<< ចុងក្រោយគេនៅតែជ្រើសយកនាង គីម ថេយ៉ុង ឯងមិនសំខាន់ក្នុងជីវិតគេតាំងពីបូងមកម្ល៉េះ ឯងអោបក្រសោបមនុស្សរបស់គេយូរពេកហើយ ក៏ល្មមដែលដល់ពេលប្រគល់អោយគេវិញដែរ វិនាទីចុងក្រោយនេះខ្ញុំសូមផ្ញើរទាំងជីវិត ទាំងដង្លើមចុងក្រោយ ទាំងក្តីស្រលាញ់ចំពោះគេ ក្នុងសមុទ្រដែលធំធេងនេះផង! >>
ពេលនេះពិភពលោករបស់គេប្រែជាងងឹតដូចយប់ អ្វីៗត្រូវបានបញ្ចប់អស់ហើយមែនទេ? គេមិនទាន់បាននិយាយផងថាគេស្រលាញ់ប្រុសម្នាក់នោះ តែគេបែជាត្រូវចាកចេញទាំងបែបនេះ តែទោះជាបាត់វត្តមានរបស់យើងម្នាក់ក៏មិនអីដែរ ព្រោះគេក៏មានស៊ូមីនៅក្បែរគេដែរ មិនតែលតោលដូចខ្លួនយើងនោះទេ ។
.......................................
ត្របកភ្នែកដែលគ្របដណ្តប់ដោយរោមភ្នែកវែងក្រាស់ងរនោះចាប់ផ្តើមបើកម្តងបន្តិចៗ តែអ្វីៗនៅព្រិលនៅឡើយទើបម្ចាស់ខ្លួនប្រឹងព្រិចភ្នែកពីរបីដងរហូតដល់មើលឃើញច្បាស់ ។ នេះគេមកដល់ឋានសួគ៌ហើយមែនទេ? វាជាសំណួរដំបូងដែលគេចោទសួរខ្លួនឯងតែក៏គ្មានចម្លើយ រាងតូចប្រឹងងើបអង្គុយទាំងច្រត់ដៃជាជំនួយព្រោះគេនៅធីងធោងនៅឡើយ ។ សម្លេងរលកសមុទ្រដាស់សតិរបស់គេអោយងាកមើលទើបឃើញថាគេកំពុងតែនៅមាត់ឆ្នេរ តែនេះជាស្អី?គេមិនទាន់ស្លាប់ទេឬ?
« អូយ៎!! » រាងតូចស្រែកឈឺនៅពេលដែលគេក្តិចភ្លៅខ្លួនឯង មែនហើយគេពិតជានៅរស់គេមិនបានស្លាប់ទេ ។
រាងតូចញញឹមបន្តិចតែក៏ទម្លាក់ទឹកមុខស្រពោនវិញនៅពេលគិតថាគេនៅទីនេះម្នាក់ឯងទាំងមិនដឹងថាជាកន្លែងណាអោយច្បាស់លាស់ ជាពិសេសរឿងកាលពីយប់មិញពេលដែលរាងក្រាស់មិនបានជួយគេ តែក៏មិនអីដែរព្រោះនាងជាមនុស្សស្រីដែលគេស្រលាញ់គេជ្រើសរើសជួយនាងក៏មិនមានទាស់ខុសអីដែរ ។ ថេយ៍បិទភ្នែកគ្រវីក្បាលឈប់គិតមុននឹងក្រោកឈរឡើងទាំងត្រដាបត្រដួស គេបម្រុងនឹងបោះជំហានដើរទៅមុខតែក៏ក្រឡេកឃើញអ្វីម្យ៉ាងដូចជាមនុស្សដែលបាំងដោយផ្ទាំងថ្មនៅមិនឆ្ងាយពីគេប៉ុន្មាននោះទេ នាយតូចក៏ដើរចូលទៅជិតម្តងបន្តិចៗរហូតដល់ឃើញច្បាស់ថាជាមនុស្សហើយម្នាក់នោះគេក៏ស្គាល់ច្បាស់ទៀតផង ។
YOU ARE READING
☀︎︎♡︎ ស្វាមីលក្ខខណ្ឌ ♡︎☀︎︎( 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 )
Romanceនៅក្នុងឆាកជីវិតរបស់មនុស្សម្នាក់ៗតែងតែជួបរឿងគួរឲ្យហួសចិត្តជាច្រើន ប៉ុន្តែរឿងដែលគួរឲ្យហួសចិត្តខ្លាំងបំផុតនោះគឺត្រូវបង្ខំឲ្យរៀបការជាមួយមនុស្សដែលយើងមិនស្គាល់ហើយមានភេទតែមួយដូចគ្នា ។ ស្នាមថើបដំបូងនេះផ្អែមគឺជាគូនឹងល្វីង អ្វីៗគ្រប់យ៉ាងបានបូកបញ្ចូលលាយឡំគ្នា...