ភាគទី24 : ពិតជាមានក្តីសុខខ្លាំងណាស់!!

5.5K 427 1
                                    

ថ្ងៃថ្មី.....

« ជុង ហា៎!! ភ្ញាក់ឡើងព្រឹកហើយ បងចង់គេងដល់ស្មាលណាទៀត?? ប្រញាប់ឡើងយើងត្រូវទៅជេជូណា!! » ថេយ៍ស្រែកដាស់អ្នកជាប្តីដែលគេងទ្រមក់មិនព្រមក្រោកទាំងទាញគេស្ទើរតែធ្លាក់ពីលើគ្រែ ធ្វើអោយរាងក្រាស់ត្រូវភ្ញាក់ឡើងទាំងមិនទាន់ទាំងអស់ងងុយផង ។

« ហូយ៎...! អ្នកប្រពន្ធអើយម៉ោងទើបតែប្រាំព្រឹកទេ ចុះអូនអីក៏ប្រញាប់ម្ល៉េះ?» គេសម្លឹងមើលទៅនាឡិកាដែលដាក់លើតុទើបដឹងថាម៉ោងទើបតែប្រាំព្រឹក តែថេយ៍ប្រញាប់ធ្វើដូចម៉ោងប្រាំបួនដប់អីចឹង ។

«អូនមិនខ្វល់! សំខាន់ក្រោកឡើងទៅមុជទឹករៀបចំខ្លួនទៅ!! » រាងតូចឈរច្រត់ចង្កេះសម្លឹងទៅប្តីដែលអង្គុយលើគ្រែបើកភ្នែកមិនចង់រួចនោះ ។

« ងាប់ហើយ! ម៉ែប្រពន្ធអូន!! !! ! ហើយឡើងរៀបចំខ្លួនតាំងពីពេលណា?? » គេសួរទៅរាងតូចដោយសារឃើញគេរៀបចំខ្លួនរួចស្រេច ។

«ម៉ោងបួននោះអី!! បានហើយកុំនៅសាំញ៉ាំច្រើនក្រោកឡើងទៅ មុជទឹកទៅ!! » ថេយ៍ចាប់ទាញគេក្រោកម្តងទៀត ឯរាងក្រាស់ក៏មិនជំទាស់ព្រោះឃើញប្រពន្ធដូចជាចង់ទៅណាស់ដល់ថ្នាក់ដាក់ចិត្តដាក់កាយក្រោកតាំងពីម៉ោងបួនព្រឹករៀបចំខ្លួនទាំងរាល់ថ្ងៃដេកដល់ថ្ងៃចាំងគូទសោះ ។

«ជុប!! Morning Kiss » រាងក្រាស់ថើបមាត់រាងតូចបន្តិចមុននឹងដើរចូលបន្ទប់ទឹកទុកអោយរាងតូចនៅគាំងស្ញេញតែម្នាក់ឯង ។

«ប្រុសចម្កួតនេះ!! ចេះមកដាក់ស្នេហ៍ឯងទាំងព្រឹក!! ហិហិ!! » រាងតូចរអ៊ូតិចៗទាំងយកដៃមកក្តោបថ្ពាល់ទាំងសងខាងដែលក្រហមរបស់ខ្លួនទាំងសើចកខឹក ។

ពួកគេទាំងអស់គ្នាមកជុំគ្នានៅផ្ទះរបស់ជុងហ្គុក រួចក៏ចេញដំណើរដោយមានបឺនជាអ្នកបើកឡានជូនទៅព្រលានយន្តហោះ ដែលរាងក្រាស់បានអោយជំនិតរបស់គេកក់សំបុត្រអោយកាលពីយប់មិញ ។ ការធ្វើដំណើរតាមយន្តហោះបែបនេះក៏ចំណាយពេលមិនយូប៉ុន្មានក៏ដល់គោលដៅ គ្រាន់តែយន្តហោះចុះចតភ្លាមពួកគេទាំងបួននាក់ក៏មានឡានមកទទួលដល់មុខព្រលានតែម្តង រួចក៏ចេញដំណើរទៅដោយពួកគេត្រូវជិះកាណូតឆ្លងសមុទ្រទៅកាន់កោះជេជូ ។ មិនយូរប៉ុន្មានអ្នកទាំងបួនបានមកដល់មុខសណ្ឋាគារដែលល្បីជាងគេហើយក៏ចំណាស់ជាងគេនៅជេជូនេះ ពួកគេដើរចូលទៅដោយមានបុគ្គលិកនៅទីនេះទាំងអស់ឈរចាំទទួលស្វាគមន៍ជាទីកក់ក្តៅ ។

☀︎︎♡︎ ស្វាមីលក្ខខណ្ឌ ♡︎☀︎︎( 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ) Where stories live. Discover now