[ ផ្ទះត្រកូល គីម ]
« ថេយ៍ មកវិញហើយហ៎កូន? ចុះក្មួយ ជុងហ្គុកគេមិនចូលមកទេហ៎?»
« បាទម៉ាក់! ចុះឯណាប៉ាប៉ា?»
« ប៉ារបស់កូន មិនទាន់មកពីធ្វើការទេ! »
« ចឹងកូនឡើងទៅងូតទឹកសិនហើយ! »
« ចា៎! ទៅចុះអនាគតប្រពន្ធលោក ចន! »
« ម៉ាក់......! » គេស្រែកអោយអ្នកស្រីដែលញ៉ោះលលេងបែបនេះ មុននឹងរត់ឡើងទៅបន្ទប់ ព្រោះខ្លាចគាត់អាចនឹងឃើញថ្ពាល់ដែលកំពុងតែក្រហមរបស់គេ ។
រាងតូចចូលក្នុងបន្ទប់ហើយបិទទ្វាជិត គេដើរទម្លាក់ខ្លួនដេកលើពូកទន់ល្មើយនោះ ខួរក្បាលក៏ចាប់ផ្តើដំណើរការគិតឃើញតែរឿងនៅថ្ងៃនេះ ។
« ព្រះអើយ៎! ប្រុសចង្រៃ!! » ថេយ៍ស្រាប់តែស្រែកជេររាងក្រាស់នៅដើមក ពេលនឹកឃើញពេលដែលប្រុសម្នាក់នោះលូកលាន់រាងកាយរបស់គេ ។
« ប្រុសរោគចិត្តបែបនេះ កោតតែម៉ាក់មកដាក់លក្ខខណ្ឌឆ្កួតៗស្អីមិនដឹងអោយខ្ញុំរៀបការជាមួយ! គ្រាន់តែណាត់ជួបដើរលេងធម្មតា គេធ្វើដល់ថ្នាក់នឹងហើយ ចុះទម្រាំតែរៀបការហើយតើខ្ញុំត្រូវខូចខាតប៉ុណ្ណា?» មាឌល្អិតគេងគិតទាំងចិត្តតប់ប្រមល់ នេះគេផុងខ្លួនចូលអន្ទាក់របស់ម៉ាក់របស់គេហើយមែនទេ? ហេតុអ្វីបែជាយល់ព្រមទទួលលក្ខខណ្ឌនេះ? ទោះម៉ាក់គេចង់ដកកាត ដកលុយ មិនអោយទ្រព្យ ក៏គេនៅតែមានលុយចាយរបស់ខ្លួនដែរ ព្រះអើយ! គេជាchef នៅសណ្ឋាគារលំដាប់ផ្កាយ5 នៅបារាំងមួយទាំងមូល លុយមានចាយមិនអស់ តែហេតុអីភ្លេចគិតដល់រឿងនេះ?
ប៉ុន្តែបើគេស្រាប់តែមានលុយចាយផ្ទាល់ខ្លួន ពេលដែលគាត់ដកហូតអត់ នោះគាត់នឹងសង្ស័យ ព្រោះការងារមួយនេះគេមិនបានប្រាប់អ្នកណានោះទេ!! ហូយ៎!! ស្មុគស្មាញខ្លាំងណាស់ ឥឡូវនេះមានតែពាក្យថាទ្រាំប៉ុណ្ណោះ តែ1ឆ្នាំនោះទេផុតពីនេះទៅគេនឹងមានជីវិតហឺហារជាថ្មី ។ រាងតូចនិយាយប្រាប់ខ្លួនឯងក្នុងចិត្ត មុននឹងដកដង្ហើមវែងបន្ធូរអារម្មណ៍ មុននឹងទាញកន្សែងចូលបន្ទប់ទឹក ។ មួយសន្ទុះក្រោយមកគេក៏ចេញមកវិញក្នុងឈុតគេងយប់រួចជាស្រេច ។
YOU ARE READING
☀︎︎♡︎ ស្វាមីលក្ខខណ្ឌ ♡︎☀︎︎( 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 )
Romansនៅក្នុងឆាកជីវិតរបស់មនុស្សម្នាក់ៗតែងតែជួបរឿងគួរឲ្យហួសចិត្តជាច្រើន ប៉ុន្តែរឿងដែលគួរឲ្យហួសចិត្តខ្លាំងបំផុតនោះគឺត្រូវបង្ខំឲ្យរៀបការជាមួយមនុស្សដែលយើងមិនស្គាល់ហើយមានភេទតែមួយដូចគ្នា ។ ស្នាមថើបដំបូងនេះផ្អែមគឺជាគូនឹងល្វីង អ្វីៗគ្រប់យ៉ាងបានបូកបញ្ចូលលាយឡំគ្នា...