ឡានចេះតែបោះពួយទៅមុខ ដោយស៊ូមីកំពុងតែនិយាយទូរស័ព្ទមួយប៉ារបស់នាង ។
« ខ្ញុំយកវាបានហើយ ពេលនេះខ្ញុំកំពុងនៅលើឡានជាមួយកូនចៅរបស់លោកប៉ា!! »
[ ហាសហា~~~! ល្អណាស់កូនស្រីប៉ា!! កូនពិតជាមិនដែលធ្វើអោយប៉ាខកចិត្តខកបំណងម្តងណានោះទេ បានហើយមកអោយលឿនៗមកប៉ានៅចាំកូនរួមជាមួយជ័យជម្នះរបស់ពួកយើង!! ]
« ចា៎!! លោកប៉ា!! » នាងដាក់ទូរស័ព្ទទាំងទឹកមុខញញឹមជាប់ ឯកូនចៅទាំងពីរក៏ចេះតែមើលមុខនាងតាមកញ្ចក់ទាំងមិនឮមាត់ក ។
« អេ៎!! នេះមិនមែនផ្លូវទៅផ្ទះរបស់យើងនោះទេ?? »
« លោកម្ចាស់ប្រាប់ថាអោយនាំអ្នកនាងទៅឃ្លាំងចាស់របស់គាត់!! »
« ចុះពេលនិយាយគ្នាអម្បាញ់មិញមិចគាត់មិនប្រាប់យើង?? »
« លោកម្ចាស់ប្រហែលជាភ្លេចក៏ថាបាន!! » នាងលែងតបគ្រាន់តែងក់ក្បាលជំនួស ម្យ៉ាងនាងក៏ធ្លាប់ឮប៉ារបស់នាងនិយាយថាមានឃ្លាំងចាស់មួយនៅជាយក្រុងដែរ ឡានចេះតែបើកឆ្ពោះទៅមុខជារឿយៗរហូតដល់ទិសដៅទើបឈប់ ។
« អញ្ជើញអ្នកនាង!! » កូនចៅចុះមកបើកទ្វាអោយចៅហ្វាយស្រី នាងមិនចាំយូរក៏យួរកាបូបដើរចូលទៅក្នុងឃ្លាំងនោះ ឃើញថាមានកូនចៅជាច្រើននៅយាមទីនោះ ។
« ឯណាប៉ារបស់យើង? » ស៊ូមីងាក់ទៅសួរកូនចៅដែលនៅជិតនោះព្រោះចូលមកដល់ក្នុងឃ្លាំងហើយតែមិនឃើញ ។
«.......................» ស្ងាត់គ្មានសម្លេងតប ។
« យើងនៅទីនេះ!! » សម្លេងគ្រលរបន្លឺឡើងស្របជាមួយម្ចាស់ខ្លួនដែលចុះមកពីជាន់ខាងលើ សម្លេងស្បែកជើងប៉ះជាមួយកាំជណ្តើរចុះម្តងមួយកាំៗ ធ្វើអោយនាងល្អប្រញាប់បែទិសដៅមើលទៅទីនោះ តែក៏មិនអាចឃើញច្បាស់ដោយសារត្រង់នោះងងឹតគឺឃើញត្រឹមស្រមោលប៉ុណ្ណោះ ។ ស៊ូមីចាប់ផ្តើមញ័រអស់ទាំងខ្លួននៅពេលឃើញថាអ្នកចុះមកជាអ្នកណា នៅពេលដែលគេដើរមកឈរទល់មុខរបស់នាងដែលជាកន្លែងមានពន្លឺ ។
« យ៉ុន...យ៉ុនហ្គី! » នាងរដាក់រដុបក្នុងបំពង់កធ្លាក់កាបូបពីដៃ នេះនាងកំពុងតែដើរចូលរូងខ្លាមែនទេ?
YOU ARE READING
☀︎︎♡︎ ស្វាមីលក្ខខណ្ឌ ♡︎☀︎︎( 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 )
Romanceនៅក្នុងឆាកជីវិតរបស់មនុស្សម្នាក់ៗតែងតែជួបរឿងគួរឲ្យហួសចិត្តជាច្រើន ប៉ុន្តែរឿងដែលគួរឲ្យហួសចិត្តខ្លាំងបំផុតនោះគឺត្រូវបង្ខំឲ្យរៀបការជាមួយមនុស្សដែលយើងមិនស្គាល់ហើយមានភេទតែមួយដូចគ្នា ។ ស្នាមថើបដំបូងនេះផ្អែមគឺជាគូនឹងល្វីង អ្វីៗគ្រប់យ៉ាងបានបូកបញ្ចូលលាយឡំគ្នា...