ព្រឹកថ្ងៃថ្មី...
ពន្លឺព្រះអាទិត្យចាំងចូលបន្ទប់ពណ៌សសុទ្ធតាមចន្លោះបង្អួចដែលមានស្បៃវាំងននផាត់ចុះឡើងៗតាមការបោកបក់នៃខ្យល់នាពេលព្រឹកព្រលឹម ។ ថេយ៍បើកភ្នែកយឺតៗទាំងក្បាលធ្ងន់ដូចទូលភ្នំ ដើម្បីទទួលយកថ្ងៃថ្មីថ្ងៃដែលចាប់ផ្តើមភ្ញាក់ឡើងដោយគ្មានជុងហ្គុក ថ្ងៃដែលគេតាំងចិត្តថានឹងមិនយំតទៅទៀត គេនឹងព្យាយាមទាញយកជីវិតជា គីម ថេយ៉ុង កូនប្រុសតែមួយរបស់ត្រកូល គីម មកវិញ បន្ទាប់ពីមានរឿងកាលពីយប់មិញគេបានសន្យានឹងខ្លួនឯងរួចហើយគេនឹងធ្វើអោយបាន។
រាងតូចក្រោកទៅបន្ទប់ទឹករៀបចំខ្លួនមុននឹងចុះទៅខាងក្រោម ។ អ្នកបម្រើគ្រប់គ្នាភ្ញាក់ផ្អើលនឹងចៅហ្វាយតូចដែលយប់មិញយំស្រែកផ្អើលគេឯង ឯព្រឹកនេះស្រាប់តែធ្វើខ្លួនដូចគ្មានរឿងអ្វីកើតឡើង នេះថែមទាំងស្លៀកពាក់ដូចកាលពីមុនថែមទៀត ។
« អ្នកប្រុសតូច! អញ្ជើញទៅណាដែរចា៎?» អ៊ុំនីមចោទសំណួរនៅពេលឃើញគេដើរកាន់សោរឡានបម្រុងនឹងចេញទៅក្រៅ ។
« គឺខ្ញុំមានការចេញទៅក្រៅបន្តិចណាអ៊ុំ! » រាងតូចឆ្លើយទាំងញញឹមដាក់គាត់បន្តិច។ អ៊ុំចំណាស់ងក់ក្បាលតិចៗ ថេយ៍មិនគិតច្រើនក៏ដើរទៅឡើងឡាន Lamborghini ស៊េរីចុងក្រោយរបស់ខ្លួន រួចក៏បើកចេញទៅ ។
ក្រុមហ៊ុនគ្រួសារចន...
« រឿងដែលយើងអោយឯងធ្វើយ៉ាងមិចហើយ? »
« រៀបរយហើយចៅហ្វាយ! ចាំតែបញ្ជាររបស់ចៅហ្វាយប៉ុណ្ណោះ! »
« ហុឹម......! » រាងក្រាស់គ្រហុឹមដើមកបន្តិចហើយក៏អោនសុីញ៉េឯកសារបន្ត ។
« ចៅហ្វាយ!! ចុះចៅហ្វាយតូចគាត់.....» បឺនសួរទាំងអេះអុញ ។
« ឯងកុំនិយាយអ្វីទៀត បានហើយទៅធ្វើការរបស់ឯងចុះ!! »
« បាទ! !»នាយកម្លោះអោនគោរពបន្តិចមុននឹងចេញទៅធ្វើការងាររបស់ខ្លួនតាមតួនាទី ។ គ្រាន់តែជំនិតចេញផុតរាងក្រាស់ក៏ទម្លាក់ប៊ិចក្នុងដៃទៅលើតុ រួចលើកដៃមកញីស្នៀតផ្កាទាំងស្មុគស្មាញ។
YOU ARE READING
☀︎︎♡︎ ស្វាមីលក្ខខណ្ឌ ♡︎☀︎︎( 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 )
Romanceនៅក្នុងឆាកជីវិតរបស់មនុស្សម្នាក់ៗតែងតែជួបរឿងគួរឲ្យហួសចិត្តជាច្រើន ប៉ុន្តែរឿងដែលគួរឲ្យហួសចិត្តខ្លាំងបំផុតនោះគឺត្រូវបង្ខំឲ្យរៀបការជាមួយមនុស្សដែលយើងមិនស្គាល់ហើយមានភេទតែមួយដូចគ្នា ។ ស្នាមថើបដំបូងនេះផ្អែមគឺជាគូនឹងល្វីង អ្វីៗគ្រប់យ៉ាងបានបូកបញ្ចូលលាយឡំគ្នា...