ពេលរសៀល...ជុងហ្គុកអង្គុយរំលែកកូនផ្កាដាក់ដាំផើងថ្មីអោយកាន់តែច្រើន ចំណែករាងតូចក៏អង្គុយច្រត់ដៃសម្លឹងមកគេម៉ក់ៗ ។ រាងក្រាស់លែងខ្លួនទទេញើសហូរហៀស្រក់តាមដងខ្លួនជាពិសេសសាច់ដុំប្រាំមួយកង់របស់គេមើលទៅHotខ្លាំងណាស់។
<< សង្ហា ពូកែ Hot ព្រះអើយ!! ប្រុសស្អីគួអោយចង់ចាប់សុីបែបនេះ? >> រាងតូចអង្គុយគិតក្នុងចិត្តទាំងភ្លឹកមើលមកគេតែម្នាក់ឯង ។
« ជុង ហា៎!!! »
« យ៉ាងមិច? » គេឆ្លើយទាំងមិនមើលមុខរាងតូច ។
« បងដាំវាធ្វើអី? មើលទៅវាក៏ច្រើនណាស់ហើយ!! » រាងតូចសំដៅលើផ្កា នេះវាច្រើនផើងខ្លាំងណាស់អាចថាធ្វើជាសួនផ្កាបាន ។
« ដាំហើយយកទៅបោះចោលទេដឹង!! »
« សម្រាប់អូនមែនទេ? » រាងល្អិតនិយាយទាំងធ្វើភ្នែកព្រិចៗ ។
« ហុឹម!! លង់ខ្លួនជ្រុល!! » គេងើបមកសម្លឹងមិខតូចក្រមិចទាំងមុខហួសចិត្តតែវាជាការពិត ។
« ក៏ជាការពិតមែនទេ? »
« បានហើយកុំនិយាយច្រើនជួយលើកផើងផ្កាមក!!» រាងក្រាស់ងើបឡើងអោបផើងផ្កាពីរផើងទៅឈៀងខាងក្រោយផ្ទះដែលគេបានកាប់ឫស្សីបុកបង្គោលធ្វើដូចជាទ្រើងដើម្បីចង់ព្យួរផើងផ្កាទាំងនេះ ។
ថេយ៍ញញឹមខ្ជឹបជួយជញ្ជូនផើងផ្ការាងក្រាស់ ពួកគេជួយគ្នាមួយដៃមួយជើងរហូតដល់រួចរាល់ ពេលនេះវានៅតូចៗមិនទាន់លាស់ចេញជាផ្កា តែបន្តិចទៀតពេលដែលវាធំចេញផ្កាប្រាកដណាស់ថានឹងស្រស់ស្អាតខ្លាំង ។
បន្ទាប់មកពួកគេក៏ជួយគ្នាធ្វើម្ហូបសម្រាប់ពេលល្ងាច នៅពេលដែលរួចរាល់ក៏ទៅងួតទឹកជាមុនសិនសឹមមកញាំុបាយតាមក្រោយកុំអោយងួតយប់ដូចពីម្សិល ។ ថេយ៍ហែលតិចៗមករកអ្នកដែលឈរដុះខ្លួនបែខ្នងដាក់គេ ពេលនេះពួកគេមានត្រឹមកាយអាក្រាតដូចគ្នា ។
« ធ្វើស្អី? » រាងក្រាស់ចោទសួរនៅពេលដឹងដល់ដៃត្រជាក់ដែលអោបករបស់គេពីក្រោយនិងជើងតូចស្រឡូនកំពុងតែលើកគៀវចង្កេះរបស់គេ ។
YOU ARE READING
☀︎︎♡︎ ស្វាមីលក្ខខណ្ឌ ♡︎☀︎︎( 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 )
Romanceនៅក្នុងឆាកជីវិតរបស់មនុស្សម្នាក់ៗតែងតែជួបរឿងគួរឲ្យហួសចិត្តជាច្រើន ប៉ុន្តែរឿងដែលគួរឲ្យហួសចិត្តខ្លាំងបំផុតនោះគឺត្រូវបង្ខំឲ្យរៀបការជាមួយមនុស្សដែលយើងមិនស្គាល់ហើយមានភេទតែមួយដូចគ្នា ។ ស្នាមថើបដំបូងនេះផ្អែមគឺជាគូនឹងល្វីង អ្វីៗគ្រប់យ៉ាងបានបូកបញ្ចូលលាយឡំគ្នា...