ស្វាមីលក្ខខណ្ឌ ភាគទី10

6.3K 352 1
                                    

ពន្លឺព្រះអាទិត្យចាំងចូលតាមចន្លោះបង្អួចធ្វើអោយរាងតូចត្រូវភ្ញាក់ ត្របកភ្នែកបើកឡើងសន្សឹមៗ ដំបូងរាងព្រាលព្រោះមិនទាន់ស្វាងពីការងងុយមុននឹងច្បាស់ ឃើញថាមុខអ្នកជាប្តីដែលកំពុងគេងមិនទាន់ភ្ញាក់នៅគៀកមុខរបស់ខ្លួនមែនទែន ។

គេសង្ហាណាស់ សង្ហាគ្រប់ជ្រុងជ្រោយតែម្តង ហេតុអ្វីពីមុនគេមិនចាប់អារម្មណ៍មើលរូបរាងប្រុសម្នាក់នេះអោយដិតដល់? ចិញ្ចើមក្រាស់ ចម្រុះស្រួច ថ្ពាល់ដូចកូនង៉ែត បបូរមាត់ផ្កាឈូក គឺល្អ ប៉ុន្តែទាស់តែម្យ៉ាងគឺ ចារិកយ៉ាប់ ។ ម្រាមដៃស្រឡូនលើកឡើងសន្សឹមៗបំណងប៉ះថ្ពាល់រាងក្រាស់ មុននឹងបានប៉ះដូចចិត្ត រាងតូចអង្អែលថ្ពាល់គេថើរៗទាំងញញឹមបើគេជាមនុស្សស្រីគេនឹងព្រមរៀបការជាមួយបុរសម្នាក់នេះដោយគ្មានលក្ខខណ្ឌ ប៉ុន្តែ...!គេជាមនុស្សប្រុសដូចគ្នា ហើយនាយក៏មាននារីក្នុងចិត្តរួចហើយ គេព្រមរៀបការព្រោះតែបំពេញមុខគ្រួសារតែប៉ុណ្ណោះ គេមិចនឹងអាចមកស្រលាញ់ខ្លួនជាមនុស្សប្រុសទៅ គេទទួលស្គាល់ថាគេឆាប់មានអារម្មណ៍ល្អជាមួយប្រុសម្នាក់នេះទោះបីទើបតែស្គាល់គ្នាក៏ដោយ វាអាចថាជានិស្ស័យ ។

គិតដល់រឿងនេះរាងតូចក៏ដកដៃចេញពីថ្ពាល់របស់ជុងស៊ុកវិញ គេដកដង្ហើមសម្រួលអារម្មណ៍ព្រោះដើមករបស់គេកំពុងតែអួល ថេយ៍ចាប់ដកដៃរាងក្រាស់ដែលកំពុងតែអោបចង្កេះរបស់គេបម្រុងថាចូលបន្ទប់ទឹកតែគេបែជារឹតកម្លាំងដៃអោបខ្លួនកាន់តែខ្លាំង គេភ្ញាក់ហើយហ៎? តាំងពីពេលណា? រាងតូចយកដៃទៅក្រវាស់ពីមុខរបស់រាងក្រាស់ពីរបីដងឃើញថាគ្មានប្រតិកម្មសោះដូចជាមិនទាន់ភ្ញាក់ ទើបសម្រេចចិត្តរើម្តងទៀត ។

« អាយយយ៎.....! » គេស្រែកចាច ព្រោះត្រូវរាងក្រាស់ត្រឡប់ខ្លួនអោយនៅក្រោមខ្លួនរបស់គេ ហើយគេគឺទ្រោមពីលើរាងតូច ។

« លោកភ្ញាក់ហើយ? ពីពេលណា? » គេសួរទាំងសម្លឹងមុខអ្នកខាងលើម៉ក់ៗ ។

« ពេលដែលមានដៃស្វាអង្អែលមុខ! » នាយបង្ហាញកាយវិការច្រឡើមញ៉ោះញ៉ងអោយរាងតូចក្តៅទាំងព្រឹក ។

« ខ្ញុំមិនមែនស្វាទេ!! »

« អេ៎!! យើងមិនបាននិយាយចំឈ្មោះឯងអីណា! »

☀︎︎♡︎ ស្វាមីលក្ខខណ្ឌ ♡︎☀︎︎( 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ) Where stories live. Discover now