ភាគទី37 : តើខ្ញុំអាចនៅសល់អ្វីខ្លះ?

4.2K 313 2
                                    

     ធ្មេចបើកៗរយៈពេលមួយសប្តាហ៍ហើយដែលជីវិតអាពាហ៍ពិពាហ៍របស់ថេយ៉ុងនិងជុងហ្គុកល្អក់កករនឹងគ្នា ហើយក៏មួយសប្តាហ៍ដែលរាងតូចត្រូវយំរាល់ថ្ងៃ ។ ពីមួយថ្ងៃទៅមួយថ្ងៃពួកគេកាន់តែមើលមុខលែងចំ ចំណែកយ៉ុនហ្គីនិងជីមីនក៏ដឹងរឿងនេះហើយដែរតែក៏មិនអាចជួយអ្វីបានក៏បានត្រឹមតែអាណិតប៉ុណ្ណោះ។

     ថ្ងៃនេះរាងក្រាស់ចេញទៅធ្វើការដូចសព្វដង ក្នុងផ្ទះនៅតែថេយ៍និងស៊ូមីប៉ុណ្ណោះ។ រាងល្អិតនៅរៀបចំផ្ទះនិងកិច្ចការផ្សេងទៀតនៅខាងក្រោម ចំណែកស៊ូមីក៏សំងំនៅក្នុងបន្ទប់មិនចុះមកក្រោយតាំងតែពីពេលរាងក្រាស់ចេញទៅធ្វើការ ។ តាមការពិតនាងកំពុងតែរើកកាយក្នុងបន្ទប់របស់រាងក្រាស់ហាក់ដូចជាចង់រកអ្វីម្យ៉ាង ។

     « គេទុកវានៅឯណាអញ្ចេះ?? »នាងងើបឈរច្រត់ចង្កេះសម្លឹងគ្រប់បរិវេនបន្ទប់ មកនៅទីនេះយូរហើយនាងប្រឹងរកវាតែរកមិនឃើញ ណាមួយក៏ត្រូវទៅក្រុមហ៊ុនជាមួយជុងហ្គុករហូតទៀត នាងរេភ្នែកចុះឡើងមុននឹងប្រទាក់ភ្នែកនឹងថូផ្កាដែលធ្វើឡើងពីស្ពាន់មួយដែលតាំងពីនាងចូលមកគឺឃើញតែនៅត្រង់នោះហាក់ចម្លែកជាងគេ ។ ស៊ូមីដើរយឺតៗទៅរកថូផ្កានោះមុននឹងយកដៃទៅចាប់អង្រួនវាតិចៗតែវាបែជាមិនដូចថូផ្កាដទៃដូចជាធ្វើភ្ជាប់នឹងអ្វីមួយ? ទីបំផុតនាងក៏សម្រេចចិត្តបង្វិលវាមើល ប៉ុន្តែអ្វីដែលធ្វើអោយនាងភ្ញាក់ផ្អើលនោះគឺជញ្ជាំងដែលនៅពីក្រោយទូដាក់សម្លៀកបំពាក់ស្រាប់តែបើកឡើងជាមាត់ទ្វាចូលទៅក្នុងបន្ទប់មួយទៀត ការពិតទៅថូផ្កាដែលមិនចេះផ្លាស់ប្តូរទីកន្លែងនេះជាគន្លឹះទ្វារបស់បន្ទប់សម្ងាត់សោះ ។ បន្ទប់សម្ងាត់នេះគឺរាងក្រាស់បានអោយគេធ្វើឡើងជាពិសេសសម្រាប់ដាក់ឯកសារសំខាន់របស់ក្រុមហ៊ុនក៏ដូចជាឯកសារមរតកវាល់លានរបស់ត្រកូលចនទាំងអស់ផងដែរ ដែលមានតែថេយ៍និងគេតែប៉ុណ្ណោះដែលដឹង ។

     « តាមការពិតបែបនេះសោះទើបយើងរកមិន ឃើញ!!» ស្រីល្អញញឹមពិសពុលរួចក៏ដើរសម្តៅទៅច្រកទ្វាសម្ងាត់នោះ ។ ក្នុងបន្ទប់រៀបចំយ៉ាងពិសេសប្លែកភ្នែករហូតដល់នាងមិននឹកស្មានដល់ថានៅក្នុងផ្ទះដ៏ធំមួយនេះមានបង្កប់បន្ទប់សម្ងាត់ដែលស្រស់ស្អាតបែបនេះសោះ ។ ស៊ូមីដាក់ភ្នែកទៅចំទូដែកដ៏ធំមួយដែលនៅជាប់ជញ្ជាំងរួចក៏ដើរទៅជិតវា នាងនឹកឃើញហើយថាកាលពីព្រឹកជុងហ្គុកបានដេញអោយនាងចុះមកចាំនៅតុអាហារមុខនោះក៏ព្រោះតែគេត្រូវចូលមកទីនេះហើយមិនចង់អោយនាងដឹង តែគួអោយសោកស្តាយពេលនេះនាងក៏បានដឹងរួចទៅហើយ នឹកដល់ត្រឹមនេះនាងក៏ញោចស្នាមញញឹមទាំងពេញចិត្តឡើងលើបបូរមាត់ក្រហមឆ្អៅរបស់នាង ។

☀︎︎♡︎ ស្វាមីលក្ខខណ្ឌ ♡︎☀︎︎( 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ) Where stories live. Discover now