាប់ពីញាំុអាហាររួចរាល់ពួកគេក៏ចេញពី ភោជនីយដ្ឋានសំដៅទៅឡានដែលចតនៅចំណត ។

     « ចង់ទៅណាទៀតទេ? »

     « ចង់ទៅផ្ទះវិញ! »

     « Ok ! » រាងក្រាស់បម្រុងនឹងបើកទ្វាអោយរាងតូចហើយតែសម្លេងមួយមកកាត់ផ្តាច់សកម្មភាពរបស់គេ ។

     « ថេយ៍ ថេយ៍!!  » បុរសសង្ហាម្នាក់រត់មករករាងតូចទាំងញញឹមពព្រាយ ។

     « លោក សុងយូ! " រាងតូចញញឹមដាក់គេវិញជាការគួរសម ។

     « ថេយ៍សុខសប្បាយដែរទេ? » គេនិយាយទាំងលូកដៃចាប់ដៃរាងតូចព្រោះក្តីរំភើប គេមិននឹកស្មានថាជួបរាងតូចនៅទីនេះនោះទេ ។

     « អឺ..!គឺធម្មតាៗទេ ចុះលោកវិញ? » រាងតូចហាក់ភ្ញាក់នៅពេលបាតដៃតូចៗរបស់ខ្លួនត្រូវគេចាប់ក្រសោបបែបនេះ ។

     « ខ្ញុំដូចគ្នា! តែរឹតតែសប្បាយចិត្តខ្លាំងគឺនៅពេលបានជួប ថេយ៍!! » នាយសម្លឹងភ្នែករាងតូចដោយបង្កប់ន័យជ្រៅ ថេយ៍ញញឹមទាំងមិនសូវសមនឹងប្រឹងដកដៃចេញ តែអ្នកម្ខាងទៀតចាប់មិនព្រមលែងសោះ ។

☀︎︎♡︎ ស្វាមីលក្ខខណ្ឌ ♡︎☀︎︎( 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ) Where stories live. Discover now