ភាគទី53 : នឹកគេស្ទើរដាច់ខ្យល់ហើយ!!

5.2K 354 6
                                    

ពីរខែកន្លងផុតទៅ~~

     ពន្លឺព្រះអាទិត្យជះចាំងលើកភពផែនដីបញ្ជាក់ថាវាជាការបើកទំព័រនៃថ្ងៃថ្មី ។ រាងតូចស្តើងក្នុងឈុតគេងកំពុងឈរអង្អែលស្រទាប់ផ្កាCarnationដែលរីកស្រស់ស្អាតនាពេលព្រឹកព្រលឹមបែបនេះ ។ រយៈពេល ពីរខែហើយដែលបាត់ដំណឹងគេសូន្យឈឹងទោះខំរកឬស៊ើបសួរអ្នកណាក៏គ្មានតម្រុយអ្វីទាល់តែសោះ ។

     « អូនមិនដឹងថាបងនៅឯណានោះទេជុង? ហេតុអ្វីបងចាំបាច់គេចពីអូនបែបនេះ? » ថេយ៍ញញឹមក្សោះទាំងចិត្តរែកពុនភាពស្តាយក្រោយ ។ 

     រាល់ថ្ងៃនេះគេរស់នៅផ្ទះអាពាហ៍ពិពាហ៍របស់គេតែម្នាក់ឯង ព្រោះទីនេះបង្កប់ទៅដោយអនុស្សាវរីយ៍របស់គេជាមួយរាងក្រាស់ជាច្រើន ។ អ្នកស្រីចន ក៏មិនបានហាមប្រាមអ្វីដែរព្រោះចំពោះគាត់ថេយ៍នៅតែជាកូនប្រសារដូចដើម ចំណែកខាងប៉ាម៉ាក់របស់គេក៏មិនថាអ្វីសូមអោយតែកូនធ្វើតាមបេះដូងរបស់ខ្លួនហើយសប្បាយចិត្តនោះពួកគាត់ក៏សប្បាយចិត្តដូចគ្នា ។

     « ចៅហ្វាយតូច!! »

     « អូស៎!! បឺន!! » រាងតូចភ្ញាក់ពីការគិតរួចងាក់មករកប្រភពសម្លេងដែលម្ចាស់របស់វាកំពុងតែដើរចូលមកជិតគេ ។

     « ចៅហ្វាយតូចពិសារអ្វីហើយឬនៅ? » ពេលនេះនាយក៏មានតួនាទីមើលថែរាងតូចក៏ដូចជាជួយកិច្ចការក្រុមហ៊ុនជាមួយអ្នកស្រីចន ព្រោះនេះជាការផ្តាំផ្ញើររបស់រាងក្រាស់ ។

     « ខ្ញុំមិនទាន់ឃ្លានទេ!! » រាងតូចតបទាំងងាក់មកផ្តោតអារម្មណ៍លើផ្ការបស់ខ្លួនវិញ ។

     « លោកថាទៅផ្កាទាំងនេះស្រស់ស្អាតទេ? » ដោយស្ងាត់មួយសន្ទុះរាងតូចក៏ចាប់និយាយឡើងទឹកមុខក៏ប្រែជាស្រពោនក្រៀម ។

     « បាទ!! ស្រស់ស្អាត គឺស្អាតដូចចៅហ្វាយតូចអញ្ចឹង!»

     « បើវាស្អាតហេតុអ្វីម្ចាស់របស់វាទៅចោលវា?»

     « ប្រហែលជាគាត់ចង់អោយវាមានម្ចាស់ថ្មីដែលមើលថែវាបានល្អជាងគាត់!! »

     « ចុះមានសួរវាឬនៅថាវាចង់បានម្ចាស់ថ្មីឬអត់? » ថេយ៍សម្លឹងមុខបឺនទាំងប្រឡង់ភ្នែកចាប់ផ្តើមដក់នូវទឹកថ្លាដែលប្រុងនឹងស្រក់ម្តងៗ ។

☀︎︎♡︎ ស្វាមីលក្ខខណ្ឌ ♡︎☀︎︎( 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ) Where stories live. Discover now