ភាគទី49 : នៅតែស្រលាញ់

4.9K 344 10
                                    

មួយឆ្នាំកន្លងផុតទៅ~~~

     ធ្មេចបើកៗកន្លងទៅមួយឆ្នាំទៀតហើយ មួយឆ្នាំដែលគ្មានគេ ហើយក៏មួយឆ្នាំដែលតែងតែលបមើលគេពីចម្ងាយ ។ ជុងហ្គុកពេលនេះក៏គ្រាន់បើជាងមុន អាចថាប៉ុន្មានខែដំបូងគេស្ទើរតែដូចមនុស្សឆ្កួតផឹកខួបព្រឹកខួបល្ងាច បាយមិននឹកទឹកមិនស្រេក ឃុំតែខ្លួនឯងក្នុងបន្ទប់មិនចេញទៅណា ។ ប៉ុន្តែពេលដែលអ្នកស្រីចនត្រឡប់មកពីបរទេសវិញ គាត់ក៏បានពន្យល់គេរឿងខ្លះក៏ដូចជាអូសទាញគេមកជាជុងហ្គុកពីមុនវិញ ទើបពេលនេះគេអាចស្បើយបានខ្លះ គ្រាន់តែថាគេក្លាយជាមនុស្សងប់នឹងការងារជាងមុនទៅទៀត សួរមួយមាត់ឆ្លើយមួយម៉ាត់ មិនសួរក៏អត់ទៅ ។ តាំងពីពេលនោះមកគេមិនដែលទៅរកឬរំលឹកពីថេយ៍នោះទេ តែបើសួរថានៅស្រលាញ់ឬអត់? ចម្លើយរបស់គេគឺនៅស្រលាញ់ដូចដើមមិនដែលផ្លាស់ប្តូរ ពេលខ្លះគេតែងលបមើលរាងតូចពីចម្ងាយយ៉ាងស្ងៀមស្ងាត់ ។

     ចំណែកថេយ៍វិញពេលនេះគេបានចូលធ្វើជាអគ្គនាយករងក្នុងក្រុមហ៊ុនលោកគីម ដោយពេលនេះលោកនិងភរិយាក៏ត្រឡប់មកវិញដែរ រីឯទំនាក់ទំនងគ្រួសារទាំងសងខាងគឺនៅដូចដើមអីចឹង។

     បើនិយាយពីសុងយូវិញគេតែងតែនៅជិតថេយ៍ជានិច្ច ពេលខ្លះក៏មានអ្នកយល់ច្រឡំថាពួកគេជាសង្សាទៀតផង ដោយសារតែពួកគេជិតស្និទ្ធគ្នាខ្លាំងពេក ។ ថ្ងៃនេះជាថ្ងៃសម្រាកពីការងារដូច្នេះ រាងតូចចង់មករកទិញអីវ៉ាន់ខ្លះៗដែលមាននាយ
កម្លោះកូនកាត់សុំស្ម័គ្រខ្លួនមកជាមួយ ធ្វើជាអ្នកយួរអីវ៉ាន់អោយ ។

     « ថេយ៍ចង់ទិញអីខ្លះដែរ? »

     « ក៏ទិញរបស់ប្រើប្រាស់ប្រចាំថ្ងៃក៏ដូចជាទិញសម្លៀកបំពាក់ដើម្បីចូលរួមពិធីយប់នេះ! ! »

     « អីចឹងពេលរួចរាល់ចាំយើងទៅញាំុអីជាមួយគ្នាណា!! »

     « Ok!! » រាងល្អិតតបទាំងញញឹមស្រស់តាមចរិកគួអោយស្រលាញរបស់គេ រួចក៏ដើរចូលទៅក្នុងហាងទិញរបស់ដែលគេត្រូវការ មួយសន្ទុះធំក៏ចេញមកវិញដោយអ្នកកម្លោះជាអ្នកយួរអីវ៉ាន់ ។ ពួកគេបន្តចូលហាងលក់សម្លៀកបំពាក់  ពេលរើសបានហើយក៏សម្តៅទៅហាងអាហាតែម្តង ។

☀︎︎♡︎ ស្វាមីលក្ខខណ្ឌ ♡︎☀︎︎( 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ) Where stories live. Discover now