ភាគទី51 : សុំទោសគ្រប់យ៉ាង!!

5.7K 364 8
                                    


      ជុងហ្គកដកដង្ហើមញាប់ៗដៃដែលខ្ទប់ពោះក៏លើកឡើងយកមកមើលក៏ឃើញថាវាពោរពេញទៅដោយឈាមក្រហមស្រស់ ។ រាងក្រាស់ទម្លាក់ដៃចុះរួចក៏សម្លឹងមើលទៅរាងតូចសារជាថ្មី ស្របពេលដែលគេកំពុងបើកភ្នែកធំៗមើលមកទាំងតក់ស្លុត រីឯមីនយ៉ុងនិងបឺនដែលឈរមើលមកពីចម្ងាយនោះក៏មិនដឹងថាគេកំពុងតែកើតអី មិចម្នាក់ៗនៅស្ងៀមដូចត្រូវជាប់ស្កុបចឹង?

     រាងក្រាស់ញញឹមស្ងួតដាក់គេបន្តិចដើម្បីបញ្ជាក់ថាគេមិនអីព្រោះឃើញថាក្មេងនេះចាប់ផ្តើមរលីងរលោងទឹកភ្នែករកកល់នឹងស្រក់ចុះមកហើយ មនុស្សដូចជាគេមិនសមអោយរាងតូចមកសម្រក់ទឹកភ្នែកដោយសារខ្លួននោះទេ ។

     « ថេយ៍~~! » សម្លេងខ្សាវៗបន្លឺចេញពីបបូរមាត់ស្លេករបស់នាយហៅឈ្មោះមនុស្សដែលគេស្រលាញ់អស់ពីចិត្តមុននឹងរាងកាយត្រូវស្រុតចុះក្រោមដោយស្វ័យប្រវត្តិ រីឯក្នែកក៏ចាប់ផ្តើមស្រវាំងទោះម្ចាស់វាប្រឹងព្រិចបីបួនដងហើយក៏ដោយ ។

     « ជុង!! » រាងល្អិតស្រែកហៅគេខ្លាំងៗមុននឹងរត់មកត្រកងអ្នកដែលដេកដួលនោះ ។

     « ជុងហ្គុក/ចៅហ្វាយ!! » ជីមីននិងបឺនរត់ស្ររមករកពួកគេ បើយ៉ុនហ្គីវិញក៏មិនទាន់ចេញមកនោះទេព្រោះត្រូវនៅចាត់ចែងសាកសពនៅខាងក្នុងសិន ។

     « ជុង ហា៎!! ឮខ្ញុំនិយាយទេ? ឮទេ ? ហុឹក....
ហុឹក!!» មាឌតូចទះថ្ពាល់នាយតិចៗទាំងភិតភ័យ ។

     « ថេយ៍~~! »

     « ខ្ញុំនៅទីនេះ អ្ហឹក~~~! » រាងតូចហូរទឹកភ្នែកខ្ចាយស្រក់លើមុខរបស់នាយ ។

     « ថេយ៍! បង~~~! »

     « ទេ!! កុំប្រឹងនិយាយអី ពោះរបស់លោកកំពុងតែហូរឈាមច្រើនណាស់ បើ..ហុឹក! បើលោកប្រឹងនិយាយវានឹងកាន់តែហូរថែមទៀត!! » រាងតូចគ្រវីក្បាលបដិសេធកុំអោយគេនិយាយបន្ត ពេលនេះក្នុងទ្រូងរបស់គេវារលេះរលួយអស់ហើយ ។

     « បឺន មីន!! ហៅឡានពេទ្យមកអោយឆាប់ឡើងហុឹក....ហុឹក!! គេហូរឈាមខ្លាំងណាស់សូមអង្វរ!! » ថេយ៍ងាកទៅនិយាយពេលពួកគេរត់មកដល់ ។ បឺនដែលរៀបនឹងលើកទូរស័ព្ទ Callទៅឡានពេទ្យនោះក៏ដាក់ចុះវិញនៅពេលឃើញឡានមួយគ្រឿងបើកមកជិតពួកគេ ។

☀︎︎♡︎ ស្វាមីលក្ខខណ្ឌ ♡︎☀︎︎( 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ) Where stories live. Discover now