លោកកាងអង្គុយចាំកូនស្រីយ៉ាងអន្ទះសារព្រោះមិនទាន់ឃើញមកដល់ ។
« លោកម្ចាស់!! ខ្ញុំថាអ្នកនាងមានរឿងអីកើតឡើងទេដឹងទាន?? »
« កុំមាត់អពមង្គលតិចថាយើងកាត់អណ្តាតឯងចោលទៅ!! » មនុស្សវ័យចំណាស់ងាកមកសម្លុតកូនចៅក្រោមបង្គប់ ។
« សុំទោសលោកម្ចាស់!! » នាយអោនក្បាលបន្តិចជាការដឹងកំហុស ។
រុឺង.....រឺុង....
ទូរស័ព្ទរបស់លោកកាងរោទិ៍ឡើង គាត់ក៏ប្រញាប់ចុចទទួលព្រោះជាលេខរបស់កូនស្រី ។
« ស៊ូមី !! ស៊ូមី ដល់ណាហើយកូន? »
[ សួស្តីលោកពូ!! ]
គ្រាន់តែឮការឆ្លើយតបពីអ្នកម្ខាងទៀតដែលមិនមែនជាសម្លេងរបស់ស៊ូមីក៏ធ្វើអោយលោកកាងគាំងតែម្តង ។
« ឯង.....ចន ជុងហ្គុក !! »
[ ខ្ញុំរំភើបខ្លាំងណាស់ដែលលោកពូនៅចាំខ្ញុំបាន!! ]
« ឯងធ្វើស្អីកូនយើងហាស៎ ចន ជុងហ្គុក? » គាត់ស្រែកខ្លាំង ។
[ ចិត្តត្រជាក់ៗសិនលោកពូ! ខ្ញុំមិនទាន់បានធ្វើអ្វីនាងនោះទេ!! ]
« យើងនឹងកម្ទេចសាកសពរបស់ឯង បើឯងហ៊ានតែប៉ះកូនយើងមួយសរសៃរសក់!! » រាងចំណាស់ពោលគម្រាគទៅរាងក្រាស់ តែក៏ធ្វើអោយគេធ្លោយសំណើចចេញមកវារឹតតែដុតកម្តៅក្នុងខ្លួនរបស់លោកកាងថែមទៀត ។
[ ជួយខ្លួនឯងអោយបានសិនទៅលោកពូ!! មែនហើយ កូនចៅដែលដាក់អោយតាមដានខ្ញុំក្នុងកម្មវិធីនោះ ខ្ញុំបានជ្រុលដៃបាញ់បំបែកក្បាលពួកវាអស់ទៅហើយ ដូច្នេះចូលរួមសោកស្តាយផង!! ]
លោកកាង អស់អ្វីនឹងតបព្រោះនឹកគិតថាជុងហ្គុនឹងចាញ់ល្បិច តែអ្នកណាទៅដឹងថាគេឆ្លាតហើយមានសន្លឹកបៀរធំជាងខ្លួននោះ ។
[ អ៎េ!! ខ្ញុំនឹងរាប់ដល់បី..នោះខ្ញុំធានាថានឹងមានភ្ញៀវទៅលេងដល់ផ្ទះរបស់លោកពូហើយ ទទួលស្វាគមន៍គាត់អោយល្អផងណាលោកពូ~~~ ខ្ញុំចាប់ផ្តើមរាប់ ហើយ 1......2.......3 ]
YOU ARE READING
☀︎︎♡︎ ស្វាមីលក្ខខណ្ឌ ♡︎☀︎︎( 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 )
Lãng mạnនៅក្នុងឆាកជីវិតរបស់មនុស្សម្នាក់ៗតែងតែជួបរឿងគួរឲ្យហួសចិត្តជាច្រើន ប៉ុន្តែរឿងដែលគួរឲ្យហួសចិត្តខ្លាំងបំផុតនោះគឺត្រូវបង្ខំឲ្យរៀបការជាមួយមនុស្សដែលយើងមិនស្គាល់ហើយមានភេទតែមួយដូចគ្នា ។ ស្នាមថើបដំបូងនេះផ្អែមគឺជាគូនឹងល្វីង អ្វីៗគ្រប់យ៉ាងបានបូកបញ្ចូលលាយឡំគ្នា...