ភាគទី54 : មិនដោះលែងបងម្តងទៀតទេ!!

5.7K 363 5
                                    

      រាងតូចងើបតាំងពីព្រឹករៀបចំខ្លួនឡើងកាណូតទៅកោះ ដោយមានកូនចៅរបស់យ៉ុនហ្គីជាអ្នកបញ្ជាចង្កូតកាណូតអោយ ។ ថេយ៍សម្លឹងមើលទៅទឹកសមុទ្រដែលវែងអន្លាយដាច់កន្ទុយភ្នែកជាមួយស្នាមញញឹម ពេលព្រឹកព្រលឹមបែបនេះមានអារម្មណ៍ថាស្រស់ស្រាយខ្លាំងណាស់ជាមួយនឹងទេសភាពធម្មជាតិពិតៗ ។ គិតចុះគិតឡើងធ្វើអោយគេនឹកដល់ ជុងស៊ុកកាន់តែខ្លាំង តែក៏មានអារម្មណ៍រំភើបយ៉ាងមិចមិនដឹងនៅពេលដឹងថាកាណូតបោះពួយ ជិតដល់គោលដៅ ។

     ថ្ងៃជ្រេបន្តិចទើបកាណូតរបស់រាងតូចមកដល់លើកោះ ។ ចិញ្ចើមរបស់គេចងចូលគ្នាបែកសញ្ញាសួរពេញក្បាលនៅពេលដែលឃើញថាមានផ្ទះមួយសង់នៅទីនេះ ។

     « អេ៎!! ផ្ទះរបស់អ្នកណាគេហ្នឹង? »

     « ប្រហែលជាផ្ទះរបស់ម្ចាស់កោះនេះហើយ ព្រោះឮមកថាកោះនេះមានគេទិញយកហើយបាទ!! » បុរសអ្នកបើកកាណូតក៏ឆ្លើយតបនឹងសំណួររបស់គេ ។

     « គេទិញយកហើយ? » រាងតូចទម្លាក់ទឹកមុខចុះភ្លាមៗ ទីនេះមានអនុស្សាវរីយ៍របស់គេជាមួយជុងហ្គុកច្រើនណាស់ ។ ថេយ៉ុងចុះពីលើកាណូតដើរមកលើកោះសំដៅទៅផ្ទះនោះព្រោះកាណូតក៏ចតរាងឆ្ងាយពីទីនោះដែរ ។ វាជាផ្ទះសង់ឡើងពីឈើរ តួនៃផ្ទះក៏ធំល្មម ជើងសរសរកម្ពស់ពីដីប្រហែលមួយម៉ែត្រទើបដល់រនាបផ្ទះ មានយ៉ខាងមុខភ្ជាប់មកកាំជណ្តើរប្រហែលបួនកាំដែលមានដាក់ផើងផ្កាចំនួនបួនផើងតាមកាំនីមួយៗដូចគ្នា ។ នៅតំបូលនៃយ៉ខាងមុខនោះក៏មានចងចង្ក្រង់ដែលធ្វើពីសម្បកខ្យង់ នឹងមានព្យួរផើងផ្កាតូចៗបង្ហែរ តែផ្កាដែលដាំនោះសុទ្ធតែជាផ្កា Carnation ទាំងអស់ដែលមានចម្រុះពណ៌ ចំណែកនៅឆៀងខាងមុខផ្ទះក៏មានកាណូតមួយចតនៅទីនោះដែរ ប្រហែលជារបស់ម្ចាស់ផ្ទះនេះហើយ ។ រាងតូចឈរទ្រឹងមួយកន្លែងនៅមុខផ្ទះ សម្លឹងមើលទៅសោភ័ណ្ឌភាពរបស់វាដែលគួអោយចង់រស់នៅ ។

     « តែមិចក៏មិនឃើញម្ចាស់ផ្ទះបែបនេះ? » រាងតូចរអ៊ូតិចៗមកឈរមួយសន្ទុះហើយតែមិនឃើញម្ចាស់ផ្ទះសោះ ។

     « គេមិនទាន់រើវាចេញទេ!! » ថេយ៍លេចស្នាមញញឹមឡើងនៅពេលក្រឡេកទៅឃើញថាកូនខ្ទមរបស់គេនៅមិនទាន់រើចេញ តែបែជាមានសភាពដូចដើមទាំងនេះកន្លងទៅមួយឆ្នាំជាងហើយហាក់ដូចជាមានអ្នកជួសជុលវាអីចឹង រាងតូចដើរយឺតៗចូលទៅជិតវាដែលនៅចំហៀងផ្ទះ ។

☀︎︎♡︎ ស្វាមីលក្ខខណ្ឌ ♡︎☀︎︎( 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ) Where stories live. Discover now