ភាគទី48 : មិនស្តាយក្រោយទេ!!

5.2K 358 14
                                    


     ពេលនេះជុងហ្គុកដេកបង្ហូរទឹកភ្នែកអោបរូបថតអាពាហ៍ពិពាហ៍របស់គេជាមួយថេយ៉ុងក្នុងបន្ទប់ដែលបិទភ្លើងងងឹតឈឹង ។ ម្រាមដៃវែងអង្អែលលើកញ្ចក់រូបថតដែលបែកនោះទៅមកៗធ្វើអោយមុតជ្រាបឈាមចេញមកតែគេមិនខ្វល់ របួសប៉ុណ្ណេះវាមិនឈឺនោះទេ ព្រោះខ្លួនប្រាណរបស់គេស្ពឹកលែងដឹងអ្វីទៀតហើយ ។

     « ហុឹក....ហុឹក!! » សម្លេងយំឮឡើងគ្រលួចគួអោយសង្វេគ គេសើចផងយំផងប្រៀបបីដូចមនុស្សដែលមានសតិមិនគ្រប់ ។

     « បងខំប្រឹងធ្វើគ្រប់យ៉ាងសង្ឃឹមថាអូននឹងមានសេចក្តីសុខ សង្ឃឹមថាថ្ងៃមុខបងនឹងបានរស់នៅជាមួយអូនដោយមានសុភមង្គល!! តែអូន...អូនបែជាមិនស្តាប់ការបកស្រាយបងទៅវិញ!! » គេស្រែកខ្លាំងៗលើកដៃចង្អុលមុខរាងតូចក្នុងរូបថត ដែលញញឹមស្រស់មករកគេហាក់គ្មានដឹងថាចិត្តរបស់គេថាកំពុងតែឈឺ ។

     « តែមិនអីទេ!! បងនៅតែស្រលាញ់អូន..អូនសម្លាញ់!! អូនដឹងទេ? អូនបានលួចយកបេះដូងរបស់បងត្រឹមតែរយះពេលដ៏ខ្លី ធ្វើអោយបងប្រច័ណ្ឌអូន ហើយក៏ស្រលាញ់ដកចិត្តមិនរួច!! » រាងក្រាស់និយាយដោយសម្លេងស្រាលៗញញឹមទាំងទឹកភ្នែក ។

     « ថ្ងៃដែលអូនធ្លាក់ពីលើកាណូតនោះបងភ័យស្ទើរតែស្លាប់ទៅហើយ បងខ្លាចថាយើងត្រូវនៅឆ្ងាយពីគ្នា ខ្លាចថាបងលែងបានឃើញមុខដ៏ស្រស់ស្អាតរបស់អូនទៀត!! » នាយពោលឡើងដូចជាមនុស្សកំពុងតែរវើរវាយ ។

     « តែថ្ងៃនេះអូនបែជាដេញបង ហើយរើសយកគេ ហេតុអ្វីថេយ៍? បងស្រលាញ់អូនមិនគ្រប់គ្រាន់ឬ? ហេតុអ្វី?? » រាងក្រាស់ស្ទុះក្រោកឈរស្រែកតឹងសរសៃរក ។

ប្រាវ.........

     គេបោកស៊ុមរូបថតទៅលើឥដ្ឋ ម្តងនេះវាមិនត្រឹមតែបែកកញ្ចក់នោះទេ តែវាបែកទាំងស៊ុមលែងសល់សភាពដើម ។

     « ថេយ៍!! បងសុំទោសៗ បង...បងគ្មានចេតនានោះទេ ហុឹក....ហុឹក!! » រាងក្រាស់ស្រាប់តែលុតជង្គង់ចុះប្រវេប្រវារូបថតទាំងនិយាយសុំទោសជាប់មាត់ ។ ដៃញញីញញ័ររបស់គេប្រមូលវាយកមកអោបជាប់នឹងទ្រូង ស្រែកយំយែកដូចក្មេងត្រូវគេដណ្តើមរបស់សំណព្វចិត្តទៅបាត់ ។

☀︎︎♡︎ ស្វាមីលក្ខខណ្ឌ ♡︎☀︎︎( 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ) Where stories live. Discover now