បន្ទាប់ពីសម្រាកព្រោះនឿយហត់ដោយសារសង្រ្គាមស្នេហ៍មករាងក្រាស់ក៏ភ្ញាក់ឡើង ក៏ឃើញថាថ្មាលនេះម៉ោងប្រហែលជិតប្រាំពីរទៅហើយ បើមើលទៅរាងតូចកំពុងតែគេងលក់ក្នុងរង្វង់ដៃនៅឡើយទើបលើកគេដាក់អោយគេងអោយបានស្រួលបួលមុននឹងអោនថើបថ្ងាស់គេមួយខ្សឺត ទើបចូលបន្ទប់ទឹករៀបចំខ្លួនរួចចុះទៅធ្វើអាហារសម្រាប់ប៉ូវប្រពន្ធដែលទើបតែបញ្ចេញកម្លាំងហត់ ។ មួយសន្ទុះក្រោយមកថេយ៍ក៏ភ្ញាក់ដែរ ចិញ្ចើមទាំងគូរជ្រួញចូលគ្នានៅពេលដែលគេប្រឹងងើបអង្គុយ ។
« សឺត!! ឈឺម្ល៉េះចង្រៃយ៍! អាប្តីចង្រៃនោះក៏មិនដឹងទៅណាទៀត? ? » រាងតូចប្រទេចចុងមាត់នឹកខឹងរាងក្រាស់មិនដឹងបាត់ទៅទាំងខ្លួនជាអ្នកបង្ករហេតុ ធ្វើអោយគេឈឺដូចគេចាប់ហែកចឹង ។
ក្រាក.....
សម្លេងបើកទ្វាបន្ទប់ធ្វើអោយកាត់ផ្តាច់ការគិតរបស់រាងតូច ទើបធ្វើអោយម្ចាស់ខ្លួនត្រូវងាកទៅមើលតាម ឃើញថារាងក្រាស់កំពុងបោះជំហានចូលមកជាមួយនិងថាសអាហារដែលកាន់ជាប់នឹងដៃ ។ ថេយ៍កាលបើក្រឡេកឃើញប្តីបែបនេះទើបធ្វើជាងាកមុខចេះធ្វើមិនឃើញ ។
« ភ្ញាក់ហើយមែនទេ? »
«......................»
ជុងហ្គុកញញឹមគ្រវីក្បាលបន្តិចព្រោះដឹងថាប្រពន្ធកំពុងខឹងរួចដាក់ថាសអាហារលើតុជិតក្បាលដំណេកនោះ ទើបដាក់ខ្លួនអង្គុយលើគ្រែជិតប្រពន្ធដែលអង្គុយផ្អែកខ្នងនឹងក្បាលគ្រែទាំងមិនខ្ចីសម្លឹងមើលមុខរបស់គេចំ ។
« អូនមិនរងាទេហ៎? ដែលអង្គុយដោះអាវបែបនេះ? »
<< អូន? >> រាងតូចហាក់ភ្ញាក់នឹងសព្វនាមដែលរាងក្រាស់ហៅខ្លួនទាំងដែលពីមុនតែងតែហៅគេថាឯងឬក៏ថេយ៍អីបែបហ្នឹង ថ្ពាល់ទាំងគូរក៏ចាប់ក្រហមព្រឿងៗតែក៏ប្រឹងទប់ធ្វើមិនដឹងមិនឮហើយក៏លើកភួយមកឃ្លុំជិតដល់ក
« ចឹងញាំុបាយទៅ បងធ្វើជាពិសេសសម្រាប់អូន! » រាងក្រាស់លើកស្លាបព្រាបាយបញ្ចុករាងតូចតែគេបែជាធ្វើមិនខ្វល់ហើយងាកមុខចេញ ។
« ញាំុទៅនៅង៉ក់ងរដល់ណាស់ទៀត? ម៉ាអាសម្បត្តិស្រួលទាំងអស់គ្នាសោះ! »
YOU ARE READING
☀︎︎♡︎ ស្វាមីលក្ខខណ្ឌ ♡︎☀︎︎( 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 )
Romanceនៅក្នុងឆាកជីវិតរបស់មនុស្សម្នាក់ៗតែងតែជួបរឿងគួរឲ្យហួសចិត្តជាច្រើន ប៉ុន្តែរឿងដែលគួរឲ្យហួសចិត្តខ្លាំងបំផុតនោះគឺត្រូវបង្ខំឲ្យរៀបការជាមួយមនុស្សដែលយើងមិនស្គាល់ហើយមានភេទតែមួយដូចគ្នា ។ ស្នាមថើបដំបូងនេះផ្អែមគឺជាគូនឹងល្វីង អ្វីៗគ្រប់យ៉ាងបានបូកបញ្ចូលលាយឡំគ្នា...
