«អូនចង់ងួតទឹកទេ? អម្បាញ់មិញនៅពេលបងទៅរកបេះផ្លែឈើ បងបានឃើញជ្រលងមួយដែលមានដកទឹកសាប វានៅក្បែរនេះទេ »
« ចឹងតោះទៅ!! អូនចង់ងួតទឹកចេញព្រោះមានអារម្មណ៍ថាស្អុយខ្លួនណាស់!! »
« Ok!! » រាងក្រាស់ដឹកដៃប្រពន្ធដើរចូលទៅក្នុងព្រៃសំដៅទៅកន្លែងជ្រលងទឹកដែលគេទើបនឹងបានប្រទះ ។
...........
« យ៉ុន អូនពិតជាបារម្ភពីពួកគេណាស់!! »
« បងថាអូនកុំបារម្ភពេកអី ពួកគេច្បាស់ជាមិនអីទេ!!» រាងក្រាស់ទាញគេមកអោបផ្តល់ភាពកក់ក្តៅក៏ដូចជាចង់លួងលោមគេកុំអោយគិតច្រើន ។ ពេលនេះពួកគេកំពុងតែនៅលើកាណូតដើម្បីតាមស្វែងរក ជុងហ្គុកនិងថេយ៍ យ៉ុនហ្គីក៏បានដាក់ពង្រាយកូនចៅរបស់គេតាមរកពីរនាក់នោះដូចគ្នា ។ នៅយប់នោះទុកថាជាសំណាងរបស់ពួកគេហើយដែលមិនបានកើតអីនោះ ដំបូងពួកគេក៏អស់សង្ឃឹមដែរព្រោះថាម៉ាសីុនកាណូតខូចដេរមិនឆេះតែក៏បានកូនចៅរបស់គេទៅតាមរកឃើញនៅពេលព្យុះស្ងប់ ហើយក៏ធ្វើដំណើរត្រឡប់មកសណ្ឋាគារវិញដោយបារម្ភពីមិត្តភក្តិទាំងពីរថាមិនដឹងជាស្លាប់ឬរស់? ចំណែកស៊ូមីប៉ារបស់នាងអោយកូនចៅមកទទួលត្រឡប់ទៅសេអ៊ូលវិញទាំងយប់ ។
លុះព្រឹកថ្ងៃបន្ទាប់ពួកគេក៏ចេញដំណើរស្វែងរកពីរនាក់នោះរហូតមកដល់ពេលនេះហើយនៅតែមិនឃើញតម្រុយអ្វីសោះ ឯដំណឹងដែលពួកគេបាត់ខ្លួននាយក៏មិនទាន់បានប្រាប់គ្រួសារទាំងសងខាងរបស់ពួកគេដែរព្រោះតែមិនចង់អោយពួកគាត់បារម្ភនិងពិបាកចិត្ត ។
« អូនខ្លាចណាស់យ៉ុន ហុឹកៗ.....! » រាងតូចធ្លាយសម្លេងយំចេញមក គេខ្លាចថាមិត្តរបស់គេនឹងមានរឿងមិនល្អកើតឡើង ។
«ជឿបងអូនសម្លាញ់!! គ្មានរឿងអីកើតឡើងចំពោះពួកគេទេ!! ជុប....ឈប់យំទៅ! » រាងក្រាស់ចាប់ក្រសោបមុខគេហើយថើបថ្ងាស់របស់គេបន្តិច ។
ងាកមកមើលជុងហ្គុកនិងរាងតូចពេលនេះវិញគឺកំពុងអង្គុយក្នុងទឹកទាំងពីរនាក់ដោយម្នាក់ៗគឺគ្មានសម្លៀកបំពាក់ជាប់ខ្លួនដូចគ្នា ។
YOU ARE READING
☀︎︎♡︎ ស្វាមីលក្ខខណ្ឌ ♡︎☀︎︎( 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 )
Любовные романыនៅក្នុងឆាកជីវិតរបស់មនុស្សម្នាក់ៗតែងតែជួបរឿងគួរឲ្យហួសចិត្តជាច្រើន ប៉ុន្តែរឿងដែលគួរឲ្យហួសចិត្តខ្លាំងបំផុតនោះគឺត្រូវបង្ខំឲ្យរៀបការជាមួយមនុស្សដែលយើងមិនស្គាល់ហើយមានភេទតែមួយដូចគ្នា ។ ស្នាមថើបដំបូងនេះផ្អែមគឺជាគូនឹងល្វីង អ្វីៗគ្រប់យ៉ាងបានបូកបញ្ចូលលាយឡំគ្នា...