ភាគទី32 : ប្រាប់ខ្ញុំមកថាវាមិនមែនជាការពិត

4.1K 330 6
                                    

5ខែកន្លងផុតទៅ~~~

     រយៈពេលបួនខែកន្លងទៅនេះទំនាក់ទំនងថេយ៍និងជុងហ្គុកក៏ល្អល្អុកល្អឺនជាមួយគ្នាធម្មតា ប៉ុន្តែរយៈពេលមួយខែចុងក្រោយនេះពួកគេហាក់រសាត់ឆ្ងាយគ្នាម្តងបន្តិចៗព្រោះរាងក្រាស់ចាប់ផ្តើមរវល់នឹងការងារជាខ្លាំង ក្រុមហ៊ុនក៏ចាប់ផ្តើមមានបញ្ហារហាក់ដូចជាមានរនុកក្នុង ចំណែកស៊ូមីតែងតែតាមរាងក្រាស់កិតៗមិនលែងពេលនេះផែនការរបស់នាងក៏ចាប់ផ្តើមលាស់ឡើងជាផ្លែផ្កាហើយ ។ ថ្ងៃនេះយប់ម៉ោងជិតដប់មួយទៅហើយក៏មិនទាន់ឃើញមកផ្ទះ ចំណែករាងតូចតែងតែចាំមើលផ្លូវរបស់គេរាល់ថ្ងៃ ។

ងឺុត..........

     សម្លេងជាន់ហ្វ្រាំងឡានកកិតនឹងដីមុននឹងត្រូវឈប់បឺនរត់ចេញមកបើកទ្វាអោយចៅហ្វាយ រាងក្រាស់បោះជំហានចូលក្នុងផ្ទះទាំងទឹកមុខធុញថប់ ។
ថេយ៍ដែលទើបតែចុះមកពីបន្ទប់ក៏ប្រញាប់មកជួយកាន់អាវធំក៏ដូចជាកាបូបធ្វើការរបស់ប្តី រាងក្រាស់មិនមាត់អ្វីក៏ដើរហួសឡើងទៅបន្ទប់ រាងល្អិតឃើញបែបនេះក៏ទម្លាក់មុខចុះដោយភាពអាក់អន់ចិត្តដែលនាយហាក់ដូចជាសោះកក្រោះជាមួយគេបែបនេះ ។

     « ចៅហ្វាយតូចកុំអន់ចិត្តអី ថ្ងៃនេះនៅក្រុមហ៊ុនមានរឿងទើបចៅហ្វាយគាត់មិនសប្បាយចិត្តបែបនេះ! » បឺនឃើញទឹកមុខរាងតូចចាប់ស្រពោនទើបរហ័សនិយាយលួងលោម ។

      « តើមានរឿងអីមែនទេ? »

     « គឺគម្រោងការងារថ្មីដែលចៅហ្វាយខំប្រឹងធ្វើវាឡើងដើម្បីយកទៅប្រកួតប្រជែងក្នុងទីផ្សារអន្តរជាតិអស់រយៈពេលជិតមួយខែនេះ ត្រូវគេលួចយកបាត់ហើយ!! »

     « កើតរឿងនេះបានយ៉ាងម៉េច? » ថេយ៍បើកភ្នំធំដោយភាពភ្ញាក់ផ្អើល ។

     « ខ្ញុំក៏មិនដឹងដូចគ្នា! »

     រាងតូចមិនតបគ្រាន់តែងក់ក្បាលមុននឹងឡើងទៅបន្ទប់តាមអ្នកជាស្វាមី គេរុញទ្វាបន្ទប់បើកតិចៗ ឃើញថាផ្ទៃបន្ទប់ងងឹតឈឹងតែក៏អាចមើលឃើញរាងក្រាស់កំពុងតែអង្គុយជ្រោងសក់លើពូកទាំងស្មុគស្មាញ ។ ថេយ៍ចុចកុងតាក់បើកភ្លើងរួចក៏ដើរយឺតៗទៅរករាងក្រាស់ ដៃស្រឡូនលើកដាក់លើស្មារបស់គេថ្នមៗ ជុងហ្គុកដឹងដល់ដៃដែលប៉ះស្មារបស់គេទើបងើបមើលមុខអ្នកជាម្ចាស់ដៃបន្តិចរួចក៏អោនមុខចុះវិញ ។

☀︎︎♡︎ ស្វាមីលក្ខខណ្ឌ ♡︎☀︎︎( 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ) Where stories live. Discover now