ភាគទី50 : ខ្ញុំជាអ្នកបញ្ចប់!!

5.4K 353 7
                                    

     ពេលរាត្រីក៏មកដល់ ជុងហ្គុកក្នុងឈុតពណ៌ទឹកប៊ិចបោះជំហានចូលក្នុងកម្មវិធីមើលទៅយ៉ាងអង់អាច មនុស្សស្រីនៅទីនោះបាញ់ក្រសែភ្នែកសំថដៅមករកគេគ្រប់គ្នា ព្រោះតែភាពស្រស់សង្ហារបស់គេ ។ រាងក្រាស់ចូលទៅរាក់ទាក់លោក ឆយ បន្តិច មុននឹងដើរសំដៅមករកយ៉ុនហ្គីនិងជីមីនដែលមានវត្តមាននៅទីនេះដែរ។

     « បងមកយូហើយហេស៎? »

     « អត់ទេ! ទើបតែមកដល់មិញនេះឯង!! »

     « ហេ៎!! ជុងហ្គុកថ្ងៃនេះមើលទៅសង្ហាណាស់!!» ជីមីនពោលសរសើរនាយធ្វើអោយគេញញឹមចុងមាត់បន្តិច ។

     « ឯងគួតែញញឹមអោយបានច្រើន!! » រាងល្អិតបន្ថែម   ។

     « ខ្ញុំដឹងហើយ!! »

     « មីនមីន ប្តីរបស់អូននៅត្រង់នេះ!! »

     « បងយ៉ាងមិចហ្នឹង? អូនគ្រាន់តែសរសើរប្អូនថ្លៃរបស់អូនទេតើ! » រាងល្អិតខាំមាត់សម្លក់មុខប្តីដែលមកធ្វើឯងអន់ចិត្តអន់ថ្លើមអីណា ។

     « ហ្អេ៎!! មើលនោះទៅ!! » ជីមីនឈប់មើលមុខគេរួចក៏ងាក់ទៅម្ខាងតែក៏ប្រទាក់ភ្នែកនឹងថេយ៍ដែលដើរចូលកម្មវិធីរួមជាមួយសុងយូទើបហៅពួកគេអោយមើល ។ ជុងហ្គុកគ្រាន់តែឃើញក៏ទម្លាក់ទឹកមុខចុះភ្លាមៗ បេះដូងក៏ចាប់ផ្តើមឈឺខ្ទោកៗរកថាមិនត្រូវ ។

     « ឯងកើតអីឬអត់? » យ៉ុនហ្គីសំដៅលើបេះដូង ។

     « ខ្ញុំ..មិនអីទេបង!! » រាងក្រាស់បែមកនិយាយជាមួយពួកគេវិញ ព្រោះមិនចង់ឃើញរូបភាពចុកចាប់ដល់ក្រអៅបេះដូង ។

     « អូនទៅរកគេសិន បងនៅទីនេះហើយ!! » ជីមីននិយាយរួចក៏ដើរទៅរកថេយ៍ មួយរយះពេលក្រោយនេះទំនាក់ទំនងរបស់ពួកគេក៏ធម្មតាវិញហើយដែរ ។

     « សម្រាប់រឿងនោះយ៉ាងមិចដែរ? »

     « ខ្ញុំអោយគេត្រៀមរួចរាល់ហើយ!! »

     « យើងទាយទុកមុនរួចហើយថានាងមិនទាន់ស្លាប់!» 

     « បើកូនចៅបងមិនប្រាប់ខ្ញុំក៏មិនជឿដែរថាជីវិតនាងថ្លៃយ៉ាងនេះ!! »

     វាជាការពិតដែល កាង ស៊ូមី នៅរស់ ថ្ងៃនោះនាងបានរត់ចេញរួចមុនពេលឃ្លាំងត្រូវបានបំផ្ទុះទាំងស្រុង គ្រាន់តែថាផ្ទៃមុខរបស់នាងត្រូវបានខូចខាតម្ខាងព្រោះត្រូវនឹងអណ្តាតភ្លើង នាងបានស្រាយចំណងដៃរបស់ខ្លួនបានតាំងតែពីពេលពួកគេមិនទាន់ចេញទៅទើបនាងមានឱកាសរត់ចេញបានបែបនេះ ចំណែកលោកកាងគឺបានស្លាប់នៅទីនោះព្រោះជើងរបស់គាត់ដើរមិនរួចដោយសារតែត្រូវហូស៊ុកបាញ់ ។ ដោយសារតែបែបនេះហើយទើបនាងត្រូវលាក់ខ្លួនរងចាំឱកាសសងសឹកពួកគេ តែក៏ត្រូវកូនចៅរបស់យ៉ុនហ្គីឃើញដោយចៃដន្យនៅពេលថ្មីៗនេះថានាងមិនទាន់ស្លាប់ ។ ប៉ារបស់នាងសុខចិត្តស្លាប់ដោយអោយនាងរត់ចេញមកម្នាក់ឯង ព្រោះថាបើនាងនៅជួយគាត់ប្រាកដណាស់ថានឹងត្រូវស្លាប់ទាំងពីរនាក់ តែមនុស្សដែលរៀបនឹងស្លាប់គួតែភ្ញាក់រលឹកគិតអំពើល្អ ប៉ុន្តែគាត់បែជានៅតែមានគុំនំក្នុងចិត្តមិនភ្លេចផ្តែផ្តាំអោយនាងសងសឹកមុននឹងខ្លួនត្រូវដាច់ខ្យល់ស្លាប់ទៅ ។

☀︎︎♡︎ ស្វាមីលក្ខខណ្ឌ ♡︎☀︎︎( 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ) Where stories live. Discover now